» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7191 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697362 នាក់

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បំបែកករណីចាប់បង្ខាំង និងជំរិតទារប្រាក់ពីស្ត្រីជនជាតិចិនម្នាក់់

 

ព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានស្រាវជ្រាវ និងឈានទៅបំបែកសំណុំរឿងករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ជួញដូរមនុស្ស ជំរិតទារប្រាក់ និងករណីគ្រឿងញៀន ដោយសង្គ្រោះស្ត្រីជនជាតិចិនម្នាក់ ​និងចាប់ខ្លួនជនល្មើសជាជនជាតិចិនចំនួន៦នាក់។a pm kid 

ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ ថា ករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ (ជំរិតទារប្រាក់), រំលោភសេពសន្ថវៈ, លក់-ដូរមនុស្ស និងករណីគ្រឿងញៀន បានប្រព្រឹត្ដកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្រុងព្រះសីហនុ និងក្រុងកំពង់សោម។

កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ទៀបភ្លឺ កងកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថបានទទួលបណ្ដឹងពីឈ្មោះ YANG RUI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកខារ៉ាអូខេ ដោយប្រាប់ថា មិត្តភក្កិរបស់ខ្លួនឈ្មោះ CHEN JINYAN ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិចិន ត្រូវបានគេចាប់បង្ខាំងជំរិតទារប្រាក់ នៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយពីទទួលបានបណ្ដឹងនៅវេលាម៉ោង ៨:៣០នាទីថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន១០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅដល់ចំណុចផ្ទះវីឡាខាងលើ តែជនសង្ស័យបានយកជនរងគ្រោះចេញពីផ្ទះនោះបាត់ហើយ រួចកម្លាំងជំនាញបន្ដស្រាវជ្រាវ រហូតដល់ចំណុចខុនដូរ «ស្ដាបេ» ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ បានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន០៣នាក់ (ស្រី ០២នាក់)​រួមមាន៖

*ទី១៖ ឈ្មោះ Liu Zhong ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនសំណង់ ស្នាក់នៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ.ទី២៖ ឈ្មោះ Xu Jia Yan ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ.។ទី៣៖ ឈ្មោះ Wu Shan Gui ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កម្លាំងបានដកហូតវត្ថុតាងមាន៖ រថយន្ដចំនួន ០១គ្រឿង ម៉ាក MAYBACH SG50 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2AZ-6866 និងទូរស័ព្ទដៃ ចំនួន ០២គ្រឿង។

លុះដល់វេលាម៉ោង ១១:១០នាទី ថ្ងៃខែឆ្នាំដដែលកម្លាំងជំនាញ បានបន្តធ្វើការស្រាវជ្រាវដល់ចំណុចបុរី «លន់ស៊ីធី» ស្ថិតក្នុងភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ទើបជួយសង្គ្រោះជនរងគ្រោះ បានឈ្មោះ CHEN JINYAN ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកខារ៉ាអូខេ ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ (ប្រុស) ជនជាតិចិន ស្នាក់នៅភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង ៣រូបនេះរួមមាន៖ទី១៖ ឈ្មោះ He Zhong Hui អាយុ៣៣ឆ្នាំ។ទី២៖ ឈ្មោះ Chen Por Wen អាយុ ៣១ឆ្នាំ។ទី៣៖ ឈ្មោះ Wang Bor Wen អាយុ ៣៧ឆ្នាំ។

កម្លាំងបានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចំនួន ០៣គ្រឿង, រថយន្ដចំនួន ០១គ្រឿង ម៉ាក PRLUS ពណ៌ស ផ្លាកលេខ 2BX-3076, ក្រណាត់បូពណ៌ទឹកមាស រុំថង់ខ្មៅបិទស្គុត (សម្រាប់រុំភ្នែក) ចំនួន០១ និងគ្រឿងញៀនមួយចំនួន។

តាមការស្រាវជ្រាវរបស់កម្លាំងជំនាញ, ជនរងគ្រោះត្រូវបានជនសង្ស័យបោកប្រាស់ឱ្យមកប្រទេសកម្ពុជា ដែលក្រុមជនល្មើសមានអង្គការចាត់តាំង ដោយឱ្យស្ដ្រីដែលបម្រើការងារជានារីកំដរ ធ្វើការទាក់ទងជាមួយស្ដ្រីៗកំដរដូចគ្នា តាមរយៈកុហុកថា ជួយរកការងារឱ្យ (មានថៅកែចិញ្ចឹម)។

ស្រ្តីរងគ្រោះបានចាកចេញពីប្រទេសម៉ាឡេស៊ី ចូលមកប្រទេសកម្ពុជា ហើយក្រុមឧក្រិដ្ឋជន ក៏បានរៀបចំរថយន្ដទៅទទួលជនរងគ្រោះពីព្រលានយន្ដហោះថ្មី រួចដឹកមកខេត្ដព្រះសីហនុ និងយកមកឃុំឃាំងនៅក្នុងខុនដូរមួយកន្លែងចំកណ្ដាលទីក្រុង ព្រមទាំងជំរិតយកប្រាក់ពីជនរងគ្រោះ ដោយផ្ទេរប្រាក់ពីគណនីធនាគារចិន អស់ចំនួនជិត ៣០ម៉ឺនយ័ន និងបង្ខំជនរងគ្រោះរួមភេទ ប្រើប្រាស់គ្រឿងញៀន ប៉ុន្ដែ មិនប្រើហិង្សា ប៉ុន្ដែពួកគេបានបង្ខំឱ្យជនរងគ្រោះទាក់ទងទៅមិត្ដភក្ដិដែលជានារី ដើម្បីបោកបញ្ឆោតពួកគេ នឹងដោះលែងជនរងគ្រោះឱ្យមានសេរីភាពវិញ។ បន្ទាប់ពីជនរងគ្រោះអស់ប្រាក់ឱ្យពួកគេ គឺពួកគេបានលក់ជនរងគ្រោះ ឱ្យទៅក្រុមជនជាតិចិនផ្សេងទៀត ក្នុងតម្លៃ ៥ម៉ឺនដុល្លារ (USTD) បន្ដទៀត។

តាមរបាយការណ៍ដដែល បានគូសបញ្ជាក់ថា ចំពោះក្រុមឧក្រិដ្ឋខាងលើនោះ គឺបោកតែស្ដ្រីភាគច្រើនជានារីកំដរភ្ញៀវ បន្ទាប់ពីជំរិតអស់ប្រាក់ហើយ គោលបំណងរបស់ពួកគេ គឺលក់ជនរងគ្រោះឱ្យទៅក្រុមជួញដូរមនុស្ស មិនមានបំណងដោះលែងនោះទេ ប៉ុន្ដែបើជនរងគ្រោះស្ម័គ្រចិត្ដធ្វើតាមពួកគេ ដោយបោកនារីណាម្នាក់មកជំនួសនោះ ទើបក្រុមឧក្រិដ្ឋដោះលែងជនរងគ្រោះអាចមានសេរីភាពវិញ៕a pm kid1 a pm kid2 a pm kid3