» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5983 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619223 នាក់

ឃាត់ខ្លួន​ជនជាតិ​៤​នាក់ សរុប​១៦​នាក់ ដែល​លួច​ឆ្លងដែន​ចេញពី​ស្រុក​មឿង​សែន ខេត្ត​ចំ​ប៉ាក់​ប្រទេស​ឡាវ​ចូល​កម្ពុជា​តាម​ច្រក់ កំពង់​ស្រឡៅ


​ព្រះវិហារ ៖ ដោយមាន​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្តព្រះវិហារ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តាន់ គឹម​លេង ស្នងការរង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះវិហារ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត​បាន ធ្វើការ​បង្ក្រាប​ករណី​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ចំនួន ០២​ករណី ឃាត់ខ្លួន​ជនជាតិ​ចិន​បាន​ចំនួន ១៦​នាក់​ក្នុងនោះ​៖a china lao 

​តាម​ប្រភពពី​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ផែនការ​ងារ​អន្តោប្រវេសន៍ សហការ​ជាមួយ​ក​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត បានធ្វើ​ការឃាត់​រថយន្ត​ម៉ាក​CAMRY ពណ៌​ប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 2AG-8442 ដែលមាន​ដឹក​ជនជាតិ​ចិន ចំនួន ០៤​នាក់​ប្រុស (​ពុំមាន​លិខិតឆ្លងដែន​) នៅលើ​ផ្លូវជាតិ​លេខ​៦២ ស្ថិតក្នុង​ភូមិ​ត្មាត​ប៉ើយ ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។​​បន្ទាប់មក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ផែនការ​ងារ​អន្តោប្រវេសន៍ សហការ​ជាមួយ​ក​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះវិហារ ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន ១២​នាក់​ប្រុស (​ពុំមាន​លិខិតឆ្លងដែន​) ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា ៖ នៅជាប់​មាត់ទន្លេ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប ខេត្តព្រះវិហារ ដែលមាន​ព្រំប្រទល់​ជាប់​និង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ មានផ្ទះ​មួយកន្លែង​បាំង​ស័ង្កសី​ជិត ដែល​ទទួល​ជនជាតិ​ចិន​លួច​ឆ្លងដែន​ខុសច្បាប់​ចូលមក​កម្ពុជា ដោយ​ដឹកជញ្ជូន​តាម​រថយន្ដ​ទេសចរណ៍​១៥​កៅអី ជា​រថយន្ដ​ប្រភេទ​ទំនើប កញ្ចក់​ខ្មៅ ឆ្លងកាត់​ខេត្តព្រះវិហារ និង​ឆ្លងកាត់​ស្រុក​ជ័យ​សែន បន្ត​តាម​ផ្លូវជាតិ​លេខ​៦២ ទៅ​រាជធានី​ភ្នំពេញ និង​អាច​បន្ត​ដល់​ខេត្ត​ព្រះសីហនុ​តែម្ដង ។

ប្រជាពលរដ្ឋ​ប្រាប់ថា​គាត់​មានការ​ព្រួយបារម្ភ ចំពោះ​រថយន្ដ​ដែល​ដឹកជញ្ជូន​ជនជាតិ​ចិន​ខុសច្បាប់ បើកបរ​ក្នុង​ល្បឿន​លឿន និង​អាច​បង្ក​គ្រោះថ្នាក់​នៅតាម​ដងផ្លូវ​ជាយថាហេតុ​ផងដែរ ។​មានការ​កត់សម្គាល់ថា​មួយរយៈ​កន្លងមកនេះ​មា​នន​ជន​ជាតិចិន​លួច​ឆ្លងដែន​ចូល​ស្រុក​ខ្មែរ​តាម​ស្រុក​ខ្មែរ​ច្រើន​ករណី​យ៍មក​ហើយ​មិនដឹងថា​ក្រៅពី​សម​ត្ត​កិច្ច​ចាប់បាន​មិនដឹង​មាន​ចិន​ប៉ុន្មាន​នាក់​ចូលមក​សម្ងំ​ក្និ​ង​ស្រុក​ខ្មែរ​យើង​នោះទេ​?​ព្រោះ​ស្រុក​យើង​ងាយស្រួល​ដោយសារ​មាន​មន្ត្រី​និង​សម​ត្ត​កិច្ច​ពុករលួយ​៕a china lao1 a china lao2 

​