» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31988 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599407 នាក់

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី!

 

ភ្នំពេញ៖លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងបានគូសបញ្ជាក់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា ការកំណត់ប្រាក់ឈ្នួលត្រូវមានមូលដ្ឋានទិន្នន័យច្បាស់លាស់ ដោយគិតគូរទាំងតម្រូវការរបស់កម្មករ ស្ថានភាពសេដ្ឋកិច្ច និងលទ្ធភាពអនុវត្តជាក់ស្តែង។a salary w3 

 «ក្រសួងយល់ពីកង្វល់របស់បងប្អូនកម្មករ។ រាល់សំណើរបស់បងប្អូន សហជីព និងគ្រប់ភាគី សុទ្ធតែគួរទទួលបានការស្តាប់ និងការពិនិត្យដោយយកចិត្តទុកដាក់ ព្រោះគោលដៅចម្បងរបស់រាជរដ្ឋាភិបាល គឺជួយឱ្យបងប្អូនកម្មករមានជីវភាពប្រសើរឡើង មានការងារស្ថិតស្ថេរ និងជំរុញការពង្រីករោងចក្រ សហគ្រាស ដើម្បីបង្កើនឱកាសការងារជូនប្រជាពលរដ្ឋ»។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការចរចាត្រូវប្រព្រឹត្តទៅតាមច្បាប់ ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និយោជក និងរាជរដ្ឋាភិបាល។ ការពិនិត្យកត្តាសង្គម និងសេដ្ឋកិច្ចរួមគ្នា នឹងជួយឱ្យការសម្រេចចិត្តមានមូលដ្ឋានច្បាស់លាស់ សំដៅធានាប្រាក់ឈ្នួលសមរម្យ ទន្ទឹមនឹងការរក្សាស្ថិរភាពការងារ និងការរីកចម្រើនរបស់សហគ្រាសប្រកបដោយចីរភាព។

 

លោក ស៊ុន មេសា បានបន្ថែមថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាប្រចាំឆ្នាំ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះជីវភាពកម្មករ និងស្ថានភាពវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប។ ដំណើរការនេះផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធលើកឡើងពីកង្វល់ សំណូមពរ និងបញ្ហាប្រឈម ព្រមទាំងពិនិត្យសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

ទន្ទឹមនឹងការគិតគូរអំពីប្រាក់ឈ្នួល រាជរដ្ឋាភិបាលក៏បន្តគាំទ្រដល់កម្មករ និងគ្រួសារ តាមរយៈការគាំពារសង្គមរបស់ ប.ស.ស. ការបណ្តុះបណ្តាលជំនាញ និងវិធានការសម្រាលបន្ទុកចំណាយ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត។

នៅថ្ងៃ១០កញ្ញាដែរមានតំណាងសហជីពចំនួន៧បានទៅដាក់ញត្តិនៅក្រសួងការងារ​ ដោយស្នើបន្ថែមអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរចំនួន៨ដុល្លារ លើប្រាក់ឈ្នួលគោលឆ្នាំ២០២៧ផងដែរ។ក្រសួងការងារក៏បានទទួលយកញត្តិនឹងសន្យាឆ្លើយតបផងដែរ។

ដោយឡែកបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ កម្មករនិយោជិតជាច្រើននាក់កំពុងជួបការលំបាកធ្ងន់ធ្ងរក្នុងជីវភាពប្រចាំថ្ងៃ ដោយសារប្រាក់ឈ្នួលមិនទាន់សមស្របទៅនឹងកម្រិតអតិផរណា និងការចំណាយផ្សេងៗ។ ក្នុងន័យនេះ គណបក្សកម្លាំងជាតិបានលើកឡើងពីសម្ពាធសេដ្ឋកិច្ចកម្មករ រួមមានការចំណាយលើលំនៅដ្ឋាន អគ្គិសនី ទឹក ការធ្វើដំណើរ រួមទាំងថ្លៃអាហារ និងការថែទាំសុខភាពដែលសុទ្ធតែជាតម្រូវការចាំបាច់។ គណបក្សកម្លាំងជាតិមិនភ្លេចលើកឡើងថា ថ្វីត្បិតតែមានការតម្លើងប្រាក់ខែតិចតួចនាពេលកន្លងមកមែន តែអត្រាអតិផរណាបានធ្វើឱ្យការចំណាយជាក់ស្តែងរបស់កម្មករថយចុះ។ ទន្ទឹមគ្នានេះ កម្មករភាគច្រើនត្រូវសងបំណុលធនាគារ និងផ្គត់ផ្គង់គ្រួសារ។

បើតាមគណបក្សកម្លាំងជាតិ ប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងនេះនឹងជួយលើកកម្ពស់កម្រិតជីវភាពររស់នៅរបស់កម្មករ និងការចូលរួមចំណែករបស់ពួកគេចំពោះសេដ្ឋកិច្ចកម្ពុជា។ គួរបញ្ជាក់ថា កន្លងមកក៏ធ្លាប់មានការអំពាវនាវពីកម្មករ និងសហជីពឱ្យមានការដំឡើងប្រាក់ឈ្នួលបន្ថែមទៀតដែរ ខណៈតម្លៃអាហារ និងប្រេងឥន្ធនៈមានការឡើងថ្លៃ រួមទាំងកំណើននៃការចំណាយផ្សេងៗ។កិច្ចប្រជុំជាបន្តបន្ទាប់ទៀតស្តីពីប្រាក់ឈ្នួគ្រោងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ថ្ងៃទី១៨ ថ្ងៃទី២៨ និងចុងក្រោយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

សូមបញ្ជាក់ថាបើតាមក្រសួងការងារនៅឆ្នាំ២០២៦នេះ កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ទទួលបានប្រាក់ខែប្រមាណ២២៩ដុល្លារដែលមានប្រាក់ឈ្នួលគោល២១០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ប្រមាណ២២៩,៥ដុល្លារដោយមិនគិតប្រាក់ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗទៀត។នេះបើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ប្រាក់ឈ្នួលសរុបអប្បបរមារបស់កម្មករកម្ពុជាត្រូវបានវាយតម្លៃថាខ្ពស់ជាងប្រទេសផលិតកម្មសំខាន់ៗមួយចំនួន រួមមាន ស្រីលង្កា ៩៣ដុល្លារ មីយ៉ាន់ម៉ា ៩៧ដុល្លារ បង់ក្លាដេស ១០២ដុល្លារ ឡាវ ១១៤ដុល្លារ ប៉ាគីស្ថាន ១៤៣ដុល្លារ ឥណ្ឌាប្រមាណ ១៩២ដុល្លារ និងវៀតណាមចន្លោះពី ១៤៧ដល់២១១ដុល្លារ ទៅតាមតំបន់។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស៊ុន មេសា បានបញ្ជាក់ថា កម្ពុជាបានយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពកម្មករនិយោជិត ស្របពេលរក្សាតុល្យភាពរវាងផលប្រយោជន៍កម្មករ លទ្ធភាពរបស់និយោជក និងភាពប្រកួតប្រជែងរបស់វិស័យផលិតកម្ម។

បើតាមអ្នកនាំពាក្យរូបនេះដដែល ក្រៅពីប្រាក់ឈ្នួល កម្មករនិយោជិតកម្ពុជាក៏ទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម រួមមានការថែទាំសុខភាព ហានិភ័យការងារ ប្រាក់សោធន និងអត្ថប្រយោជន៍ជាច្រើនទៀត ដែលជួយកាត់បន្ថយបន្ទុកចំណាយ និងពង្រឹងសន្តិសុខប្រាក់ចំណូលរបស់បងប្អូនកម្មករ៕a salary w a salary w1 a salary w2