» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8761 នាក់

ម្សិលមិញ 8227 នាក់

សរុប 14135642 នាក់

ចាប់បាន​ចោរ​បាញ់សម្លាប់​ប្លន់​នៅ​តាកែវ​និង​ភ្នំពេញ​២​នាក់​

 

​ភ្នំពេញ​៖ មុខសញ្ញា​២​នាក់​ជំនាញ​បាញ់សម្លាប់​មនុស្ស​ប្លន់ នៅ​ស្រុក​បាទី ខេត្តតាកែវ និង ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ ត្រូវ​សម​ត្ត​កិច្ច​នគរបាល ចាប់ខ្លួនបាន​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ មុខ​កងពលតូច​លេខ​៧០ ស្ថិតក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​a thief 

​លោក​វរសេនីយ៍ឯក ជាវ វិបុល ឲ្យ​ដឹងថា​ជនសង្ស័យ​២​នាក់ ទី​១៖​ឈ្មោះ ថូ ថុ​ន ហៅ​ផូ ថុ​ន អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ទី​២៖​ឈ្មោះ ផុន រិទ្ធី អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​បឹង​ក្អែក ឃុំ​បន្ទាយមានជ័យ ស្រុក​ពាមរ ខេត្តព្រៃវែង ដោយបាន​ដកហូត​វ​ត្តុ​តាង កាំភ្លើង​ចំនួន​០១​ដើម ម៉ាក​K59 មាន​គ្រាប់​ចំនួន​០៤, ម៉ូតូ​០១​គ្រឿង ម៉ាក​AIR BLADE ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​តាកែវ​1BY-1688, ដែក​អក្សរ T និង​ថ្នាំ​បំពុល​ឆ្កែ​ចំនួន​កញ្ចប់​។​

របាយការណ៍​របស់ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២០ ជនសង្ស័យ​ឈ្មោះ ថូ ថុ​ន ហៅ​ផូ ថុ​ន បានធ្វើ​សកម្មភាព​ប៉ុនប៉ង​ឃាតកម្ម (​ប្រើប្រាស់​អាវុធ​) ដោយ​បាញ់​ទៅលើ​ជនរងគ្រោះ​ម្នាក់ ឈ្មោះ កង នី ចំនួន​៣​គ្រាប់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​ជនសង្ស័យ​បាន​គេចខ្លួនបាត់​។​

​ដោយឡែក​កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២០ ជនសង្ស័យ​ក៏​ធ្លាប់ធ្វើ​សកម្មភាព​បាញ់​ប្លន់​ជនរងគ្រោះ​ម្នាក់ នៅ​ផ្លូវលំ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល ដោយ​យកបាន​ម៉ូតូ​មួយគ្រឿង​ម៉ាក Dream C125 ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​បាត់ដំបង​1AG-0104​។ ដោយឡែក ជនរងគ្រោះ​រងរបួស​ធ្ងន់​ត្រង់​ជើង ដោយសារ​ជនសង្ស័យ​បាញ់​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ថូ ថុ​ន ហៅ​ផូ ថុ​ន បាន​បញ្ជាក់ថា រូបគេ​ធ្លាប់​ជាប់ពន្ធនាគារ​ម្ដង​រួចមកហើយ នៅ​ខេត្តកំពត រយៈពេល​១៣​ឆ្នាំ ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​មនុស្ស​។​បន្ទាប់ពី​បញ្ចប់​ការសួរនាំ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​ប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដែលជា​ម្ចាស់​ករណី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​a thief1