» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4941 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695112 នាក់

ប្រពន្ធដើម​នាំ​បក្ខពួក​មក​បាញ់​រករឿង​ប្រពន្ធចុង​ផ្អ​ល​ពេញ​ហាង​ជំនោ​មាត់​ព្រែក​

 

​ភ្នំពេញ​៖​ប្រពន្ធដើម​នាំ​បក្ខពួក​ទៅរក​រឿង​ប្រពន្ធចុង​ជា​ថៅកែ​ហាង​ជំនោ​មាត់​ព្រែក​៩៩៩​នៅវេលា​ម៉ោង​១៨​និង​៣៨​នាទី​ព្រលប់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២១ ផ្ទុះអាវុធ​មួយគ្រា​ប់ និង​បាន​ប្រើ​អំពើហិង្សា​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ជា​ចុងភៅ រងរបួស​បែក​ចិញ្ចើម​ខាងស្ដាំ បណ្ដាលឱ្យ​ហូរឈាម​ស្រោច​ពេញ​ខ្លួន នៅត្រង់ចំណុច​ភូមិ​ព្រែក​ប្រាក់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​a beung comno 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ប្រាប់​ឲ្យ​ភ្នាក់ងារ​សារព័ត៌មាន ដឹងថា មុនពេល​កើតហេតុ​គឺ​ផ្ដើមចេញពី​ប្រពន្ធដើម​បាន​នាំ​កូន​និង​ក្មួយ​និង​បក្សពួក​របស់​កូន​ប៉ុន្មាន​នាក់​ទៀត ខ្ទង់​ប្រហែលជា​៧​ទៅ​៨ នាក់ បាន​ទៅរក​រឿង​អុកឡុក នឹង​ជេរប្រទេច​បណ្ដាសា នៅមុខ​ហាង​របស់​នារី​ម្នាក់​មាន​វ័យ​ប្រហែល​ជាង​៣០​ឆ្នាំ​ដែលជា​ម្ចាស់​ហាង​យីហោ​ជំនោរ​មាត់​ព្រែក 999 ដែល​គេ​ស្គាល់​ថា​ជា​ស្រី​កំណាន់ចិត្ត របស់​ប្តី​ជនបង្ក ។​ពេលនោះ​មាន​ចុងភៅ​ម្នាក់​បាន​ចេញមក​សម្រុះសម្រួល ក៏​ត្រូវបាន​ប្រពន្ធដើម​និង​កូន​ហើយ​និង​ក្មួយ​ព្រួត​គ្នា​វ៉ៃ​ចុងភៅ​យ៉ាងដំណំ បណ្ដាល​ឲ្យ​បែក​ចិញ្ចើម​ខាងស្ដាំ ឈាម​ស្រោច​ពេញ​ខ្លួន​។

ពេលនោះ​មាន​បុរស​ម្នាក់ទៀត​ដែលជា​គ្នា​ខាង​ជនបង្ករ បាន​ទាញ​កាំភ្លើង​បាញ់​ឡើងលើ​ចំនួន​គ្រាប់ គំរាម​ខាង​ម្ចាស់​ហាង​។ ក្រោយ​កើតហេតុ​ខាង​ជនរងគ្រោះ​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ដើម្បី​ជួយ​អន្តរាគមន៍ ហើយ​ក៏បាន​ឃាត់ខ្លួន​ប្រពន្ធដើម​និង​កូន​និង​ក្មួយ​ចំនួន​៤​នាក់ ដើម្បី​ចូលខ្លួន​ទៅ​ស្រាយ​បំភ្លឺ​រឿង​ករណី​ផ្ទុះអាវុធ​និង​ហិង្សា​ដោយ​ចេតនា​ទៅលើ ចុងភៅ​ឲ្យ​មាន​របួស​ដើម្បី​ដោះស្រាយ​និង​សង​សំណង​ទៅ​ជនរងគ្រោះ​ជា​ចុងភៅ​។​
​អ្នក​ដែល​ផ្ទុះអាវុធ ខាង​ជំនាញ​ក៏​កំពុងតែ​សាកសួរ​អ្នក​ទាំង​៤​នា​ក់ដែរ៕a beung comno1 a beung comno2 a beung comno3 

​