» មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្តិភាព រៀបចំ​ទីកន្លែង ដើម្បី​ត្រៀម​ទទួល​អ្នកជំងឺ​កូ​វីដ​-១៩​ទៀតហើយ​! » ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​សម្រាប់​ប្រកួត​ស៊ី​ហ្កេ​ម​លើក​ទី​៣៣​ជម្រុះ​កីឡា​ឈ្នះ​មេ​ដា​មាស​១០​នាក់​ចោល​ » ប្រទេស​ដា​ណឺ​ម៉ាក ប្រកាស​ផ្តល់ជំនួយ​យោធា​ជិត ៦០០​លាន​ដុល្លារ​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន » នាយករដ្ឋមន្ត្រី​សម្រេច​សង់ស្ពាន​ឆ្លង​អូរ​តា​ឆុង​នៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ រួចរាល់ ជូន​ប្រជាពលរដ្ឋ​ » អយ្យការ​ចោទ​មន្ត្រីនគរបាល​ដែល​នឹងត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ​ពី​ករណី​បើកឡាន​បុក​មនុស្ស​ស្លាប់​និង​របួស » មន្ទីរពេទ្យ​អ៊ី​ន​ធ័​រ​ឃែ​រ ឧបត្ថម្ភ​ថវិកា និង​បរិក្ខារ​មន្ទីរពិសោធន៍ ដល់​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ​ » រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បើ​ការដ្ឋាន​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​តមបន់​ទស​ចរ​បៃតង​ភ្នំ​ខ្នង​ផ្សារ » សមយុទ្ធ​នាគ​មាស​ជា​ឱកាស​សម្រាប់​ចិន​បង្ហាញ​ឥទ្ធិពល​សព្វាវុធ​យោធា​! » តើ​ករណី ការដេញ​អ្នកកាសែត​ចេញ​ក្រៅពី​សាលាឃុំ​ល្ងៀង ជា​កំហុស​មន្ត្រី​ថ្នាក់ក្រោម ឬ​ជាការ​ទទួលខុសត្រូវរ​បស់​លោក​ចៅហ្វាយខេត្ត​ត្បូងឃ្មុំ ? » បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1749 នាក់

ម្សិលមិញ 14970 នាក់

សរុប 16695684 នាក់

អ្នកទីក្រុង​នឹង​បង់ថ្លៃ​ប្រើប្រាស់​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នាពេលខាងមុខ​


​ភ្នំពេញ​៖ នៅ​ថ្ងៃទី ២១​ខែកក្កដា​នេះ​លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​អនុគណ​:​ក​ម្មា​ធិ​ការសិក្សា​អំពី​ការ​ស្រង់​ថ្លៃដើម ដើម្បី​កំណត់​ថ្លៃ​សេវា និង​រៀបចំ​យន្តការ​បង់ថ្លៃ​ប្រើប្រាស់​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​អំពី​សេចក្តីព្រាង​ក្របខ័ណ្ឌ និង​ផែនទី​បង្ហាញផ្លូវ (Road Map) ស្តីពី​ការ​ស្រង់​ថ្លៃដើម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​កខ្វក់​នៅ​កម្ពុជា និង​ប្រមូល​ធាតុ​ចូល ទាំង​លើ​ទម្រង់ និង​លើ​ខ្លឹមសារ ដើម្បីឱ្យ​ស្របតាម​ឧ​ត្ត​មា​នុ​វត្ត​អន្តរជាតិ​ផង និង​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​ផង​។a vong meeting2

​លោក​វ​ង្សី​វិស្សុត​លើកឡើងថា តម្រូវការ​ខាង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​កខ្វក់​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន​មានការ​កើនឡើង​យ៉ាងខ្លាំង ក៏ដូចជា អនុវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ដទៃទៀត ខណៈពេលដែល​ធនធាន​ហិញ្ញ​វត្ថុ​របស់​រាជរដ្ឋាភិបាល សម្រាប់​វិនិយោគ​លើ​វិស័យនេះ នៅមានកម្រិត​នៅឡើយ​។ វា​បាន​ក្លាយជា​បញ្ហា​ប្រឈម​កាន់តែខ្លាំង​សម្រាប់​រាជរដ្ឋាភិបាល ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​កខ្វក់ ដើម្បី​រត់​ប្រដេញ​តាម​ឱ្យទាន់​តម្រូវការ​មាន​អនាម័យ​កាន់តែ​ប្រសើរ​, ការដោះស្រាយ​បញ្ហា​បរិស្ថាន​, និង​ការឆ្លើយតប​ទៅនឹង​កំណើន និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​ទីក្រុង ទីប្រជុំជន​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ អនុគណៈកម្មាធិការ​ស្រង់​ថ្លៃដើម​មាន​ភារកិច្ច​រៀប​ចំ​ក្របខ័ណ្ឌ​ស្រង់​ថ្លៃដើម និង​ហិរញ្ញប្បទាន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​កខ្វក់ ដែលជា​គោលការណ៍​ណែនាំ​មួយ​សម្រាប់​ការធ្វើ​សេចក្តីសម្រេច​លើ​គម្រោង​វិនិយោគសាធារណៈ​នាពេល​អនាគត ដើម្បី​ធា នា​បាន​នូវ​ប្រសិទ្ធភាព​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សង្គម ហើយ​មាន​និរន្តរភាព ទាំង​ក្នុង​ក្របខ័ណ្ឌ​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​៕a vong meeting a vong meeting1