» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10093 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700264 នាក់

ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត​កំពុងតែ​បង្ក​អសន្តិសុខ​ខណៈ​សមត្ថកិច្ច​យើង​ខ្វះ​ចំណាត់ការ​?


​បន្ទាយមានជ័យ​៖ ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ប៉ោយប៉ែត បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​សន្តិសុខ​យ៉ាងខ្លាំង​ខណៈដែល​ពួក​ជនជាតិ​ចិន បុក​សំរុក​ចូលមក​រស់នៅ​ច្រើន​ទៅៗ​ហើយ​ពួកនេះ​មិនបាន​ញើ​ត​ច្បាប់​ខ្មែរ​ជា​ម្ចាស់​ប្រទេស​នោះ ។ a nak china1 

ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ ក្រុម​ជនជាតិ​ចិន​១​ក្រុម​បាន​បើករថយន្ត បុក​អ្នករត់​ម៉ូតូ​កង់​បី នៅ​កែង​នាគ​ទិព្វ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត កាលពី​ម៉ោង​១១​និង​២៥​នាទី ។ ក្រោយ​កើតហេតុ​ក្រុម​ជនជាតិ​ចិន បាន​ចុះ​ពី​រថយន្ត​ហើយ​ហៅ​គូកន​មក​តាម​វាយ​លើ អ្នករត់​ម៉ូតូ​កង់​បី​នោះ​ធ្វើ​ឲ្យ​បុរសរងគ្រោះ​បានរ​ត់ទៅ​ពឹង​សន្តិសុខ​នាគ​ទិព្វ​ឲ្យ​ជួយ​ហើយ​ត្រូវបាន​ក្រុម​ជនជាតិ​ចិន​នោះ​តាម​រករឿង​ថែមទាំង​ស្រែកជេរ​ប្រមាថ​មក​ពល​រដ្ឋ​កម្ពុជា​យើង​ទៀតផង ។

​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ពួកគាត់​ពិតជា​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​កូនចៅ​របស់​គាត់​យ៉ាងខ្លាំង ព្រោះ​ក្រុម​ជន​ជាតិចិន​ទាំងនោះ​សុទ្ធ​តែមាន​សែស្រឡាយ​អ្នកមានអំណាច​នៅ​ពីក្រោយ​ខ្នង​ទើប​ពួកវា​មិន​ញញើត​ម្ចាស់ផ្ទះ​បែបនេះ ។ ​ពលរដ្ឋ​ដែល​បន្តថា ក្រោយ​ហេតុការណ៍​បាន​ស្ងប់ស្ងាត់ មេការ​ជនជាតិ​ចិន​បាន​មកហើយ​សួរថា ចង់បាន​លុយ​ប៉ុន្មាន​? ម្ចាស់​ម៉ូតូ​កង់​បី​បាន​ប្រាប់ថា ម៉ូតូ​ខ្ញុំ​បើ​ធ្វើ​អស់​តែ​៦០០០​បាត​ប្រាក់​ថៃ​ទេ ភ្លាមនោះ​មេការ​ចិន​បាន​ដក​លុយ​ឲ្យ​ជនរងគ្រោះ​គ្រប់​ចំនួន រួច​ចូលទៅ​ក្នុងផ្ទះ​អស់ ។ ​បន្ទាប់មក​ទើប​ពលរដ្ឋ​បានឃើញ​សមត្ថកិច្ច​មកដល់​ហើយ​សួរថា កើត​អី​គេៗ​ៗ ? ។​

​សូមបញ្ជាក់ថា​៖​បើតាម​ប្រជាពលរដ្ឋ​និយាយថា​ក្រុម​ជនជាតិ​ចិន​ដែល​មក​រស់នៅ​កម្ពុជា​សព្វថ្ងៃ​មក​ដណ្តើម​មុខរបរ​គ្រប់​ប្រភេទ​ពី​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងនោះ​រាប់​តាំងពី​ជាងកាត់សក់ ជាង​ធ្វើ​ស្លាក​យីហោ លក់​កាហ្វេ គុយទាវ ជាងសំណង់ និង​លក់ដូរ​ទូរស័ព្ទដៃ ជាដើម​។​ល​។ ​ក្រុម​ជនជាតិ​ចិន​ភាគច្រើន​គ្មាន​លិខិត​ឬ​ប័ណ្ណ​ការងារ​ស្អី​នោះទេ​តែ ពួក​អាំង​មាន​សមត្ថកិច្ច​កាង​ធ្វើជា​ខ្នងបង្អែក និង​សម្របសម្រួល​ឲ្យ​សព្វបែបយ៉ាង ។ អ្នកតាមដាន​សង្គម បាន​លើកឡើងថា បើ​មន្ត្រី​កម្ពុជា​នៅតែ​អនុវត្ត​ន៏​ច្បាប់​អន្តោ​ប្រវេ​ស​ន៏​បែប​ធូរ​លុង​បែបនេះ​ទៀត​នោះ ជនបរទេស​មុខជា​បានចិត្ត​និង​មាក់ងាយ​ខ្មែរ​ជា​ម្ចាស់​ប្រទេស​ជាមិនខាន ។​លើសពីនេះ​ប្រាក់ចំណូល​ជាតិ​នឹង​បាត់បង់​មិន​ស្ទើ​នោះទេ ក្នុង​១​ខែៗ ដោយសារ​មាន​មន្ត្រី​ពុករលួយ​កេងប្រវ័ញ្ច​ដូចនេះ​៕a nak china 
​