» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5244 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056473 នាក់

ចិន ដាក់ក្រុមហ៊ុនជប៉ុនចំនួន ២០ ក្នុងបញ្ជីខ្មៅសម្រាប់ការនាំចេញ និង ២០ទៀតក្នុងបញ្ជីតាមដាន ជុំវិញកង្វល់ផ្នែកសន្តិសុខ

 

 

ចិន៖ ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការបញ្ចូលក្រុមហ៊ុនជប៉ុនចំនួន ២០ ទៅក្នុង «បញ្ជីខ្មៅសម្រាប់ការនាំចេញ» (export blacklist) ដោយលើកហេតុផលថា ជប៉ុនកំពុងពង្រីកវិធានការការពារជាតិ និងមានបំណងពង្រឹងកម្លាំងយោធា រួមទាំងសមត្ថភាពពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ ។a china japon compa1 


អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោកស្រី ហឺ យ៉ុងឈៀន (He Yongqian) បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋធានីប៉េកាំងថា វិធានការនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការកែលម្អវិស័យយោធា និងកម្មវិធីនុយក្លេអ៊ែររបស់ជប៉ុន ដោយលោកស្រីអះអាងថា វាជាវិធានការស្របច្បាប់ សមហេតុផល និងត្រឹមត្រូវ ។


លោកស្រី បញ្ជាក់បន្ថែមថា ការដាក់ឈ្មោះក្នុងបញ្ជីនេះ គឺផ្តោតតែលើក្រុមហ៊ុនចំនួនតិចតួចប៉ុណ្ណោះ និងអនុវត្តចំពោះតែ «ទំនិញប្រើប្រាស់បានពីរយ៉ាង» ដែលអាចប្រើសម្រាប់ទាំងគោលបំណងស៊ីវិល និងយោធា។ ភាគីចិនអះអាងថា វិធានការនេះមិនប៉ះពាល់ដល់ពាណិជ្ជកម្មទូទៅរវាងប្រទេសទាំងពីរនោះទេ ហើយក្រុមហ៊ុនដែលគោរពតាមច្បាប់ ក៏មិនចាំបាច់មានការព្រួយបារម្ភអ្វីដែរ ។


បន្ទាប់ពីការប្រកាសនេះ រដ្ឋាភិបាលជប៉ុន បានធ្វើការតវ៉ាជាផ្លូវការ ដោយហៅវិធានការរបស់ចិនថា «មិនអាចទទួលយកបានឡើយ» និង «គួរឱ្យសោកស្តាយបំផុត» ព្រមទាំងទាមទារឱ្យចិនដកវិធានការនេះចេញជាបន្ទាន់។ ភាពតានតឹងនេះ កើតឡើងចំពេលដែលជប៉ុនកំពុងពិភាក្សាលើការបន្ធូរបន្ថយការកំណត់លើការនាំចេញអាវុធ និងការកែប្រែគោលការណ៍មិនប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ។


ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មចិន ក៏បានដាក់ក្រុមហ៊ុនជប៉ុន ២០ ផ្សេងទៀត ចូលក្នុង «បញ្ជីតាមដាន» ផងដែរ ដោយសារតែមិនអាចបញ្ជាក់ឱ្យបានច្បាស់លាស់ពីគោលបំណងនៃការប្រើប្រាស់ទំនិញប្រើប្រាស់បានពីរយ៉ាង (សម្រាប់គោលបំណងស៊ីវិល និងយោធា)។ ការដាក់ក្នុងបញ្ជីតាមដាននេះ នឹងអនុញ្ញាតឱ្យអាជ្ញាធរចិន អាចទាមទារឯកសារបន្ថែម ពន្យារពេលអនុម័ត ឬផ្អាកការដឹកជញ្ជូនទំនិញ ប្រសិនបើរកឃើញថា ពុំមានលក្ខខណ្ឌគ្រប់គ្រាន់ .។ប្រភព៖ VIORYa china japon compa