» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10741 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700912 នាក់

យក​វត្ត​ក្នុង​ក្រុង​ចំនួន​៤​ទុក​សម្រាប់​បូជាសព​កូ​វីត​១៩​ក្នុងពេល​កម្ពុជា​ឡើង​ជួរ​ទី​៦​ក្នុង​អាស៊ាន​!

 

​ភ្នំពេញ ៖ វត្ត​ចំនួន​៤ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេចយក​ធ្វើជា​ទីកន្លែង​សម្រាប់​បូជាសព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ។​a co die1 

​សេចក្តីជូនដំណឹង​រប​ស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖​ក្រោយពី​មន្ត្រី​សុខាភិបាល បាន​វិច​ខ្ចប់​សព​អ្នកជំងឺ​កូ​វីដ​-១៩ បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​រួចរាល់ ក្រុមគ្រួសារ​អាច​ទទួល​យក​សព​ទៅ​បូជា​នៅ​ទីកន្លែង ដែល​បានកំណត់​ដូចខាងក្រោម​៖

១. វត្ត​អង្គ​តា​មិញ ស្ថិតនៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។២. វត្ត​គោក​បញ្ជាន់ ស្ថិតនៅ​ផ្លូវ​វង​ស្រេង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។៣. វត្ត​ជន្លង់ម្លូ ស្ថិតនៅ​ភូមិ​ព្រៃ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល​។៤. វត្ត​ក្រាំងធ្នង់ ស្ថិតនៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​
​អាជ្ញាធរ​បានបញ្ជាក់​ថា ក្រុមគ្រួសារ​បងប្អូន​សាច់ញាតិ​របស់​សព​អ្នកជំងឺ​កូ​វីដ​-១៩ ត្រូវបាន​អនុញ្ញាត​ឱ្យចូល​រួម​ក្នុង​ពិធី​បុណ្យសព បានត្រឹមតែ ១០​នាក់​ប៉ុណ្ណោះ ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល​។​ នាពេល​ថ្មីៗ​នេះ អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា មាន​សព​អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៧១១​នាក់ ត្រូវបាន​វេច​ខ្ចប់​ទុក ដោយសារតែ​ពុំមាន​ទីកន្លែង​គ្រប់គ្រាន់​សម្រាប់​បូជា​។​

​សូមបញ្ជាក់ថា​តាម​ក្រួ​ង​សុខាភិបាល​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា​នេះ ប្រទេស​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៦៤ ៦១១​នាក់ និង​ស្លាប់​សរុប​ឈានដល់​លេខ​៤​ខ្ទង់​ជា​លើកដំបូង​គឺ ១ ០២៥​នាក់ ។​សម្រាប​ក់​អ្នក​ឆ្លង​ថ្មី​មាន​អ្នក​ឆ្លង​ថ្មី​មាន​ចំនួន ៩៩៦​នាក់ និង​ស្លាប់​ច្រើន​បំផុត​ប្រចាំថ្ងៃ​មិន​ធ្លាប់មាន​ចំនួន ៣៩​នាក់​។​

​តាម​តួលេខ​ចុងក្រោយ​នេះ កម្ពុជា​បាន​ឈរ​នៅ​លំដាប់​ទី​៦ ពីលើ​ប្រទេស​សិង្ហ​បុរី ដែល​ធ្លាប់​តែមាន​អ្នក​ឆ្លង​ច្រើនជាង​កម្ពុជា ចាប់តាំងពី​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ មក​។ ប្រទេស​សិង្ហ​បុរី គិត​មក​ត្រឹម​ថ្ងៃ​ម្សិលមិញ មាន​អ្នក​ឆ្លង​សរុប​ចំនួន ៦២ ៨០៤ នាក់ និង​ស្លាប់​សរុប​តែ ៣៦​នាក់​ប៉ុណ្ណោះ​។​
​សូមបញ្ជាក់ថា នៅក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ កម្ពុជា​បាន​ឈរ​នៅ​លំដាប់​ទី​៦ ទាំង​ចំនួន​អ្នក​ឆ្លង និង​ចំនួន​អ្នកស្លាប់ ក្រោម​ប្រទេស​ភូមា ដែលមាន​អ្នក​ឆ្លង​ដល់​ទៅ​ជាង ២០​ម៉ឺន​នាក់ និង​ស្លាប់​ជាង​៤​ពាន់​នាក់​។ រីឯ​ប្រទេស​ដែលមាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​នៅក្នុង​ចំណោម​ប្រទេស​អាស៊ាន​វិញ គឺ​ឥណ្ឌូនេស៊ី ដែលមាន​អ្នក​ឆ្លង​សរុប​ជាង ២,៦​លាន​នាក់ និង​ស្លាប់​ជិត​៧​ម៉ឺន​នាក់ តាម​ពីក្រោយ​ដោយ​ហ្វីលីពីន ម៉ាឡេស៊ី ថៃ ភូមា និង​កម្ពុជា​។​a co die2 


​