» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8293 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698464 នាក់

មន្ត្រី​ប៉េអឹម​ម្នាក់​បាញ់​គម្រាម​មន្ត្រីនគរបាល​ព្រោះ​ចុះ​អន្តរាគមន៍​រឿង​ជម្លោះ​

​ខេត្តសៀមរាប​៖​មន្ត្រី​ប៉េអឹម​ខេត្តសៀមរាប ម្នាក់​បាញ់ ១​គ្រាប់ គម្រាម​ប៉ូលីស​អន្តរាគមន៍​បណ្តាល​ឲ្យ​រងរបួស​ស្រាល​នៅវេលា​ម៉ោង​២៣ និង​០៥​នាទី ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ទីតាំង​កា​រ៉ា​ស់​សាំង សូរិយា ស្ថិតនៅ​ក្នុងភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​a pm shoot 

​ជនបង្ក​ជាម​ន្ត្រី​អាវុធហត្ថ​ឈ្មោះ អាង សែន នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​ខេត្តសៀមរាប​។​​ប្រភពពី​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ នៅ​ទីតាំង​កា​រ៉ា​ស់​សាំង ស្ថិតនៅ​ភូមិ​តាវៀន ដែលមាន​ម្ចាស់​ឈ្មោះ​យ៉ា ភេទ​ស្រី អាយុ​ប្រហែល​៤០​ឆ្នាំ ដោយ​ឈ្មោះ អាំង សែន (​ហៅ ចិត្រ​) ជា​ប៉េអឹម បាន​ទៅ​ផឹកស៊ី​នៅ​ទីតាំង​ខាងលើ ដោយ​ក្នុងនោះ​ក៏មាន​មនុស្ស​ប្រុស​ម្នាក់ទៀត​ឈ្មោះ ហាត សុភា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​អា​ជីករ ទីលំនៅ​ភូមិ​ឃុន​មោគ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

បន្ទាប់មក​ក៏​កើតមាន​ទំនាស់​ពាក្យសម្តី​គ្នា ហើយ​ឈ្មោះ ហាត សុភា ក៏បាន​ទូរ​សព្ទ័​ហៅ​សមត្ថកិច្ច អោយជួយ​អន្តរាគមន៍​។​ពេល​សមត្ថកិច្ច​ទៅដល់​ហើយ​កំពុង​សាកសួរ​បាន​បន្តិច ប៉េអឹម​ឈ្មោះ អាំង សែន បាន​បាញ់​ទាំង​កំរោល​លើ​សាប​មុខផ្ទះ​តែម្ដង បណ្តាលអោយ​ខ្ទាត​បំណែក​ថ្ម​ត្រូវ​ឈ្មោះ ហាត សុភា រលាត់​ក្រោម​ត្របកភ្នែក​ខាងស្តាំ បណ្តាលអោយ​របួសស្រាល​។​

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដោយបាន​នាំខ្លួន​លោក អាង សែន និង​វត្ថុតាង​យកមក​ទីបញ្ជាការ​ដើម្បី​ធ្វើការ​សាកសួរ​អនុវត្តតាម​នីតិវិធី​។​ករណីនេះ ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប​ឲ្យ​ជួយ​រក​យុ​ត្តិ​ធ​ម៍​ហើយ​a pm shoot1 a pm shoot2 a pm shoot3 

​