» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32257 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599676 នាក់

រញ្ជួយ​ដី​នៅ​ខេត្ត​វៀតណាម​ជាប់​កម្ពុជា តែ​ញ័រ​ខ្លាំង​ដល់​ទឹកដី​ប្រទេស ថៃ​និងខ្មែរ

 

​វៀតណាម​៖​កម្លាំង​រញ្ជួយ​ដី​៥.១​រិច​ទ័​រ​ដែល​វាយប្រហារ​ខេត្ត KonTun ភូមិភាគ​កណ្តាល​ប្រទេស​វៀតណាម​ជាប់​ខេត្ត​រតនគីរី​របស់​ក​ម្ពុ​ជា​នោះ ក៏បាន​អង្រួន​ដល់​ខេត្ត Ubon Ratchathani និង Sakon Nakhon ប្រទេស​ថៃ ដោយ​បណ្ដាល​ឲ្យ​មនុស្ស​នៅក្នុង​អគារ​ខ្ពស់​មាន​អារម្មណ៍​វិលមុខ និង​ញ័រ​។​a  quake vn 

​មជ្ឈមណ្ឌល​ប្រតិបត្តិការ​គ្រោះមហន្តរាយ​ភូមិសាស្ត្រ នាយកដ្ឋាន​ធនធាន​រ៉ែ​ក្នុងប្រទេស​ថៃ​រាយការណ៍​នៅ​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ នា​វេលា​ម៉ោង ១១:៣៥ នាទី​ព្រឹក (​ម៉ោង​ក្នុងស្រុក​) ថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៥.១ រ៉ិ​ច​ទ័​រ បានកើត​ឡើង​លើដី​ក្នុង​ជម្រៅ ៤.៥ គីឡូម៉ែត្រ ដែលជា​ចំណុច​ខាងលើ​ចំណុចកណ្តាល​នៃ​ការរញ្ជួយ​ដី​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម ឆ្ងាយ​ពី​ទីក្រុង KonTum ប្រហែល ៥៤​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។​​ចំណុចកណ្តាល​នៃ​ការរញ្ជួយ​ដី​ស្ថិតនៅ​ឆ្ងាយ​ពី​ខេត្ត Ubon Ratchathani ទៅ​ភាគ​អាគ្នេយ៍​ចម្ងាយ​ប្រមាណ ៣៦១​គីឡូម៉ែត្រ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​មឿង ស្រុក​វ៉ារិន​ចំបាប់ ខេត្ត Ubon Ratchathani រួមទាំង​ខេត្ត Sakon Nakhon អាចមាន​អារម្មណ៍​រំ​ញ័រ​ពី​ការរញ្ជួយ​ដី​មួយ​នេះ​។​ទោះបីជា​យ៉ាងណា មកទល់ពេលនេះ​ភាគី​ខាង​ប្រទេស​ថៃ មិនទាន់​ចេញ​របាយការណ៍​ពី​ការខូចខាត​ណាមួយ​នូវឡើយ​ទេ​ទាក់ទិន​នឹង​គ្រោះ​រញ្ជួយ​ដី​រង្គើ​ដល់​ទៅ​ពីរ​ខេត្ត​។​

​កម្លាំង​រញ្ជួយ​ដី​នេះ​មាន​ជម្រៅ​ក្រោម​ដី​១០​គីឡូម៉ែត្រ​។ នេះ​បើ​យោង មជ្ឍមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ភូ​គប្ប​សាស្ត្រ​អាល្លឺម៉ង់ (GFZ) បាន​បញ្ចាក់​យ៉ាង​ដូច្នោះ​។​ដោយឡែក​នៅ​ប្រទេស​កម្ពុជា​វិញ ប្រជាពលរដ្ឋនៅក្នុង​ខេត្តរតនគិរី នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា​ឆ្នាំ ២០២៤ នេះ​មានការ​ភ្ញាក់ផ្អើល និង សំឡេង​លាន់ឮ​សូរដូច​ត្រាក់ទ័រ​បរ​កិន​ដី និង រង្គើ​ផ្ទះ នៅ​ចន្លោះ​ម៉ោង ១១:៣០​នាទី​ថ្ងៃទី ២៨ ខែកក្កដា​ឆ្នាំ ២០២៤​។​

​ការភ្ញាក់ផ្អើល របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី គឺ បាន បញ្ជាក់​ចោទសួរ​គ្នា តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​កមួយ មានឈ្មោះ Chhay thi ជា​លោក​មេឃុំ​ប៉ា​តេ ក្នុងស្រុក​អូរ​យ៉ា​ដាវ​ដែល​បាន​សុំ​ឲ្យ​បងប្អូន​ជួយ​ប្រាប់​កន្លែង​ដែល​រំ​ញ័រ​ដី និង​រង្គើ​ផ្ទះ​។​

​នៅក្នុង​នោះ គេ​សង្កេតឃើញ​បណ្ដាញ​ស​ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​ខំ​មិន​ប្រាប់តៗ​គ្នា​ថា សម្រាប់​ខេត្តរតនគិរី​មានការ​ញ័រ​ដី​និង​រង្គើ​ផ្ទះ​ស្ទើរ​គ្រប់​ស្រុក​ក្នុងនោះ មានស្រុក​អូរ​យ៉ា​ដាវ ស្រុក​បរ កែវ ក្រុង​បាន​លុង ស្រុក​អូរ​ជុំ និង​ស្រុក​អណ្ដូង​មាស​ជាដើម​។​

​បើតាម​ការបញ្ជាក់​ពី លោក ស្រី​ស៊ុន ចិន្តា ក្រុមប្រឹក្សាឃុំ​ប៉ា​តេ​ស្រុក​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង ១១:៣០​នាទី​ថា​ផ្ទះ​របស់គាត់​ផ្ទាល់​ដែល​ពួកគាត់​កំពុង​ហូបបាយ ស្រាប់តែ​ហាក់បីដូចជា​វិលមុខ​និង​រង្គើ​ផ្ទះ ពេល​ចុះមក​ដី​គាត់​សម្លឹង​មើលមិនឃើញ​អ្វី​សោះ ប៉ុន្តែ​ឮសូរ​សន្ធឹក​លាន់​ងឿង​ដូច​សំឡេង​រ៉ូឡូ​កិន​បង្ហាប់ដី​។​

​ចំណែកឯ លោក ចេង ហេង មេឃុំ​បក់​ញ៉ៃ​ក្នុងស្រុក​អូ​រយ៉ា​ដាវ​ដូចគ្នា​ក៏បាន​ឲ្យ​ដឹង​នៅ​ម៉ោង​ប្រហាក់ប្រហែលគ្នា​ដែរ​ថា ផ្ទះ​របស់គាត់​គឺ​រង្គើ ពេល​ចុះមក​ដី​ឮសូរ​សំឡេង​ដូច​រ៉ូឡូ​កិន​ដី​ដែរ​។​​ដោយមាន​ការងារ​ឆ្ងល់​នូវ​សំឡេង​រំ​ញ័រ​ដី​និង​រង្គើ​ផ្ទះ​តាម​បណ្ដា​ភូមិ​ឃុំ​ស្រុក​មួយចំនួន​ពួកគាត់​បាន​ចែករំលែក​ដំណឹង​នេះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុងនោះ​យើង​ក៏​ឃើញ​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាន​ចូល​ខំ​មិន​ប្រាប់តៗ​គ្នា​ថា​នៅ​ស្រុក​អូរ​ជុំ​ក៏មាន​រង្គើ​ផ្ទះ​នៅ​ក្រុង​បាន​លុង​ក៏មាន​រង្គើ​ផ្ទះ ស្រុក​ប​កែវ​ក៏មាន​រង្គើ​ផ្ទះ នៅ​ស្រុក​អណ្ដូង​វ​មាស​ក៏មាន​រង្គើ​ផ្ទះ​ផងដែរ​។​

​បើតាម​ការចូល​ខំ​មិន​របស់ លោក វេជ្ជបណ្ឌិត​សឹង រិទ្ធី បាន​សរសេរ​ខំ​មិន​ថា ការ​ឮសូរ​រំ​ញ័រ​ដី​និង​រង្គើ​ផ្ទះ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​រតនគីរី​នេះ​គឺ​បណ្ដាលមកពី​មានការ​រំ​ញ្ជូ​យ​ដី​នៅ​ប្រទេស​វៀតណាម​។​ហើយ​ប្រទេស​យើង​ដែល​រង​ផលប៉ះពាល់​តិចតួច​ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​នឹង​ប្រទេស​វៀតណាម​និង​ប្រទេស​ឡាវ​។​សម្រាប់​ប្រទេស​កម្ពុជា​យើង​នឹង​ប្រទេស​ឡាវ​គឺមាន​កម្រិត​ប៉ះពាល់​តិចតួច​បំផុត​។​គ្រាន់តែ​រង្គើ​ផ្ទះ​និង​ឮ​សំឡេង​ប៉ុណ្ណោះ​។​a quake vn1 
​