» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6885 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666795 នាក់

កូនប្រុស​ពៅ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទទួល​វិញ្ញាបនបត្រ​ជ័យលាភី និង​មេដាយមាស គណិតវិទ្យា​ចំណាត់ថ្នាក់​លេខ​១ លំដាប់​ពិភពលោក​


​ភ្នំពេញ​៖ កុមារា ហ៊ុន ពេ​ជ​មុ​នី្ន​រិ​ទ្ធិ​សិទ្ធិ កូនប្រុស​ពៅ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៤​នេះ បានទទួល​វិញ្ញាបនបត្រ​ជ័យលាភី និង​មេដាយមាស គណិតវិទ្យា ចំណាត់ថ្នាក់​លេខ​១ លំដាប់​ពិភពលោក ក្នុង​កម្មវិធី CARIBOU CONTEST ក្នុងចំណោម​អ្នកចូលរួម​សរុប ៧៥,៦៨៦​នាក់ ពី​បណ្តា​ប្រទេស​ផ្សេងៗ ក្នុង​ពិភពលោក​។​a manet son2 

​ពិធី​នេះ បានរៀបចំ​ធ្វើឡើង ក្រោម​អធិបតីភាព លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​មានការ​អ​ញ្ជី​ញ​ចូលរួម​ពី លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ផងដែរ​។ ពិធី​នេះ បានរៀបចំ​ធ្វើឡើង នៅ​សាលសន្និសីទ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៤​។​​លោក​បណ្ឌិតសភា​ចា​រ្យ ច័ន្ន រ័ត្ន ប្រធាន​សហគមន៍​អ្នក​គណិតវិទ្យា​កម្ពុជា បាន​ឲ្យ​ដឹងថា កម្មវិធី CARIBOU CONTEST មាន​៣៦​ប្រទេស ចូលរួម​ប្រកួត និង​មាន​អ្នកចូលរួម សរុប​ចំនួន​៧៥,៦៨៦​នាក់ ក្នុងនោះ​សិស្ស​កម្ពុជា បាន​ចូលរួម​ចំនួន​២,៨៩៤​នាក់ មកពី​គ្រឹះស្ថានសិក្សា​ទូទាំងប្រទេស ចំនួន​៥៧ ដែល​លទ្ធផល​ទទួលបាន​៖

១៖ សិស្ស​ចំនួន​៦៦​នាក់ បានទទួល​ចំណាត់ថ្នាក់​លេខ​១ មេដាយមាស លំដាប់​ពិភពលោក​។២៖ សិស្ស​ចំនួន​៥​នាក់ បានទទួល​ចំណាត់ថ្នាក់​លេខ​២ មេដាយប្រាក់ និង​សិស្ស​ចំនួន​៥៣​នាក់ បានទទួល​ចំណាត់ថ្នាក់​លេខ​៣ មេដាយ​សំរឹទ្ធ​។​។​សិស្ស​ជ័យលាភី​សរុប មាន​ចំនួន​១០៣​នាក់ មកពី​២៦​គ្រឹះស្ថានសិក្សា​។​​លោក​បណ្ឌិតសភា​ចា​រ្យ ច័ន្ន រ័ត្ន បាន​លើកឡើងថា នេះ​គឺជា​មោទនភាព​របស់​កម្ពុជា ដែលមាន​ប្រព័ន្ធ​អប់រំ​មួយ​ល្អ អាច​អប់រំ​កុមារា​-​កុមារី ដែល​បាន​ចូលរួម ប្រកួតប្រជែង​គណិតវិទ្យា​អន្តរជាតិ តាម​ប្រព័ន្ធ​អន​ឡាញ ហើយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម​សិស្ស ដែល​បាន​ចូលរួម​ប្រកួត​កម្រិត​ដូចគ្នា មកពី​៣៦​ប្រទេស​។​

​សូមបញ្ជាក់ថា កម្មវិធី CARIBOU CONTEST គឺ​ការប្រកួតប្រជែង​គណិត​វិទ្យា​អន្តរជាតិ តាម​ប្រព័ន្ធ​អន​ឡាញ លំដាប់​ពិភពលោក ហើយ​សម្រាប់​ឆ្នាំ​សិក្សា ២០២៣-២០២៤ ធ្វើឡើង​ចំនួន​៦​លើក រួមមាន​៖លើក​ទី​១៖ នៅ​ថ្ងៃទី​១៨-១៩ ខែតុលា ឆ្នាំ​២០២៣។ លើក​ទី​២៖ នៅ​ថ្ងៃទី​១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣។ លើក​ទី​៣៖ នៅ​ថ្ងៃទី​១៧-១៨ ខែមករា ឆ្នាំ​២០២៤។ លើក​ទី​៤៖ នៅ​ថ្ងៃទី​១៤-១៥ ខែកុម្ភៈ ឆ្នាំ​២០២៤។ លើក​ទី​៥៖ នៅ​ថ្ងៃទី​០៣-០៤ ខែមេសា ឆ្នាំ​២០២៤។និង​លើក​ទី​៦៖ នៅ​ថ្ងៃទី​០១-០២ ខែឧសភា ឆ្នាំ​២០២៤ ប្រឡង​ពី​ថ្នាក់​មត្តេយ្យក​ម្រិ​ត​ខ្ពស់ រហូតដល់​ថ្នាក់​ទី​១២​។​
​កម្មវិធី​នេះ រៀបចំ​ដោយ​សហគមន៍​អ្នក​គណិតវិទ្យា​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ នៃ​សាកលវិទ្យាល័យ​ប្រ៊ុ​ក នៃ​ប្រទេស​កាណាដា (CARIBOU= Canada Research Institute of BROCK University)៕a manet son a manet son1 

​