» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6424 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696595 នាក់

ជំនួយការ​តេ​ជោ​ជួយ​ស្រី​ចិន​ម្នាក់​ចំ​ថ្ងៃ​ខួប​ទី​១០០​ឆ្នាំ​គណបក្ស​កុំមុយនិស្ត​ចិន​

 

​ភ្នំពេញ​៖​ស្ត្រីជន​ជាតិចិន​ឈ្មោះ JIANG QIAO ត្រូវបាន​លោក​ដួងតារា​អនុរដ្ឋលេខាធិការ​ទីស្តីការគណរដ្ឋមន្ត្រី​ជួយ​សម្រួល​ដោះលែង​អោយមាន​សេរីភាព​ឡើងវិញ នៅក្នុង​ថ្ងៃ​ខួប​១០០​ឆ្នាំ នៃ​កំណើត​បក្ស​កុម្មុយនីស្ត​ចិន CPC បន្ទាប់ពី​សម្ថ​កិច្ច​បាន​ឃាត់ខ្លួន​នាង ក្រោម​ការចោទប្រកាន់​ពី​ប្រធាន​ក្រុមហ៊ុន GRAND NEW ASIA REAL ESTATE CO., LTD ថា​បាន​លួច​បង្វិល​លុយ​ក្រុមហ៊ុន​ចំនួន $១៣,០០០​ដុល្លារ​។​a china girl 

​នៅ​ថ្ងៃទី​០១ ខែ​កក្ដ​ដា ឆ្នាំ​២០២១ ម្សិលមិញ​នេះ មាន​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Wang Zhigang ដែលជា​តំណាង​ក្រុមហ៊ុន ACCI បាន​យក​លិខិត​ស្នើសុំ​ជំនួយ​អន្តរាគមន៍​គោរព​ជូន សម្តេច​តេ​ជោ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ស្ត្រីជន​ជាតិចិន​ម្នាក់ទៀត ដែល​កំពុង​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​ដោយ​សមត្ថកិច្ច​។​
​នារី​ជនជាតិ​ចិន​នោះ​ឈ្មោះ JIANG QIAO កើត​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​១៩៩៦ ដែល​បានមក​រស់នៅ​និង​ធ្វើការ​នៅ​កម្ពុជា​ចាប់តាំងពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ដល់​បច្ចុប្បន្ន​។ សព្វថ្ងៃ​គាត់​រស់នៅ​ខុន​ដូ Prince Edward Central Plaza ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ គាត់​បាន​ការងារ​ធ្វើជា គណនេយ្យករ​(Accountant) នៅ​ក្រុមហ៊ុន GRAND NEW ASIA REAL ESTATE CO., LTD ដោយ​ទទួលបាន​ប្រាក់ខែ​ចំនួន $២,៤០០ ក្នុង ១​ខែ ។

JIANG QIAO បាន​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ខាងលើ​បាន​រយៈពេល​៦​ខែ តែ​គាត់​ទទួលបាន​ប្រាក់ខែ​តែ​២​ខែ​ប៉ុណ្ណោះ គឺ ($500 ម្តង​ក្នុង​ខែមីនា និង​$200 ម្តង​ក្នុង​ខែមេសា ២០២១)​។ ដោយសារ​មានការ​ពិបាក​ក្នុង​ការបើក​ប្រាក់ខែ JIANG QIAO បាន​សុំ​ក្រុមហ៊ុន​លាឈប់​រក​ការងារ​ថ្មី​និង​មានបំណង​វិលត្រឡប់​ទៅកាន់​ប្រទេស​ចិន​វិញ​។ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​មិន​សប្បាយចិត្ត​ដែល​គាត់​ចង់​ចាកចេញ​។​​ក្រោយមកទៀត​ក៏មាន​ការចោទប្រកាន់​ពី​ប្រធាន​ក្រុមហ៊ុន​ថា JIANG QIAO បាន​លួច​បង្វិល​លុយ​ក្រុមហ៊ុន $១៣,០០០​ដុល្លារ ចូលក្នុង​គណនី ABA របស់គាត់ ហើយ​ខាង​ក្រុមហ៊ុន​ក៏បាន​ប្តឹងទៅ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ដែលនាំអោយ​មានការ​ឃាត់​ខ្លួន JIANG QIAO នៅ​ទីនោះ​កាលពី​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ​២០២១ រហូតមកដល់​ថ្ងៃទី ១ ខែ កក្កដា ថ្ងៃនេះ​។

JIANG QIAO បានបញ្ជាក់​អះអាងថា​ខ្លួន​មិនបាន​ប្រព្រឹត្តិ​ទង្វើ​ខាងលើ​ឡើយ ហើយ​ធានា​អះអាង​ហ៊ាន​ទទួលទោស​ទណ្ឌ​គ្រប់បែបយ៉ាង និង​យល់ព្រម​សង​សំណង​ទៅ​ក្រុមហ៊ុន​វិញ​ទាំងអស់ ប្រសិនបើ​មាន​ភ័ស្តុតាង​បញ្ជាក់ថា​ខ្លួន​បាន​ប្រព្រឹត្ត​ពិតប្រាកដ​មែន ព្រោះ​រាល់​ការ​បង្វិល​លុយ​ចូល Account គាត់​គឺ​សុទ្ធតែ​មានការ​ណែនាំ និង​ការអនុម័ត​ពី​ប្រធាន​ក្រុមហ៊ុន​អោយ​បញ្ជូនទៅ Account បុគ្គលិក​ក្រុមហ៊ុន​មាន​បញ្ជី​ឈ្មោះ​ទទួល​ប្រាក់ខែ​ត្រឹមត្រូវ​។

​លោក ដួង តារា បាន​ពិនិត្យ​ឯកសារ​ភស្តុតាង និង​ដើមចម នៃ​រឿងរ៉ាវ​ទាំងនោះ រួចហើយ​ក៏បាន​ពិភាក្សា​ជាមួយ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​ហៅ​ភាគី​ទាំង​២​មក​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​បញ្ហា​។ បន្ទាប់ពី​មានការ​សម្របសម្រួល​រួចមក​ភាគី​ជន​ជាតិចិន​ទាំងសង្ខាង​បាន​យល់ព្រម​ដោះស្រាយ​ជាមួយគ្នា​ដោយ​សន្តិវិធី ហើយ​យល់ព្រម​បាន​ដក​ពាក្យបណ្តឹង​បញ្ចប់​វិវាទ​ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ​សម្តេច​តេ​ជោ​។​a china girl1 a china girl2 

​