» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9958 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700129 នាក់

កម្លាំង​អាវុធហត្ថ​៣០០​នាក់ បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​១​ខែ​តែមិនសង្ឃឹមថាបានផលល្អ!

​ពោធិ៍សាត់​៖​វា​ជា​រឿង​ភ្ញាក់ផ្អើល​ដែល នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៤​បញ្ចេញ​កម្លាំង​អាវុធហត្ថ​ប្រមាណ​៣០០​នាក់​បំពាក់​មធ្យោបាយ​គ្រប់គ្រាន់​ឲ្យ ចុះជួយ​គាំទ្រ​ដល់​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្តពោធិ៍សាត់ ដើម្បី​បើក​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ ក្នុងភូមិ​សាស្ត្រ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។a posat ryda2

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស សំបូរ​ធន នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​អ្នកដឹកនាំ​កម្លាំង​ខាងលើ​ចុះ​តាម គោលដៅ​ទីតាំង​ភូមិសាស្ត្រ អាទិភាព​មាន ០៤​ឃុំ និង ១៤​ចំណុច​ធំៗ ក្នុងនោះ​រួម ទី​១.​នៅ​ឃុំ​ថ្មដា (​ចំណុច​ខ្នង ១៦ ភូមិ​អូរ​សួស្តី ឃុំ​ថ្មដា ស្រុក​វាលវែង​)​។ ទី​២.​នៅ​ឃុំ​អន្លង់​រាប​(​ចំណុច​ជើងភ្នំ​១៥០០ និង​ចំណុច​៨០ ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង (​ចំណុច​ជើងភ្នំ​ក្រឡឹង និង​ជួរ​ភ្នំ​) ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង (​ចំណុច​ជើងភ្នំ​ខ្មោច​) ភូមិ​អូរ​១៧ ឃុំ​អន្លង់​រាប ស្រុក​វាលវែង (​ចំណុច​ដី​សហគមន៍​ក្រាំងរ​ងៀង​) ឃុំ​អន្លង់​រាប (​ចំណុច​អូរ​១ អូរ​២ ចំណុច​ក្បាល​ស្ទឹង​ទួល​ល្ងៀង ភូមិ​អូរ​ដីខ្មៅ ឃុំ​អន្លង់​រាប​។

ទី​៣.​នៅ​ឃុំ​ក្រពើ​ពីរ (​ចំណុច​ច្រក​ចង្អៀត ភូមិ​ក្រពើ​ពីរ​លើ​) ឃុំ​ក្រពើ​ពីរ ព្រំប្រទល់​ស្រុក​វាលវែង និង​ស្រុក​សំឡូត ខេត្តបាត់ដំបង (​ចំណុច​ជើងភ្នំ​ប្រើស​ដល់​ទឹកធ្លាក់​ថ្ម​ចាំង​) ភូមិ​ក្រពើ​ពីរ​លើ ឃុំ​ក្រពើ​ពីរ (​ចំណុច​ភ្នំ​តា​ងិ​ល នៅ​ចំណុចប្រសព្វ​រវាង​ភូមិ​អូរ​តា​ទិន​) ភូមិ​សំឡាញ និង​ភូមិ​កុំ​ប៉ង ឃុំ​ក្រពើ​ពីរ​/​ចំណុច​ស្រែ​យក្ស ភូមិ​កុំ​ប៉ង ឃុំ​ក្រពើ​ពីរ (​ចំណុច​ខ្នងភ្នំ​ព្រះអាទិត្យ​) ភូមិ​បឹង​រំលេច ឃុំ​ក្រពើ​ពីរ ព្រំប្រទល់​ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង​។ និង​ទី​៤.​នៅ​ឃុំ​ប្រ​ម៉ោ​យ (​ចំណុច​អូរ​ទី​២ ចំណុច​ជើងភ្នំ​សុគន្ធ ចំណុច​អូរ​តា​សូ ចំណុច​អូរ​ក្បាល​ខ្ទីង និង​ចំណុច​អូរ​បេង ឃុំ​ប្រ​ម៉ោ​យ (​ជា​ចំណុចប្រសព្វ​៤​ភូមិ : ភូមិ​ស្ទឹង​ថ្មី ភូមិ​មន្ទីរពេទ្យ​ចាស់ ភូមិ​ផ្ចឹក​ជ្រុំ និង​ភូមិ​ឈើទាល​ជ្រុំ ឃុំ​ប្រ​ម៉ោ​យ​)/​ចំណុច​ខាងមុខ និង​ខាងក្រោយ​ភ្នំ​លោកតា​គ្រី ភូមិ​ដូន​នាគ ឃុំ​ប្រ​ម៉ោ​យ​/​ចំណុច​ម៉ុង​រី ភូមិ​ដូង​ឃ្លៀង ឃុំ​ប្រ​ម៉ោ​យ ព្រំប្រទល់​ជាមួយ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​។

​បេសកកម្ម​នេះ​មាន​រយ​:​ពេល​មួយខែ និង​បន្ត​ដូច​ភ្លៀងរលឹម​នៅក្នុង​គោលបំណង ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​ការងារ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ សំដៅ​ធានា​ឲ្យ​បាន​នូវ​និរន្តរភាព​ប្រព័ន្ធ​អេកូឡូស៊ី ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ឲ្យ​បាន​សមស្រប​។ និង​ដើម្បី​ទប់ស្កាត់ និង​ធ្វើការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តពោធិសាត់ ជាពិសេស​ស្រុក​វាលវែង​។ សូមបញ្ជាក់ថា​មុន​និង​មានការ​ដាក់​បញ្ជូន​កម្លាំង​ប​ង្ក្រា​នេះ​គឺ​បាន​កើតឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​មួយ​នៅ​ខេត្តពោធិសាត់​កាលពី​ថ្ងៃទី​១១​មិនា​ដែលមាន​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​អាជ្ញាធរខេត្ត​និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​។​កន្លងមក​សកម្មជន​បរិស្ថាន​លោកតា​ន់​គឺ​ម​សួ​បាន​ចុះ​ស្រាវជ្រាវ​រកឃើញ​បទល្មើស​ជា​ច្រើន​នៅតែ​បន្ត​កើតឡើង​ក្នុងភូមិ​សាស្ត្រ​ភ្នំ​ឱ​រ៉ា​ល់​នៃ​ខេត្តកំពង់ស្ពឺ​និង​ពោធិសាត់​។​ទោះបីយ៉ាងណាការប្រើកម្លាំងគគ្រឹកគគ្រេងចឹងគេជឿថាមិនសូវបានផលល្អប៉ុន្មានទេព្រោះកាលជំនាន់រដ្ឋាភិបាលអាណត្តិមុនប្រកាសឲ្យប្រើសុទ្ធតែយន្តហោះកាំជ្រួចហ្វុងលទ្ធផលនៅមិនទាន់បានល្អតែដេកចំមើលតិចសិនមើលក្រែងរដ្ឋាភិបាលអាណត្តិថ្មីគ្រាន់ជាង!៕a posat ryda a posat ryda1 

 

​