
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5000 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695171 នាក់
ភ្នំពេញ៖ក្រសួងមហាផ្ទៃ កម្ពុជានៅថ្ងៃទី៧តុលាបានប្រកាសបដិសេធថា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាពុំបានចាប់ខ្លួន និងបញ្ជូនបុគ្គលឈ្មោះ NGUYEN THUAN DUCសញ្ជាតិណរវែ និងឈ្មោះ NGUYEN THUAN ទៅឱ្យសមត្ថកិច្ចវៀតណាមនោះឡើយ។
ករណីនេះផ្អែកលើព័ត៌មានរបស់សមត្ថកិច្ចក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងនគរបាលវៀតណាមបានប្រកាសជាសាធារណៈអំពីការឃាត់ខ្លួនមនុស្ស ចំនួន៣នាក់ រួមមាន ឈ្មោះ TRAN HIEP (កាន់លិខិតឆ្លងដែនអូស្ត្រាលី), ឈ្មោះ NGUYEN THUAN DUC (កាន់ លិខិតឆ្លងដែនន័រវែស) និងឈ្មោះ THAI CONG TRUONG SON (ជនជាតិវៀតណាម) កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២១:៥០នាទី នៅប៉ុស្តិ៍ការពារព្រំដែន Mỹ Quý Tây ខេត្ត Tây Ninh ពីបទលួចឆ្លងដែនចូលប្រទេសវៀតណាមដោយខុសច្បាប់ និងត្រូវបានចោទប្រកាន់ថា ជាសមាជិកអង្គការភេរវកម្ម Việt Tân។
បច្ចុប្បន្នពួកគេត្រូវបានឃុំខ្លួននៅប្រទេសវៀតណាម ដើម្បីបន្តការស៊ើបអង្កេត។គេមិនដឹងថាបុគ្គលពីរនាក់នេះហេតុក៏ភ្លើដើរចូលស្រុកវៀតណាមដោយមិនស្របច្បាប់ចឹងនោះទេ?។តែបើគេមិនច្រឡំទេវៀតណាមធ្លាប់បានបញ្ជូនចារកម្មទៅចាប់ខ្លួនមុខសញ្ញារបស់ខ្លួនដល់ក្នុងប្រទេសអាល្លឺម៉ង់កាលពីប៉ុន្មានឆ្នាំមុននាំយកមកស្រុកវិញដោយសមត្តកិច្ចអាល្លឺម៉ង់មិនបានដឹងឡើយ។រហូតទាល់តែវៀតណាមប្រកាសឲ្យដឹងថាគេចាប់។
ព្រឹត្តិការណ៍ចាប់ពង្រត់ដ៏កក្រើកនោះកើតកាលពីឆ្នាំ ២០១៧ ។ភ្នាក់ងារសម្ងាត់វៀតណាមបានធ្វើប្រតិបត្តិការចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ម្នាក់ឈ្មោះ Trịnh Xuân Thanh នៅកណ្តាលទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។
សេចក្តីសង្ខេបនៃព្រឹត្តិការណ៍នេះរួមមាន៖ជនរងគ្រោះ៖ លោក Trịnh Xuân Thanh គឺជាអតីតប្រធានក្រុមហ៊ុនរដ្ឋ PetroVietnam Construction (PVC) ដែលត្រូវបានរដ្ឋាភិបាលវៀតណាមចោទប្រកាន់ពីបទពុករលួយ និងធ្វើឲ្យខាតបង់ថវិការដ្ឋប្រមាណ ១៥០ លានដុល្លារ។ លោកបានភៀសខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ២០១៦ ដើម្បីសុំសិទ្ធិជ្រកកោននយោបាយ។
ការចាប់ពង្រត់ (ខក្កដា ២០១៧)៖ ក្រុមភ្នាក់ងារសម្ងាត់វៀតណាម រួមផ្សំដោយបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ បានធ្វើការចាប់បង្ខំលោក Thanh និងមិត្តស្រីបញ្ជូនចូលឡានវ៉ែនមួយគ្រឿងនៅឧទ្យាន Tiergarten ក្នុងទីក្រុងប៊ែរឡាំង ទាំងកណ្តាលថ្ងៃត្រង់។ ក្រោយមកលោកត្រូវបាននាំខ្លួនត្រឡប់ទៅប្រទេសវៀតណាមវិញតាមផ្លូវសម្ងាត់ (កាត់តាមប្រទេសឆែក និងស្លូវ៉ាគី)។
លទ្ធផលនៅវៀតណាម៖ បន្ទាប់ពីត្រឡប់ទៅវិញ វៀតណាមបានប្រកាសថា លោកបានចូលខ្លួនមកសារភាពដោយស្ម័គ្រចិត្ត (ទោះបីជាអាល្លឺម៉ង់បដិសេធក៏ដោយ) ហើយលោកត្រូវបានតុលាការវៀតណាមកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត។
ការកាត់ទោសបក្ខពួកនៅអាល្លឺម៉ង់៖ តុលាការអាល្លឺម៉ង់បានបើកសវនាការ និងកាត់ទោសជនជាតិវៀតណាមមួយចំនួនដែលបានជួយសម្របសម្រួលក្នុងផែនការចាប់ពង្រត់នេះ៖Long N.H. ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជិត ៤ ឆ្នាំ កាលពីឆ្នាំ ២០១៨ ពីបទជួលឡានវ៉ែនសម្រាប់ប្រតិបត្តិការ។
Le Anh Tu ត្រូវបានដោះដូរមកពីប្រទេសឆែកក្នុងឆ្នាំ ២០២២ និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៥ ឆ្នាំ កាលពីដើមឆ្នាំ ២០២៣ ពីបទចូលរួមស៊ើបការណ៍ និងបើកបរក្នុងព្រឹត្តិការណ៍នោះ។ផលប៉ះពាល់ផ្នែកការទូត៖ អាល្លឺម៉ង់បានចាត់ទុកសកម្មភាពនេះថាជា «ការរំលោភលើអធិបតេយ្យភាព និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ» ហើយថែមទាំងបានបណ្តេញមន្ត្រីទូត និងប្រធានផ្នែកចារកម្មវៀតណាមមួយចំនួនចេញពីប្រទេសអាល្លឺម៉ង់ទៀតផង។