» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3925 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668565 នាក់

ក្មេង​ទំនើង​៤​នាក់​ព្រួត​គ្នា​កាប់​ជនរងគ្រោះ​បណ្ដាល​ឲ្យ​របួសធ្ងន់​២​នាក់ នៅ​ខណ្ឌ​ច្បារអំពៅ​


​ភ្នំពេញ​៖ ក្រោយ​ទទួលបាន​វីដេអូ​បង្ហាញ​ពី​សកម្មភាព​ក្មេង​ទំនើង​៤​នាក់ បានធ្វើ​សកម្មភាព​កាប់​ប្រហារ​ទៅលើ​ជនរងគ្រោះ​២​នាក់​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២៤ ផ្លូវ​បេតុង ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ កម្លាំង​នគរបាល​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ​។​a boy takeo 

​លោក​វរសេនីយ៍ឯក ម៉ៅ សឿត អធិការ​ខណ្ឌ​ច្បារអំពៅ ដោយ​ទទួលបាន​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៊ុន សត្យា ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​ព្រហ្មទណ្ឌ​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​។​
លោក​បាន​ចាត់​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ទៅ​ទទួល​ពាក្យបណ្ដឹង​ជនរងគ្រោះ​ដល់​មន្ទីរពេទ្យ​ឯកជន ហើយ​កងកម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​អធិការដ្ឋាន​នគរបាល​ខណ្ឌ សហការ​ជាមួយ​កងកម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មិនបាន​១​ថ្ងៃ​ផង​ក៏​បង្ក្រាបបាន​៤​នាក់ និង​ដកហូត​សម្ភារ​មួយចំនួន​។​

​ជនសង្ស័យ​ទាំង​៤​នាក់ ដែល​បង្ក្រាបបាន​រួមមាន ទី​១៖​ឈ្មោះ រិ​ទ្ធ រតនា (​ហៅ​ពៅ​) អាយុ​១៧​ឆ្នាំ សិស្ស​ថ្នាក់​ទី​១១, ទី​២៖​ឈ្មោះ សាទ សាន់​ទី អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់​, ទី​៣៖​ឈ្មោះ ង៉ោ ប៉េង​ហួត អាយុ​១៦​ឆ្នាំ សិស្ស​ថ្នាក់​ទី​១០ និង​ទី​៤៖​ឈ្មោះ អៃ អេង​ឃាង អាយុ​១៦​ឆ្នាំ សិស្ស​ថ្នាក់​ទី​១១​។​​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕a boy pp 

​