» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10830 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701001 នាក់

ផ្ទុះ​ធុង​ហ្គាស នៅ​ទីតាំង​បញ្ចូល​ហ្គាស​មួយកន្លែង ក្នុង​ក្រុង​ពោធិ៍សាត់​សំណាង​មនុស្ស​គេច​រួច​

 


​ពោធិ៍សាត់​៖ ករណី​ផ្ទុះ​ធុង​ហ្គាស​ជាច្រើន​ធុង​បង្គ​ជា​អណ្តាតភ្លើង យ៉ាង​សន្ធោសន្ធៅ កន្លែង​បញ្ចូល​ហ្គាស​មួយកន្លែង នៅ​ក្រុង​ពោធិ៍សាត់​ជនរងគ្រោះ​ដែលជា​ម្ចាស់ផ្ទះ ត្រូវបាន​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​ចូលទៅ​រំដោះ​ដោយ​សុវត្ថិភាព ។a gas posat2 

​ការិយាល័យ​បង្ការ និង​ពន្លត់​អ​គិ្គ​ភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ កើតឡើង​នៅវេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២៤​នេះ នៅ​ហាង​បញ្ចូល​ហ្គាស​មួយកន្លែង ឋិត​ក្នុងភូមិ​រ៉ា សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ម្ចាស់ផ្ទះ​ឈ្មោះ​យ៉ុង ខេង ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បញ្ចូល​ហ្គាស មាន​ទីតាំង​ឋិត​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​។

​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ សហ​ការជួយ​កម្លាំង​នគរបាល​ក្រុង​ពោធិ៍សាត់ អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការដឹកនាំ​ចុះ​អន្តរាគមន៍​ផ្ទាល់ របស់លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​០២​គ្រឿង រយ​:​ពេល​៨​នាទី អាច​គ្រប់គ្រង​ស្ថានភាព​បាន​ទាំងស្រុង ហើយ​បាន​ចូលទៅ​រំដោះ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ បាន​ដោយ​សុវត្ថិភាព​។

​ចំពោះ​ទំហំ​ខូចខាត​មានផ្ទះ​១​ខ្នង ទំហំ​៧,៥​ម​×២១​ម ធ្វើ​អំពី​ថ្ម ប្រក់​ស័ង្កសី ខូចខាត​៥០%​និង​សម្ភារ​មួយចំនួនធំ​ទៀត គិត​ជា​ទឹកប្រាក់​ជាង​៣.០០០​ដុល្លា​។ មូលហេតុ​ដោយ​កូន​ម្ចាស់ផ្ទះ បាន​បើក​ធុង​ហ្គាស​ធំ ដើម្បី​បញ្ចូល​ទៅ​ធុង​ហ្គាស​តូច ភ្លាមនោះ​ស្រាប់​ឆាបឆេះ ហើយ​រាលដាល​ឆេះ​ធុង​ហ្គាស​ជាច្រើន​ទៀត​។ ករណីនេះ​ត្រូវបាន​វាយតម្លៃថា​អាចមកពី​កត្តា​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ​។​ទោះជា​យ៉ាងណា​លោក​អភិបាលខេត្ត​ពោធិសាត់​បា​ន​កោត​ស​សើ​សម​ត្ត​កិច្ច​ថា​បានធ្វើការ​បានល្អ​៕a gas posat1 a gas posat3 


​