» រដ្ឋបាល​រាជធានី​ភ្នំពេញ ហៅ​ពលរដ្ឋ​៣​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក ចាក់អង្រែ​ក្រោម​–​ព្រែកប្រា មក​សួរថា​យក​សំណង​ឬ​អត់​? » ចិន​ព្រមាន​អាមេរិក និង​ព្រមាន​ប្រទេស​ណា​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អាម៉េរិក​ដើម្បី​រុញ​ចិន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​ » ពន្ធគយ​អាមេរិក​ថ្មី​លើ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​១៤ ក្នុងនោះ​កម្ពុជា​៣៦%​ស្មើ​ថៃ​តែ​ខ្ពស់ជាង​វៀតណាម​! » ថៃ​ធើ​ស៊ី៎​ឧកញ៉ា​កុក​អាន​សមាជិក​ព្រឹទ្ធ​ភា​កម្ពុជា​ប្រតិកម្ម​ថា​បៀម​ឈាម​ព្រួស​ » កម្ពុជា​ស្នើ​ថៃ​ឱ្យ​ឈប់​ប្រើ​ផែនទី​ឯកតោភាគី​ដែល​បំពាន​លើ​M0U​ឆ្នាំ​២០០០ » មក​ស្គាល់​មនុស្ស​មានអំណាច​ទី​២​នៅក្នុង​ប្រទេស​ថៃ​! » អាជ្ញាធរ​ជាតិ​ព្រះវិហារ រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៧ នៃ​ការចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨- ៧ កក្កដា ២០២៥)​និង​ភាព​ឈឺផ្សារ​របស់​ថៃ » ឧកញ៉ា ស្រី ចាន់ថន​និមន្ត​លោកតា ស៊ុ​ច ចុះ នាំយក​គ្រឿង​អំណោយ​ជូន​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ នៅ​ព្រះ​វិ​ហ៊ា​រ​ » មន្ត្រី​ព្រំដែន​កម្ពុជា​វៀតណាម​កោះធំ អនុញ្ញាតឱ្យ​សាច់គោ និង​ភ្លៅ​មាន់​ជាង​៨​តោន នាំចូល​ពី​វៀតណាម​មន្ត្រី​កសិកម្ម​អ្នក​ចាប់​!? » កម្ពុជា បានទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​អគ្គ​រដ្ឋបាល​គយ​ចិន ដើម្បី​ចាប់ផ្តើម​ធ្វើការ​នាំចេញ​ផ្លែ​ទុរេន​ស្រស់ » ពលករ​ខ្មែរ ថៃ នៅតែ​បន្ត​ឆ្លងដែន​ពី​ថៃ​ចូលមក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់​បើមកអស់តើមានការងារធ្វើគ្រប់អត់? » ទិញ​ថ្នាំពេទ្យ​ពី​ថៃ មក​ព្យាបាល​ជម្ងឺ តែ​កាសែត​ថៃ​ផ្សាយ​ថា​:​ជា​អំណោយ​មនុស្សធម៌ ទៅវិញ​ » រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម័​ថៃ​និង​កម្ពុជា​ម៉ាំង​ទៅ​ម៉ាំង​មក​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1643 នាក់

ម្សិលមិញ 5810 នាក់

សរុប 17054800 នាក់

អាមេរិក​ចាប់ខ្លួន​ភ្នាក់ងារ​សេ​អ៊ី​អា​ម្នាក់​ក្នុងប្រទេស​កម្ពុជា​រឿង​បែកធ្លាយ​ឯកសារ​ផែនការ​អ៊ីស្រាអែល​វាយ​អ៊ីរ៉ង់​

 

​ភ្នំពេញ​៖​មាន​ករណី​ចាប់ខ្លួន​ភ្នាក់ងារ​ចារកម្ម​អាមេរិក​(CIA)​នៅ​ទ​នៅ​ទឹកដី​កម្ពុជា​។​នេះ​បើតាម​ការផ្សាយ​របស់​The New York Times អាមេរិក បាន​ចុះផ្សាយ​។​​ឯកសារ​របស់​តុលាការ​អាមេរិក និង​ប្រភព​ស្និទ្ធ​នឹង​រឿងនេះ កាសែត The New York Times បាន​ចុះផ្សាយ កាលពី​ថ្ងៃទី​១៣​វិច្ឆិកា​ថា ភ្នាក់ងារ​CIA ដែល​ត្រូវបាន​ប៉ូលិស​សហព័ន្ធ​FBI​បាន​ចាប់ខ្លួន​នៅ​កម្ពុជា​នោះ មាន​ឈ្មោះថា អាស៊ី​ហ្វ​រ៉ា​ម៉ាន់​(Asif Rahman )​ដែលជា​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​កនៅ​ទឹកដី​បរទេស​។ Asif Rahman ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​បទចោទប្រកាន់​ថា បានធ្វើ​ឲ្យ​បែកធ្លាយ​ព័ត៌មាន​សម្ងាត់​របស់​អា​មេ​រិ​ក​ដែលមាន​និយាយ​ពី​គម្រោងការ​យោធា​របស់​អ៊ីស្រាអែល​ដើម្បី​វាយប្រហារ​សងសឹក​អ៊ីរ៉ង់​។​សូមបញ្ជាក់ថា​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​បន្ទាប់ពីជួបមេសេអ៊ីអាសម្តេច​តេ​ជោ​ហ៊ុនសែន​អតីត​នាយករដ្ឋមន្ត្រី​បាន​បង្ហើប​ឲ្យ​ដឹងថា​សម្តេច​បានធ្វើកា​ជាមួយ​សេ​អ៊ី​អា​តាំងពី​ឆ្ន​១៩៩៧​មក​ម្លេះ​។​a hun cia 

​បើតាម The New York Times កាលពី​ពាក់កណ្តាល​ខែតុលា​កន្លង​ទៅ គេ​ឃើញ​មាន​ឯកសារ​សម្ងាត់​ស្តីពី​គម្រោងការ​វាយប្រហារ​រ​បស់​អ៊ីស្រាអែល​ទៅលើ​អ៊ីរ៉ង់ ដែល​ត្រូវបាន​ចែកចាយ​លើ​បណ្ដាញ​តេ​ឡេ​ក្រាម​។ បន្ទាប់មក គេ​ស្រាវជ្រាវ​រកឃើញថា ឯកសារ​សម្ងាត់​នោះ​ត្រូវបាន​បង្ហោះ​ផ្សាយ​ចេញពី​ប្រទេស​កម្ពុជា​។​ឯកសារ​ទាំងនោះ​អាច​ចែករំលែក​បាន​សម្រាប់​ក្រុម​ប្រទេស ៥ ដែលមាន​សហរដ្ឋអាមេរិក អង់គ្លេស កាណាដា នូ​វែ​ល​សេ​ឡង់ និង​អូស្ត្រាលី​។​

​ឯកសារ​របស់​តុលា​ការដែល​ចុះផ្សាយ​ដោយ​កាសែត The New York Times បង្ហាញថា Asif Rahman គឺជា​អ្នកធ្វើ​ការឱ្យ CIA ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​កនៅ​បរទេស ហើយ​លោក​មាន​សិទ្ធិ​ចូល​មើល ទទួលបាន​ព័ត៌មាន​សម្ងាត់​របស់​CIA​។ យ៉ាងណាក៏ដោយ CIA បាន​បដិសេធ មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​រឿងនេះ​ទេ​។​

​គួររំលឹកថា នៅ​សប្ដាហ៍​មុននេះ ក្រសួងយុត្តិធម៌​អាមេរិក តាមរយៈ​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋ Virginia បាន​ចោទប្រកាន់​ភ្នាក់ងារ​CIA ម្នាក់ ក្នុង​បទ​ចោទ ចំនួន​២ ដែល​មានចែង​ក្នុង​ច្បាប់​ចារកម្ម គឺ​បទ​រក្សាទុក​ដោយ​ចេតនា និង​ចែកចាយ​ព័ត៌មាន​សម្ងាត់ ដោយ​គ្មាន​ការអនុញ្ញាត ។ បន្ទាប់ពី​តុលាការ​ចេញ​បទចោទប្រកាន់ ប៉ូលិស​សហព័ន្ធ​FBI បាន​ចាប់ខ្លួន Asif Rahman នៅ​ថ្ងៃ​អង្គារ​ទី​១២ វិច្ឆិកា នៅ​ប្រទេស​កម្ពុជា ហើយ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​រូបនេះ​ទៅកាន់​កោះ​ហ្គាំ (Guam) កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ វិច្ឆិកា​។​​ប៉ុន្តែ​ករណី​យ៍​នេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​របស់​ក្រសួងមហាផ្ទៃ បាន​និយាយ​ជាំ​មួយ​កាសែត ថា លោក​មិន​បានដឹង​ពី​រឿងនេះ​ទេ​?។​

​តាម​ការចុះផ្សាយ​របស់​កាសែត Washington Post​វិញ នៅក្រោយ​ការ​បែក​លេច​ធ្លាយ​ឯកសារ​សម្ងាត់​ស្តីពី គម្រោងការ​យោធា​របស់​អ៊ីស្រាអែល​ដើម្បី​វាយប្រហារ​ទៅលើ​អ៊ីរ៉ង់ កាលពី​ខែតុលា លោក​ប្រធានាធិបតី​ចូ បៃ​ដិ​ន បាន​កង្វល់​យ៉ាង​ធំ និង​បាន​ទាក់ទង​ភ្លាម​ទៅ​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល​។​​នៅ​ចុងខែ តុលា ពោលគឺ​នៅ​ជាង​មួយ​សប្តាហ៍​ក្រោយ​ការ​បែក​លេច​ធ្លាយ​ឯកសារ​សម្ងាត់​ស្តីពី​គម្រោងការ​យោធា​របស់​អ៊ីស្រាអែល កងទ័ព​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ទីតាំង​ផលិត​មី​ស៊ី​ល​របស់​អ៊ីរ៉ង់ ដើម្បី​សងសឹក​នឹង​អ៊ីរ៉ង់​ដែល​បាន​បញ្ចេញ​មី​ស៊ី​ល ជិត​២០០ ទៅលើ​អ៊ីស្រាអែល​។ អ៊ីរ៉ង់​បាន​បាញ់ស្រោច​មី​ស៊ី​ល​ទៅលើ​អ៊ីស្រាអែល ដើម្បី​សងសឹក​នឹង​អ៊ីស្រាអែល​ដែល​ថ្លើមធំ ចូល​បាញ់សម្លាប់​មេដឹកនាំ​របស់​ក្រុម​ហា​ម៉ាស ដល់​ក្នុង​ទឹកដី​អ៊ីរ៉ង់​។​

បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AP​អតីត​ភ្នាក់ងារ​សេ​អ៊ី​អា​ឈ្មោះ Asif William Rahman ត្រូវបាន FBI ចាប់ខ្លួន​នៅ​សប្តាហ៍​នេះ​ក្នុងប្រទេស​កម្ពុជា ហើយនឹង​ត្រូវ​បង្ហាញខ្លួន​នៅ​តុលាការ​ជា​លើកដំបូង​របស់លោក​នៅ​កោះ Guam​។​​តុលាការ​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋ Virginia បាន​ចៅ​ត​ភ្នាក់ងារ​រូបនេះ​ចំនួន​ពីរ អំពី​ការបញ្ជូន​ព័ត៌មាន​ការពារជាតិ​ដោយ​ចេតនា ដែលជា​ការចោទប្រកាន់​បទឧក្រិដ្ឋ​ដែល​អាច​មានទោស​ជាប់ពន្ធនាគារ​យ៉ាងយូរ​។​a cia us