» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6647 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671287 នាក់

លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា ៖​សមត្ថកិច្ច​រាជធានី​-​ខេត្ត ត្រូវ​បោសសម្អាត​ការបិទ ពាក្យស្លោក ស្ទីក​គ័​រ និង​វត្ថុ​ផ្សេងៗ​នៅលើ​រថយន្ត ឱ្យអស់​ក្នុង​រយៈពេល​១​ខែ​

 

​ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​រម្លឹក និង​បញ្ជា​ទៅដល់​បណ្ដា​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​បោសសម្អាត​ការបិទ ពាក្យស្លោក ស្ទីក​គ័​រ តុក្កតា និង​វាំងនន ឬ​វត្ថុ​ផ្សេងៗ​នៅលើ​កញ្ចក់​រថយន្ត ជាពិសេស​រថយន្ត​ធុន​ធំ ឲ្យ​អស់​ក្នុង​រយៈពេល​១​ខែ ដើម្បី​បញ្ជៀ​ស​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្ក​ការរំខាន​ដល់​អ្នកធ្វើដំណើរ​ផ្សេងទៀត​នៅតាម​ដង​ផ្លុ​វ​។a car sokha2 

​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា បាន​ណែនាំ​ដូចនេះ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២៤ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) នា​ព្រឹក​ថ្ងៃទី​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

​ដោយឡែក​ចំពោះ​បញ្ហា​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង លោក​ក៏បាន​ណែនាំ​ទៅដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​ទាំង​ប្រទេស ត្រូវ​បង្កើន​ការ​រឹតបន្តឹង​នៃ​ការចុះ​ត្រួតពិនិត្យ​ឲ្យ​ទៀងទាត់ និង​ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ និង​អ្នកបើកបរ​ទាំងអស់​កុំ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​លើស​កម្រិត​។ ទន្ទឹមនេះ លោក​ក៏បាន​សង្កត់ធ្ងន់ ចំពោះ​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជា​ស្រវឹង​ជាដាច់ខាត ព្រោះថា​វា​អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​តម្លៃ និង​កិត្តិយស​នៃ​កងកម្លាំង ហើយ​ឈានទៅដល់​ការដក​តួនាទី និង​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​ផងដែរ​។

​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏មាន​ប្រសាសន៍​ឱ្យដឹងថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាននិងកំពុង​តែ​ដំណើរការ​យ៉ាងសកម្ម ដោយបាន​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ទិន្នន័យ​ពិន័យ និង​ដក​ពិន្ទុ​បណ្ណ​បើកបរ ព្រមទាំង​បានរៀបចំ​ប្រព័ន្ធ​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បន្ថែម​លើ​ប្រព័ន្ធ​ទិន្នន័យ​យានយន្ត​ចុះបញ្ជី​ដែលមាន​ស្រាប់​ហើយ ក្នុង​គោលដៅ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការពារ​អាយុជីវិត​រប​ស់​ប្រជាជន​។

​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ណែនាំ​ថ្នាក់ដឹកនាំ និង​សមត្ថកិច្ច​ជំនាញ​នៅតាម​រដ្ឋបាល​រាជធានី​-​ខេត្ត​ទូទាំងប្រទេស ត្រូវ​បន្ត​បង្កើន​ការកសាង​សមត្ថភាព​ចំណេះដឹង​អំពី​ច្បាប់ ជំនាញ ប្រព័ន្ធ​បច្ចេកវិទ្យា មាន​សីលធម៌ វិន័យ ស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ជាពិសេស​គឺ​រឹតបន្តឹង​អនុវត្ត​ច្បាប់ ការផ្សព្វផ្សាយ​អប់រំ​ច្បាប់ ការពិនិត្យ និង​អង្កេត​កន្លែងកើតហេតុ​គ្រោះថ្នាក់​ច្រើន សំដៅ​រកឱ្យឃើញ​មូលហេតុ​ជាក់លាក់​បង្ក​គ្រោះថ្នាក់ បន្ត​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​គ្រប់​ករណី ដោយ​មិន​អនុញ្ញាតឱ្យ​រួចផុត​ពី​សំណាញ់​ច្បាប់​ឡើយ​។ លោក​ក៏បាន​បន្ត​ណែ​នាំឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ ពង្រឹង​យន្តការ​តាមដាន​ប្រតិកម្ម​របស់​សាធារណជន ដើម្បី​បកស្រាយ​ឆ្លើយតប​ទាន់ពេលវេលា សំដៅ​កាត់បន្ថយ​ទស្សនៈ​ភាន់ច្រឡំ​ពី​សាធារណជន និង​បន្សាប​ឥទ្ធិពល​ព័ត៌មាន​ក្លែងក្លាយ​ដែល​បំពុលបរិយាកាស​សង្គម ហើយ​ត្រូវ​បង្កើន​ភាព​គំរូ​ក្នុងការ​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដោយ​ផ្តើមចេញពី​មន្ត្រី​នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹងថា ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២៤ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង ១,៥២០​លើក ក្នុងនោះ ចំនួន​អ្នកស្លាប់​ចំនួន ៧៩៣​នាក់ កើនឡើង ៣៧​នាក់ ស្មើនឹង ៥​ភាគរយ ចំនួន​អ្នករបួស​ចំនួន ២,០៧២​នាក់ កើនឡើង ៤៤​នាក់ ស្មើនឹង ២​ភាគរយ ដែល​បាន​បន្សល់ទុក​នូវ​សោកនាដកម្ម និង​បន្ទុក​ជាច្រើន​ដល់​ប្រជាពលរដ្ឋ និង​សង្គម​។ ក្នុងចំណោម​អ្នកស្លាប់​សរុប​មាន ៧៥​ភាគរយ ជា​អ្នកជិះ​ម៉ូតូ ខណៈ​ចំនួន​យានយន្ត​បាន​ចុះបញ្ជី គិត​មកដល់ ខែកុម្ភៈ ឆ្នាំ​២០២៤ សរុប​ចំនួន ៧,៣៥១,៩០៦​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៦ ,២៤៤,០៩៦​គ្រឿង​៕a car sokha a car sokha3 a car sokha4 

 

​