» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5174 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056403 នាក់

មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ

 

កំពង់ស្ពឺ៖មកទល់វេលាថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អ្នកទេសចរណ៍ ចំនួន ៥៥១ នាក់ ដែលជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងាររួមមានមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយសម្រួល និងបានជម្លៀសមកដល់ទីតាំងសុវត្ថិភាព នៅភូមិតាំងបំពង់ ចេញឆ្ងាយពីតំបន់ដែលរងគ្រោះដោយជំនន់ ទឹកភ្លៀងកាលពីចុងសប្តាហ៍កន្លងមកនេះ។ក្រុមការងារបានជួយសម្រួលរៀបចំផ្តល់ជូនសម្ភារៈស្បៀងអាហារ និងកន្លែងស្នាក់នៅសមរម្យជាបណ្ណោះអាសន្ន ជូនពួកគាត់ផងដែរ។a speu flood1 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ឯកឧត្តមនិងមន្រ្តីក្រសួងបរិស្ថាន បានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីគ្រោះមហន្តរាយធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។ នៅព្រឹកថ្ងៃនេះថា ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យ មន្ត្រីជំនាញក្រសួងបរិស្ថាន បន្តសហការល្អថែមទៀត ជាមួយអាជ្ញធរពាក់ព័ន្ធ ធ្វើការជួយសង្រ្គោះនិងជម្លៀសប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ នៅតំបន់ភ្នំខ្នងផ្សា ឱ្យមានសុវត្ថិភាពទាំងអស់។

កន្លងមកនេះ ក្រសួងបរិស្ថាន បានសហការជាមួយដៃគូពាក់ព័ន្ធ បានពង្រឹងការងារជំនាញសង្រ្គោះបឋម ដល់សហគមន៍ និងធ្វើការបង្កើនកិច្ចសហប្រតិបត្តិការល្អ ក្នុងការត្រៀមបង្ការ ការពារអាយុជីវិត ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការត្រៀមបង្ការ សង្រ្គោះបន្ទាន់ករណីមានគ្រោះអាស្នកើតឡើងនៅតាមតំបន់ការពារ។

សូមបញ្ជាក់ថាប្រទេសកម្ពុជា មានភ្លៀងធ្លាក់ពីតិចទៅច្រើន និងកន្លែងខ្លះខ្លាំងជោគជាំរហូតបង្កជាគ្រោះទឹកជំនន់នៅថ្ងៃអាទិត្យដោយសារតែព្យុះ បាវី នៅតែបន្តជះឥទ្ធិពលលើខ្យល់មូសុងនិរតី ទោះបីជាវាដល់ដំណាក់កាលរលាយចេញទៅហើយ​ក្ដី។

ផ្កាយរណបជប៉ុន Himawari បានបង្ហាញឲ្យឃើញថាមាន ពពកភ្លៀងផ្កាស្ពៃដ៏ក្រាស់ខ្មឹកៗហាក់នៅជាប់វិលវល់ពីលើខេត្តកំពត ព្រះសីហនុ កោះកុង និងផ្នែកខ្លះនៃខេត្តពោធិ៍សាត់ បាត់ដំបង និងកំពង់ស្ពឺ តាំងតែពីយប់មិញថ្ងៃទី១១កក្កដាមក មកទល់រសៀលថ្ងៃអាទិត្យទី ១២ ខែកក្កដា នេះ។ ស្ថានភាពនេះនឹងបង្កឲ្យគ្រោះទឹកជំនន់ រហ័ស ជាពិសេសតាមជ្រលងភ្នំដងអូរ និងស្ទឹងនៃខេត្តទាំងប៉ុន្មានខាងលើ។

នៅខាង តំបន់ភាគខាងជើង និងឦសាន ដូចជាខេត្តសៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ក៏មានពពកភ្លៀងរាលដាលគួរឱ្យកត់សម្គាល់ផងដែរនៅរសៀលថ្ងៃអាទិត្យ ប៉ុន្តែមិនធ្ងន់ធ្ងរដូចជាបណ្ដាខេត្តជាប់មាត់សមុទ្រនោះទេ។

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា បញ្ជាការដ្ឋានកងទ័ពជើងទឹក បានត្រៀមកម្លាំងជាងមួយពាន់នាក់ រួមទាំងសម្ភារៈសង្រ្គោះគ្រប់បែបយ៉ាង ដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុណាមួយ នៅតាមបណ្តារាជធានី និងខេត្ត។

នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថាក្រៅពីកិច្ចការងារស្នូល ការពារទឹកដី ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនោះ ជារៀងរាល់ឆ្នាំ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ តែងតែត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចការជួយសង្រ្គោះគ្រោះមហន្តរាយជួយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគ្រោះទឹកជំនន់នេះតែម្តង។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងទឹក បានឲ្យដឹងថា«កងទ័ពជើងទឹកយើងបានត្រៀមកម្លាំងជាងមួយពាន់នាក់ មាននៅបញ្ជាការដ្ឋាននៅភ្នំពេញ នៅមូលដ្ឋានសមុទ្ររាម និងបញ្ជាការដ្ឋានការពារ កោះឆ្នេរ រួមទាំងសម្ភារៈសង្រ្គោះជាច្រើនទៀតដូចជានាវា អូប័រ ទូក រថយន្ត និងប៉ូងសង្រ្គោះជាដើម។a rain storm2 a speu fllod a speu flood