
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7737 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697908 នាក់
កំពង់ស្ពឺ៖ ថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៥ ដោយបានការចង្អុលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ អ/ហ ខេត្តកំពង់ស្ពឺ និង បលោក ព្រាប កុយវឌ្ឍនះ អភិបាលក្រុងឧដុង្គម៉ែជ័យព្រមទាំងមានការសម្របសម្រួលពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង ខេត្តកំពង់ស្ពឺ កម្លាំងមន្ទីស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការណ៍ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ ណុល ដារ៉ា និង លោក វ/ត្រី សេង រ៉ាម៉ូវ បានធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់នៅចំណុច វាលស្រែ ភូមិអង្គសណ្ដាន់ សង្កាត់ វាលពង់ ក្រុង ឧដុង្គម៉ែជ័យ ខេត្ត កំពង់ស្ពឺ។
ជនសង្ស័យរួមមាន១.ឈ្មោះ សាន ពេជ្រ ភេទ ប្រុស អាយុ៤៥ ឆ្នាំ ទីលំនៅ ភូមិ ត្បូងព្រៃច្រាប់កើត សង្កាត់ វាល់ពង់ ក្រុង ឧដុង្គម៉ែជ័យ ខេត្ត កំពង់ស្ពឺ ។២.ឈ្មោះ ម៉េន សុខគា ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិព្រៃច្រាបកើត សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ វត្ថុតាងដែលសមត្តកិច្ចដកហូតបានរួមមាន៖
១.ម៉ូតូចំនួនមួយគ្រឿង ម៉ាកHonda Dream សេរីឆ្នាំ០១៩ ពណ៍ខ្មៅ ស្លាក់លេខ កំពង់ស្ពឺ 1M 2144២.ទូរស័ព្ទ ចំនួន០៣គ្រឿង៣.ម្សៅក្រាមសថ្លាចំនួន០៤ កញ្ជប់ ធំល្មមមួយកញ្ជប់ នឹង០៣កញ្ជប់តូច។គេមិនដឹងថាជនសង្ស័យទាំងពីរនាក់គ្រាន់តែជាអ្នកសេពឬជួញដូរដែរឬអត់នោះទេ?។ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។បើគ្មានសេវាវដោះស្រាយទេគាត់នឹងត្រូវជាប់គុក។