» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10555 នាក់

ម្សិលមិញ 8930 នាក់

សរុប 19707809 នាក់

ស្នាក់ការ​សន្តិសុខ​កង​រាជ​អាវុធហត្ថ​ច្រកទ្វារព្រំដែន​អន្តរជាតិ អូរ​ស្មាច់​បង្ក្រាប​ក្រុម​ក្មេង​ទំនើង បាន​ចំនួន​០៥​នាក់​


​ខេត្ត​ឧ​ត្ត​រ​មានជ័យ : កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​ច្រកទ្វារព្រំដែន​អន្តរ ជាតិ​អូរ​ស្មាច់ ដឹកនាំ ដោយ​លោក​វរសេនីយ៍ទោ ប៊ូ បូរ៉ាន់ នាយសេនាធិការរង កង​រាជ អាវុធហត្ថ​ឧ​ត្ត​រ​មានជ័យ​បាន​ចុះបង្ក្រាប​ចាប់បាន​ក្រុម​ក្មេង​ទំនើង ចំនួន​០៥​នាក់ ដែល​ជួបជុំ​ផឹក​សុ​ី​បង្ក​ម្លោះ​ប្រើ​ហិង្សា​កាប់​ចាក់​គ្នា ។a pm smach

លោក វរសេនីយ៍ទោ ប៊ូ បូរ៉ាន់ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង ថា : ដោយ​អនុវត្តតាម​បទបញ្ជា និង​ការ​ច​ង្អុ​ុ​ល​បង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លី ដា​រិ​ទ្ធ មេ បញ្ជាការ នៃ​បញ្ជាការដ្ឋាន​កង រាជ​អាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​បាន​ដឹកនាំ​កងកម្លាំង សមត្ថកិច្ច​កងរាជអាវុធហត្ថ ក្នុង​អង្គភាព​ស្នាក់ការ​សន្តិសុខ ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ចំនួន​០៩​នាក់ នៅ​យប់​ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង ២៤:៣០​នាទី ចុះបង្ក្រាប​ចាប់​ឃាត់ខ្លួន​ក្មេង​ទំនើង ១ ក្រុម​ផឹកស៊ី​បង្កជម្លោះ​ចំនួន​០៥​នាក់​ដកហូត​ទូរ​សព្ទ​ចំនួន ០៥​គ្រឿង​កាំបិត​តាំង​តោ​ចំនួន ០២ នៅ​ចំណុច​ហាង​ផឹកស៊ី យីហោ OK ICE ផ្សា​ថ្ម​អូរ​ស្មាច់​ភូមិ សង្កាត់​អូរ​ស្មាច់​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ មានជ័យ ។​

ក្រុម​ក្មេង​ទំនើង ទាំង​០៥​នាក់​នេះ គឺ​: ទី​១-​ឈ្មោះ ម៉េង ហុង ភេទ​ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករសំណង់ ទី​-២: ឈ្មោះ​លឹម សុខ​ហ៊ុយ​ភេទ ប្រុស​អាយុ ២៩​ឆ្នាំ មុខរបរ​កម្មករសំណង់ ទី​៣-​ឈ្មោះ​ប្រុស ពេទ្យ​ភេទ​ប្រុស​អាយុ ២៣ ឆ្នាំ មុខរបរ​កម្មករសំណង់ ទី​៤-​ឈ្មោះ​គៀត បូរ៉ា ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខ របរ​កម្មករសំណង់ និង​ទី​៥- ឈ្មោះ សុខ ហួរ ភេទ​ប្រុស​អាយុ ៣០ ឆ្នាំ មុខរបរ​កម្មករសំណង់​។​ជនសង្ស័យ​ទាំង​០៥​នាក់ រស់នៅ​ភូមិ​អូរ​ស្មាច់​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​មានជ័យ ។​

​ដោយ​ក្រុម​ក្មេង​ទំនើង​ខាងលើ​បាន​យក​កាំបិត​តាំង​តោ​កាប់​ទៅលើ​៖១/​ជនរងគ្រោះ​ឈ្មោះ​អៀ សុវណ្ណារ៉ា ភេទ​ប្រុស​អាយុ ៣៣​ឆ្នាំ​សន្តិសុខ​ក្រុមហ៊ុន​ចិន​រី​សត​អូរ​ស្មាច់​បណ្ដាល​ឲ្យ​របួស​ត្រង់​ក​ផ្នែក​ខាងឆ្វេង​ស្រាល​។​២/​ឈ្មោះ​ឈឿន ឆា​រ៉ា​ន់ ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ​មុខរបរ​សន្តិសុខ​។៣/​ឈិ​ត អំ​រ៉ា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​សន្តិសុខ​បច្ចុប្បន្ន​រស់នៅ​ភូមិ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​របួស​ម្រាមដៃ​ឆ្វេង​ស្រាល​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៥​នាក់​ត្រូវបាន​បញ្ជូនទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខត្ត​ឧ​ត្ត​រ​មានជ័យ​ចាត់ការ​តាម​នីតិវិធី ផ្លូវច្បាប់ ជា​បន្តទៀត ៕ រាយការណ៍​ព័ត៌មាន​ដោយ : ពិ​ទូ​a pm smach1 a pm smach2 a pm smach3 a pm smach4