» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7188 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697359 នាក់

នារី​ជា​ភ្ញៀវ​ម្នាក់ ភ្លេច​ទូរ​សព្ទ័​ដែលមាន​លុយ​៣០០​ដុល្លារ​នៅលើ​កង់​បី នាង​ក៏​យក​ទូរស័ព្ទ​មិត្តភក្តិ​ខ​ល​ឱ្យ​ម្ចាស់​កង់​បី​យកមក​ឱ្យ​វិញ​បាត់អស់​១០០​ដុល្លារ​!?


​ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ចំណុច​ទល់មុខ​ផ្សារ​រាត្រី ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​មាន​ករណី​យ៍​ភ្លេច​ទូរ​សព្ទ័​លើ់​ម៉ូតូ​កង់​បី​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់ ។ ករណីនេះ​នារី​ជា​ភ្ញៀវ​ម្នាក់​អះអាងថា បាន​សៀត​លុយ​ចំនួន​៣០០​ដុល្លារ​ក្នុង​ស្រោម​ទូរស័ព្ទ ហើយក៏​ភ្លេច​នៅលើ​កង់​បី ក្រោយ​ដឹងថា​ភ្លេច នាង​ក៏​យក​ទូរស័ព្ទ​មិត្តភក្តិ​ជិះ​ជាមួយ​ខ​ល​ឱ្យ​ម្ចាស់​កង់​បី​យកមក​ឱ្យ​នាង​វិញ​។ តែ​ពេល​ម្ចាស់​កង់​បី​នោះ​យក​ទូរស័ព្ទ​មកអោយ​នាង​វិញ នាង​ក៏បាន​ប្រញាប់​ពិនិត្យមើល​លុយ​ដែល​សៀត​នៅក្រោយ​ទូរស័ព្ទ​នោះ ក៏​ស្រាប់តែ​បាត់អស់​១០០​ដុល្លារ ដោយ​នាង​គិតថា ត្រូវ​ម្ចាស់​កង់​បី​ឥណ្ឌា​នោះ​យក​ដោយ​ចេតនា ក៏​ប្រកែក​គ្នា បង្ក​ការភ្ញាក់ផ្អើល​មុខ​ផ្សារ​រាត្រី ។​a girl dolla2 

​មុនពេល​កើតហេតុ អ្នក​ទាំង​ទាំង​២​នាក់ បាន​កក់​ហៅ​កង់​បី​ឥណ្ឌា​១​គ្រឿង ដើម្បី​ជិះ​ចេញពី​កោះ​ពេជ្រ ទៅកាន់​ផ្សារ​រាត្រី​ភ្នំពេញ លុះ​មកដល់​គោលដៅ នារី​ម្នា​ក់បាន​ចុះ​ពីលើ​កង់​បី​ឥណ្ឌា ចំណែក​ម្នាក់ទៀត កំពុង​រាប់​លុយ​អោយ​ថ្លៃ​កង់​បី​ឥណ្ឌា ក៏បាន​ដាក់​ទូរស័ព្ទ​របស់ខ្លួន​លើ​ពូក​អង្គុយ ហើយ​រាប់​លុយ​អោយ​កង់​បី​ឥណ្ឌា រួច​ក៏​ចុះ​ពីលើ​កង់​បី​ឥណ្ឌា​នោះ​ទៅ​។​​នារី​ជា​ភ្ញៀវ​បាន​បន្តថា​មួយសន្ទុះ​ក្រោយ​ក៏​ចាប់អារម្មណ៍​ថា​ភ្លេច​ទូរស័ព្ទ​នៅក្នុង​កង់​បី​ឥណ្ឌា ដែល​ខ្លួន​ទើប​ជិះ​មុននេះ ក៏បាន​យក​ទូរស័ព្ទ​មិត្តភក្តិ​ដែល​មក​ជាមួយគ្នា ខ​ល​ទៅ​ទូរស័ព្ទដៃ​របស់ខ្លួន ។ ពេល​ខ​ល​ចូល បុរស​ដែលជា​អ្នកបើក​កង់​បី​ឥណ្ឌា​នោះ ក៏បាន​លើក​និយាយ​ជាមួយ ទើប​នាង​ប្រាប់​អោយ​ម្ចាស់​កង់​បី​ជួយ​យក​ទូរស័ព្ទ​មកអោយ​វិញ​ផង ហើយ​ខ្លួន​នឹង​ជូនសគុណ​ចំនួន​៥០​ដុល្លារ ។​

​នារី​ជា​ភ្ញៀវ​បាន​បញ្ជាក់ថា ទូរស័ព្ទ​ដែល​ភ្លេច​នោះ​មាន​ម៉ាក​អាយ​ហ្វូ​ន ដែលមាន​សៀត​លុយ ចំនួន​៣០០​ដុល្លារ នៅ​ពីក្រោយ​ទូរស័ព្ទ ។ នារី​ជា​ភ្ញៀវ​បាន​បន្តថា លុះ​ពេល​កង់​បី​នោះ​យក​ទូរស័ព្ទ​មកអោយ​នាង​វិញ នាង​ក៏បាន​ប្រញាប់​ពិនិត្យមើល​លុយ​ដែល​សៀត​នៅក្រោយ​ទូរស័ព្ទ​នោះ ក៏​ស្រាប់តែ​បាត់អស់​១០០​ដុល្លារ ទើប​ដឹងថា​ត្រូវ​ម្ចាស់​កង់​បី​ឥណ្ឌា​នោះ​យក​ដោយ​ចេតនា និង​ចង់បាន​ថែម​ពីលើ ៥០​ដុល្លារ​ទៀត ។ ភ្លាមៗ​នោះ​នាង​បាន​សុំ​លុយ​នោះ​មកវិញ តែ​ភាគី​កង់​បី​ឥណ្ឌា​បាន​បដិសេធ និង​ប្រកែក ដោយ​ពោលថា «​សំណាង​ហើយ ដែល​គាត់​មិន​យក​ទូរស័ព្ទ​នោះ​» ទើប​មានការ​ភ្ញាក់ផ្អើល​នៅមុខ​ផ្សារ​រាត្រី​តែម្តង​។​​ប្រហែលខ្លាច​នារី​ជា​ភ្ញៀវ​ប្តឹង​និ​ងឃើញ​មាន​កាសែត​ច្រើនផង បុរស​ដែលជា​ម្ចាស់​កង់​បី​ឥណ្ឌា​រូបនោះ​ក៏​យល់ព្រម​ប្រគល់​លុយ​១០០​ដុល្លារ​នោះ ជូន​នារី​ជា​ភ្ញៀវ​វិញ ទើប​នាង​អោយ​សគុណ​៥០​ដុល្លារ ទៅ​អ្នករត់​កង់​បី​នោះ ព្រោះ​បាន​សន្យា​ហើយ​ថា​នឹង​អោយ ហើយ​រឿង​ហ្នឹង​ក៏បាន​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្តងទៅ ៕a girl dolla a girl dolla1 

​