» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8586 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698757 នាក់

បែក​រឿង​ស្នើ​ឈ្មោះ​ភុ​ន​សារ​ពេជ្រ​លទ្ធផល​ចេញ​ឈ្មោះ​ហាស់ សូ​បិ​ន​ជា​អភិបាលរង​ខេត្តកំពត​វិញ​ឆ្កុយ​!!

​ខេត្តកំពត​៖​ថ្មីៗ​នេះ​លេច​ធ្លាយ​រឿង​ក្អួត​ឈាម​មួយ​សម្រាប់​សកម្មជន​គណបក្ស​ប្រជាជន​នៅ​ខេត្តកំពត​ដែល​ខ្មែរ​យើង​តែង​ហៅថា​អ្នក​ឡើង​បានតែ​បេះ​ផល​បាន​ទៅ​អ្នក​ប្រឡេះ​វិញ​ឆ្កុយ​។​a pich2 

​បើតាម​ប្រភព​ច្បាស់ការ​មួយ បានឱ្យដឹងថា នៅ​ថ្ងៃ ថ្ងៃ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្តកំពត​នឹងធ្វើ​ពិធី​ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​កំ​ពត់​ថ្មី​ម្នាក់​ជំនួស លោក ស៊ុ​ក សា​រ៉ា​ដ ដែល​ត្រូវ​ចូលនិវត្តន៍​។

តំណែង​អភិបាលរង​ខេត្តកំពត​ថ្មី​នេះ​នេះ​ពី​មុនគេ​ដឹងថា​នឹងត្រូវ​ត្រូវបាន​ជំនួស​ដោយ លោក ភុ​ន សារ​ពេជ្រ សមាជិក​ក្រុមការងារ​យុវជន​ថ្នាក់កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត​។​នេះ​បើ​យោង​លិខិត​មួយច្បាប់​របស់ អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ​លេខ ៤០៥៧ អរ​ប ចុះ​ថ្ងៃ​ចន្ទ ១២​រោច ខែអស្សុជ ឆ្នាំច ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ជម្រាប​មក ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត​។​

​មូលហេតុ​គឺ​គេ​គ្រប់គ្នា​ដឹងថា ឈ្មោះ​លោក​ភុ​ន​សារ​ពេជ្រ​នេះ​ត្រូវបាន​ឯកឧត្តម នៃ ប៉េ​ណា សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពត​កាល​នៅរស់​បាន​ឯកភាព​ស្នើសុំ​ទៅ​ក្រសួងមហាផ្ទៃ​ជា​បេក្ខភាព អភិបាលរង​ខេត្តកំពត ជំនួស លោក ស៊ុ​ក សា​រ៉ា​ដដែល​ត្រូវ​ចូល​នី​វត្ត​ន៍ ដោយមាន​យោបល់​ឯកភាព​ពី លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក លោក​កែ ប៊ុន​ខៀង ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ផងដែរ​។​

​ប៉ុន្តែ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាទីបំផុត​ពេល​អាប៉ោង​បើកគ្រប​វា​អត់​ឃើញ​ឈ្មោះ ភុ​ន សារ​ពេជ្រ ស្អី​ហ្នុ​ង​ទេ​តែ​បែរជា​លេចចេញ​ឈ្មោះ ហាស់ សូ​បិ​ន​ដោយមាន មាន​អនុក្រឹត្យ​ចុះ​ហ​ត្ថេ​ខា​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​តែងតាំង​ជា​អភិបាលរង​ខេត្តកំពត​ជំនួស លោក ស៊ុ​ក សា​រ៉ា​ដ ទៅវិញ​។​

​ប្រការនេះ​បានធ្វើ​ឲ្យ​មាន ជា​ចម្ងល់​ថា​÷១-​តើ​លោក ហាស់ សូ​បិ​ន មាន​ស្នាដៃ​អ្វីខ្លះ​ដែល​បាន​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​?២-​តើ​យោង​លើ​ឯកសារ​អ្វីដែល​តែងតាំង លោក ហាស់ សូ​បិ​ន ជា​អភិបាលរង​ខេត្ត​ជំនួស ឯកឧត្តម ស៊ុ​ក សា​រ៉ា​ដ ដែល​ត្រូវ​ចូលនិវត្តន៍​?។
៣-​តើ លោក ភុ​ន សារ​ពេជ្រ មាន​បុគ្គលិកលក្ខណៈ សមត្ថភាព លទ្ធភាព​យ៉ាងណា បានជា​ក្រសួងមហាផ្ទៃ​មិនអាច​តែងតាំង​ជា​អភិបាលរង​ខេត្តកំពត ជំនួស ឯកឧត្តម ស៊ុ​ក សា​រ៉ា​ដ ដែល​ត្រូវ​ចូលនិវត្តន៍​?​។​

​ជា​ចម្លើយ​អ្នកដឹង​រឿង​បាន​និយាយ​ឌឺ​ថា​ងាយ​យល់​ទេ​៖​ទី​១​លោក​ណៃ​ប៉េ​ណា​ដែលជា​អ្នកមាន​ទឹកមាត់ប្រៃ​នោះ​ចូល​មរណៈភាព​បាត់ទៅហើយ​គ្មាន​អ្នកយក​អ្នកស្លាប់​មក​ធ្វើ​អី​ទេ​។​ទី​២​គីឡូ​លោក​ភុ​ន​សារ​ពេជ្រ​ធ្ងន់​មែន​ព្រោះ​តាមមើល​មិន​ក្រោម១០០​គីឡូ​ទេ​តែ​ខ្សោយ​ខាង​ខ្សែ​ប្រឡៅ​និង​ធនធានសេដ្ឋកិច្ច​។​ទី​៣​អាចមកពី​លោក​ភុ​ន​សារ​ពេជ្រ​មិនទាន់​ជា​មន្ត្រីរាជការ​ជាន់ខ្ពស់​ដែលជា​លេស​គ្រប់គ្រាន់​សម្រាប់​គេ​ទាត់ចោល​បេក្ខភាព​ហ្នឹង​ទៅ​!!​។​សរុបទៅ​ស្រុក​រំដួល​យើង​ចឹ​ង​!!​។​a pich a pich1 a pich3 a pich4 a pich5 


​