
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6793 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696964 នាក់
ភ្នំពេញ ៖ ហេតុការណ៍ផ្ទុះហ្គាសឆេះផ្ទះមយយបានកើតឡើងនៅ ល្ងាច ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ករណីយ៍អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅដោយសារហ្គាសនេះបណ្ដាលឲ្យបុរសជាម្ចាស់ផ្ទះរងរបួសរលាកមួយចំហៀងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
មុនពេលកើតហេតុគេបានលឺសំលេងផ្ទុះមានផ្សែងហ៊ុយចេញជាអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅឆាបឆេះ ។ភ្លាមៗនោះដែរប្រជាពលរដ្ឋក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្តទាក់ទងទៅកាន់មន្ត្រីជំនាញរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ មកអន្តរាគមន៍ ពន្លត់ ។ ក្រោយពីកម្លាំងសមត្ថកិច្ចកម្លាំងជំនាញ បង្ការនិងពន្លត់អគ្គិភ័យទទួលដំណឹងភ្លាម សមត្ថកិច្ចបានចេញនូវរថយន្តពន្លត់ដើម្បីមកបាញ់ពន្លត់ទប់ស្កាត់អគ្គិភ័យ កុំអោយរាលដាលដល់ផ្ទះដទៃផ្សេងទៀត ។ ក្នុងការឆាបឆេះនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៣គ្រឿង ចេញអន្តរាគមន៍ដល់ទីតាំងកើតហេតុខាងលើនេះ។ មូលហេតុនៃការផ្ទុះមន្ត្រីជំនាញកំពុងស្រាវជ្រាវ ៕