» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9519 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699690 នាក់

រដ្ឋាភិបាលកណ្តាល​ចិន​ជម្រុញ​ឲ្យ​រដ្ឋបាល​ហុងកុង​បញ្ចប់​ភាពវឹកវរ​ស៊ីវិល​!

 

​ប៉េកាំង​៖​នៅ​ថ្ងៃទី​១៦​ធ្នូ​ឆ្នាំ​២០១៩​លោក​លី ខឹ​ឈាង នាយករដ្ឋមន្ត្រី​ចិន បាន​ជំរុញ​ឱ្យ​លោកស្រី ខា​រី ឡាំ នាយក​ប្រតិបត្តិ​ហុងកុង នៅ​ថ្ងៃ​ច័ន្ទ​នេះ​បញ្ចប់​ភាពវឹកវរ​ស៊ីវិល នៅក្នុង​ទីក្រុង​និង​ដោះស្រាយ បញ្ហានយោបាយ​និង​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​ភាពចលាចល ជាច្រើន​ខែ​នេះ​។ នេះ​បើតាម​សេច​ដ​ក្តី​រាយការណ៍​របស់​កាសែត South China Morning Post​។​a hong ly 

សារព័ត៌មាន​បានឱ្យដឹង​ថា លោកស្រី ឡាំ បានមក​ដល់ទី​ក្រុង​ប៉េកាំង សម្រាប់​ដំណើរ​បំពេញ​កាតព្វកិច្ច ប្រចាំឆ្នាំ​របស់ខ្លួន ដែល​ក្នុងអំឡុង​ពេលនោះ​លោកស្រី បាន​រាយការណ៍​អំពី​ស្ថានភាព​នៅ​ហុងកុង​ទៅកាន់​អាជ្ញាធរ​ចិន​។ កាសែត South China Morning Post បាន​ផ្សាយ​ដោយ​ស្រង់​សម្តី​របស់លោក លី ខឹ​ឈាង​ថា «​រដ្ឋាភិបាលកណ្តាល​ទទួល​ស្គាល់​យ៉ាង ពេញលេញ​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អ្នក [ លោកស្រី ឡាំ​] និង​រដ្ឋាភិបាល​ទីក្រុង​ហុងកុង​។ ទីក្រុង​ហុងកុង​មិនទាន់​ចេញផុត​ពី​ការលំបាក​នៅឡើយ​ទេ​។ រដ្ឋាភិបាល​ទីក្រុង​ត្រូវតែ​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​អំពើ​ហឹ​ង្សា និង​បញ្ចប់​ភាពវឹកវរ ដោយ​អនុលោម​ទៅតាម​ច្បាប់ ហើយ​ត្រូវ​ស្តារ​សណ្តាប់ធ្នាប់​ឡើងវិញ​»​។​

​គេ​មិនទាន់​ដឹងថា​តើ​វិធានការ​បញ្ចប់​បញ្ហា​នៅ​ហុងកុង​ត្រូវបាន​អាជ្ញាធរ​ក្រុង​ហុងកុង​ប្រើប្រាស់​វិធី​ណា​នោះទេ​។​ព្រោះ​បើ​ប្រ​ហឹ​ង្សា​បង្ក្រាប​វា​អាច​នឹង​ប្រឈម​ជាមួយ​ច្បាប់​ការពារ​សេរីភាព​ប្រជាជន​ហុងកុង​ដែល​ប្រធានាធិបតី​អាមេរិក​តើ​ប​នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នាបេល​ថ្មីៗ​កន្លងមកនេះ​។​បន្ទាប់ពី​ជួប​ភាព​ធូរស្បើយ​បាន​ប្រមាណ​រយៈពេល​បី​សប្តាហ៍ នៅ​ថ្ងៃអាទិត្យ​ទី​១៥ ធ្នូ ក្រុង​ហុងកុង បាន​ផ្តើម​ផ្ទុះ​មាន​អំពើហិង្សា​សាជាថ្មី​ឡើងវិញ​។ អំពើហិង្សា​នោះ បាន​ចាប់​ផ្ទុះឡើង នៅពេលដែល​ក្រុមបាតុករ​ពាក់អាវ​ខ្មៅ សំដៅ​សម្រុក​ចូលទៅ​ផ្សារ​ទំនើបៗ​មួយចំនួន​ក្នុង​ទីក្រុង និង​ក្រោយមក​ត្រូវបាន​ហាមឃាត់​ដោយ​អាជ្ញាធរ​។

​ចលនា​តវ៉ា និង​សកម្មភាព​បំផ្លិចបំផ្លាញ បាន​ផ្ទុះឡើង នៅតាម​ទីតាំង​ផ្សារ​ទំនើប​ជាច្រើន​កន្លែង ក្នុង​ដែន​ក្រុង​ដី​ពាក់កណ្តាល​ស្វ័យ​ហុងកុង​។ ការណ៍​នេះ បាន​ជំរុញ​ឱ្យ ប៉ូលិស ប្រឆាំង​តប​វិញ ដោយ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ធ្វើការ​ចាប់ខ្លួន​បាតុករ​ជាច្រើន​នាក់ នៅក្នុង​ទីតាំង​ផ្សារ​យ៉ាងហោចណាស់​ក៏​ចំនួន ២​កន្លែង​ដែរ​។​

​ក្រុម​សកម្មជន​ពាក់​ម៉ាស​បិទមុខ លើកគ្នា​ទៅ​អុកឡុក​ភោជនីយដ្ឋាន​មួយចំនួន ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ម៉ា​ហ្សី​ម (Maxim)​។ ក្រុមហ៊ុន​នេះ ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា​ម្នាក់ និង​បាន​ក្លាយជា​គោលដៅ​របស់​ក្រុម​អ្នកប្រឆាំង បន្ទាប់ពី​កូនស្រី​របស់លោក​ឧកញ៉ា​រូបនោះ បាន​រិះគន់​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​។​a hong kong mas a hong kong trum1 


​