» ម្លៃប្រេងនឹងធ្លាក់ថ្លៃបន្តទៀត បន្ទាប់ពីប្រធានាធិបតី Trump ចាត់វិធានការដោះស្រាយក្នុងពេលបារាំងបានចេញមកការពារច្រកសមុទ្ទ! » ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុកក្រសួងព្រមាន! » ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃស្រុកគងពិសី កូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 212 នាក់

ម្សិលមិញ 5592 នាក់

សរុប 18750743 នាក់

ឃើញ​រូបភាព​ស្អាត​កា​លី​ប​តាម​ហ្វេ​ស​ប៊ុ​ក​ការពិត​មានមុខរ​បរជា​ចោរ​ស្រី​វះ​កាបូប​សោះ​!

 


​ភ្នំពេញ ៖​ស្រី​ស្អា​ត់ម្នាក់​គេ​តែ​តែ​ឃើញ​នាង​បង្ហោះ​រូបភាព​តាម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពី​ជីវភាព​កាលី​ប រ ប្រើប្រាស់​របស់​សម្ភារៈ​ទំនើបៗ ស្លៀកពាក់​ថ្លៃៗ ចូល​ហាង​ល្បីៗ ដើរលេង​ចូល​ក្លឹប​រាត្រី ចាយលុយ​យ៉ាង​ហ៊ឺហារ​តែ​ធាតុពិត​នាង​មាន​របរ​វះ​កាបូប​តាម​ផ្សា​រសោះ​!​។​a girl thief4 

​កាលពី​វេលា​មោ់ង​៨​យប់ ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩​ស្រី​ស្រស់​ខាងលើ​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វត្តភ្នំ​សហការ​ជាមួយ​កំលាំង​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​ជាក់ស្តែង ពីបទ​ប៉ុនប៉ង​លួច (​លុយ​ក្នុង​កាបូប​) នៅ​ចំណុច​ក្នុង​ផ្សារ​រាត្រី ផ្លូវ​១០៨ ភូមិ​ទី​៦ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​

​ជនសង្ស័យ​មាន ឈ្មោះ​ធូ ស្រី​ទូច ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ជា​ស្រី​ស្អាត​ហៃ​សូ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​) មាន​លំនៅ​ផ្ទះជួល​ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ឯ​ជនរងគ្រោះ​មិន​ស្គាល់ឈ្មោះ ភេទ​ស្រី អាយុ​ប្រហែល​៣០​ឆ្នាំ​។ ក្រោយ​កើតហេតុ​នាង​បាន​ដើរ​ចេញទៅ​បាត់​ដោយ​មិន​បានដាក់​ពាក្យបណ្តឹង​នោះទេ​ប្រ​ហៃ​ល​ខ្លាច​ខ្មាស់​គេ​។ រីឯ​វ​ត្តុ​តាង​ចាប់​ដែល​រឹប​យកបាន​មាន​ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក ណូគា​ចុច​ពិល ស៊ីម​លេខ​០៦៩៤៥២១៦៨ និង​កាបូបស្ពាយ​ពណ៌​សូកូឡា​ចំនួន​១ (​ជា​របស់​ជនសង្ស័យ​)​។​

​តាម​ប្រភពពី​សមត្ថកិច្ច បានឱ្យដឹងថា នៅមុខ​ពេល​កើតហេតុ​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ នារី​រូប​ស្រស់​ជា​ជនសង្ស័យ​ឈ្មោះ​ធូ ស្រី​ទូច និង​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ​ឥត ភេទ​ស្រី អាយុ​ប្រហែល​១២​ឆ្នាំ បាន​ចេញពី​ម្តុំ​រោងចក្រ​ឆ្នាំង ដោយ​ជិះ​ម៉ូតូ​កង់​បី​១​គ្រឿង សំដៅ​មក​ផ្សារ​រាត្រី​ក្នុង​គោលបំណង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដែល​ដើរ​ទិញ​អីវ៉ាន់​។​

​មកដល់​ទីតាំង ជនសង្ស័យ​ទាំង​២​នាក់​ក៏បាន​ជួប​ជាមួយ​បក្ខពួក​ចំនួន​៣​នាក់​ទៀត ហើយក៏​បាននាំគ្នា​ដើរ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ជាមួយគ្នា ពេលនោះ​ជនសង្ស័យ​ឈ្មោះ​ឥត បានឃើញ​ស្ត្រី​ម្នាក់​អាយុ​ប្រហែល​៣០​ឆ្នាំ កំពុង​ស្ពាយ​កាបូប​ឈរ​ទិញ​អីវ៉ាន់​ក៏​ធ្វើ​សកម្មភាព​បម្រុង​រូត​កាបូប​លួច​លុយ ក៏​ត្រូវបាន​កម្លាំង​ផ្នែក​យុត្តិធម៌​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វត្តភ្នំ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ប្រទះឃើញ​ទាន់ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ​ធូ ស្រី​ទូច យកមក​កាន់​ទីស្នាក់កា​រ​ប៉ុស្តិ៍​វត្តភ្នំ​ដើម្បី​ធ្វើការ​សាកសួរ​។ ចំណែក​បក្ខពួក​ចំនួន​៤​នាក់​ទៀត បាន​រត់គេចខ្លួន​បាត់​អស់ រីឯ​ជនរងគ្រោះ​ក៏​ដើរ​ចេញទៅ​បាត់​ដោយ​មិនបាន​ដាក់ពាក្យ​បណ្តឹង​អ្វី​នោះឡើយ​។​

​នារី​រូប​ស្រស់​ជា​ជ​នស​ង្ស័​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី​។​ក្រោយ​សមត្ថកិច្ច បង្ហាញមុខ​ជនសង្ស័យ​នេះ ក៏មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​អះអាងថា​ជា​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ជាមួយនឹង​នារី​ជា​សង្ស័យ​បាន​លើកឡើងថា “​ថ្ងៃ​ណា​ក៏​ឃើញ​តែងខ្លួន​ស្អាត​ចូល​ក្លឹប​ផឹកស៊ី​សប្បាយ មើល​កុន របស់​ប្រើប្រាស់​ប្រេនៗ បង្ហាញ​ជីវិត​ហៃ​សូ (High Show) លើ​បណ្តាញ​សង្គម មិនគួរណា​ប្រព្រឹត្ត​ទង្វើ​ដែល​សង្គម​ស្អប់ខ្ពើម​មិន​សុ​ត​ចរិត​បែបនេះ​សោះ​…?”​។​a girl thief1 a girl thief2 a girl thief3 a girl thief5 a girl thief6 a girl thief7