» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8979 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699150 នាក់

កូ​វីត​ឆ្លង​ចូល​ក្រុម​ត​ន្រី​សំនៀង​ជនពិការ​

 

​ភ្នំពេញ​៖​ក្រសួង​សង្គមកិច្ច​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​បានសម្រេច​បិទ​ខ្ទប់​ទីតាំង​សមាគម​ជា​បណ្តោះអាសន្ន ដើម្បី​បង្ការ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​លោក​ឯម ច័ន្ទ​មករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​ប្រាប់​វិទ្យុ​បារាំង​ថា ក្រសួង​សង្គមកិច្ច​និង​អាជ្ញាធរ​រាជធានី​បាន​ចុះទៅ​ធ្វើ​ការបិទ​ខ្ទប់​ទីតាំង​សមាគម​ត​ន្រី​សំនៀង​ជនពិការ ដើម្បី​ឲ្យ​ក្រុមគ្រូពេទ្យ​រៀបចំ​ថ្នាំ​និង​រៀបចំ​ស្បៀងអាហារ​ចូលទៅ​ព្យាបាល​ជនពិការ​ទាំងនោះ​ដល់ទី​តាំង​ផ្ទាល់​តែម្តង​បន្ទាប់ពី​បាន​ឆ្លង​កូ​វីត​។​a handicap 

លោក​ចាប តូ ប្រធាន​សមាគម​តន្ត្រី​សំនៀង​ជនពិការ​បាន​ឲ្យ​ដឹងថា​៖​ក្នុងចំណោម​ជនពិការភ្នែក​ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​នៅក្នុង​សមាគម មាន​អាយុ​ចាប់ពី​៤៥​ឆ្នាំ​ចុះក្រោម ដោយ​រួមមាន​កុមារ​ចំនួន​២​រូប ស្ត្រី​មាន​ផ្ទៃពោះ​១​រូប អ្នកមាន​ជំងឺ​បេះដូង​១​រូប និង​អ្នកមាន​ជំងឺសរសៃប្រសាទ​ចំនួន​២​រូប​។ ក្រៅពី​ជនពិការភ្នែក​ទាំង​៣៧​នាក់​នេះ អ្នក​ដែល​រស់នៅក្នុង​សមាគម​និង​ជនពិការភ្នែក​ផ្សេងទៀត​ចំនួន​២៧​នាក់​ក៏បាន​ធ្វើតេស្ត​សំណាក​រក​វីរុស​កូ​វីដ​-១៩​ដូចគ្នា តែ​លទ្ធផល​អវិជ្ជមាន​។ លោក​ចាប តូ ថា អ្នក​ទាំង​២៧​នាក់​រួមមាន​ទាំង​រូបលោក​ផង ក៏ត្រូវ​រង់ចាំ​ការធ្វើ​តេស្ត​ជា​លើក​ទី​២ និង​លើក​ទី​៣​បន្តទៀត​។​

​បើតាម​លោក​ចាប តូ ការរកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ទៅលើ​ជនពិការភ្នែក​ទាំង​៣៧​នាក់​នេះ នៅ​មិនទាន់​រក​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ ខណៈដែល​ពួកគេ​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ចាប់តាំងពី​ថ្ងៃ​សុក្រ​ទី​៩​កក្កដា​មក ហើយ​ជា​ស្ថានភាព​បច្ចុប្បន្ន​ជនពិការភ្នែក​ដែល​វិជ្ជមាន​កូ​វីដ​-១៩​មួយចំនួន​មាន​សភាព​ធូរស្រាល​ខ្លះៗ​ហើយ ដោយសារតែ​ពួកគេ​ទាំងនោះ​សុទ្ធតែ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ចំនួន​២​ដូ​ស​ទាំងអស់​។

​លោក​ឯម ច័ន្ទ​មករា អះអាងថា​កន្លងមក​ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩ ក្រសួង​សង្គមកិច្ច និង​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន បាន​ព្យាយាម​ផ្តល់​ជា​ជំនួយ​ជាច្រើន​ដល់​បណ្តាជន​ពិការ​នៅ​ទូទាំងប្រទេស​។ ក្រៅពីនេះ ក៏បាន​ជួយ​សម្របសម្រួល​ជនពិការ​ទាំងនោះ​ឲ្យ​បានទទួល​វ៉ាក់សាំង​បង្ការ​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩​ដូចគ្នា ដោយ​ជា​តួលេខ​មាន​ប្រមាណ​៥​ទៅ​៦​ពាន់​នាក់​ក្នុង​រាជធានី​ភ្នំពេញ​។​
​គួរបញ្ជាក់​ជូន​ថា បើតាម​របាយការណ៍រ​បស់​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា បច្ចុប្បន្ន​កម្ពុ​ជាមាន​ជនពិការ​នៅ​ទូទាំងប្រទេស​ប្រមាណ​៦០​ម៉ឺន​នាក់ ដោយ​រាប់ទាំង​អ្នក​ពិបាក​ផ្នែក​ផ្លូវកាយ និង​ផ្លូវចិត្ត​៕

​