» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8056 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698227 នាក់

ប្រជាពលរដ្ឋ​ភូមិ​ដើម​ពពេល​ឃុំ​ថ្ម​ឥដ្ឋ​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​ស្ដីពី​ករណី​ទំនាស់​ដ៏​រ៉ាំ​រៃ​បិទផ្លូវ​សារ​ធា​រណៈ​ជាង​៣០​ឆ្នាំ​មកហើយ​សុំអោយ​សារព័ត៌មាន​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ដើម្បីអោយ​ថ្នាក់លើ​បានដឹង​និង​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់


​កំពង់ឆ្នាំង​៖​អាជ្ញាធរ​អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​បានចេញ​លិខិត​ជូនដំណឹង​ជា​ផ្លូវការ​មួយ​ឲ្យ​ម្ចាស់ផ្ទះ​ដែល​ធ្វើ​របង​បិទផ្លូវ​សាធារណៈ​នោះ​រុះ​រើចេញ​ដើម្បី​ដំណើរ​ការធ្វើ​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​។​ប៉ុន្តែ​ម្ចាស់ផ្ទះ​ដែល​ធ្វើ​របង​បិទផ្លូវ​នោះ​មិនបាន​ព្រម​រុះរើ​ចេញ​តាម​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច​នោះទេ​ថែមទាំង​បាន​រៀប​ឥដ្ឋ​ធ្វើ​របង​ថ្ម​បិទ​ផ្ជិ​ត​ផ្លូវ​នោះ​ទាំងស្រុង​តែម្ដង ។​a ky road 

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដើម​ពពេល​ដែល​រង​នូវ​ការលំបាក​ព្រោះ​គេ​ធ្វើ​របង​បិទ​ផ្ជិ​ត​ផ្លូវ​នោះបាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា​៖ នៅមុន​អាជ្ញាធរ​ស្រុក​ចេញ​សេ​ក្ដី​ជូនដំណឹង​អោយ​ម្ចាស់ផ្ទះ​៣​គ្រួសារ​ដែល​បានធ្វើ​របង​បិទផ្លូវ​នោះ ផ្លូវ​នោះ​នៅ​មិនទាន់​រៀប​ឥដ្ឋ​បិទ​របង​ភ្ជិត​នៅឡើយ​គឺ​នៅត្រឹមតែ​របងលួស​បន្លា​នៅឡើយ​តែ ដល់ពេល​ដែល​ឃើញ​អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច​ចេញ​លិខិត​ជូន​ដំំ​ណឹ​ង​អោយ​រុះ​រើចេញ​របងលួស​បន្លា​នោះ​ចេញ​ស្រាប់តែ​ម្ចាស់ផ្ទះ​ដែល​ធ្វើ​របង​បិទផ្លូវ​សាធារណៈ​ទាំង​៣​គ្រួសារ​នោះបាន​រើ​បង​លួស​បន្លា​ចេញ​ហើយ​រៀប​ឥដ្ឋ​ស៊ីម៉ង់ត៍​បិទ​ផ្ជិ​ត​ផ្លូវ​សាធារណៈ​នោះ​តែម្ដង​ហាក់បីដូច​ផ្គើន​ទៅនឹង​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច​ផងដែរ​។​

​នៅក្នុង​ខ្លឹមសារ​នៃ​លិខិត​ជូនដំណឹង​របស់​អា​ជ្ញ​ធរ​ស្រុក​នោះបាន​ស្នើអោយ​ម្ចា​ញ​ផ្ទះ​៣​គ្រួសារ​ដែល​បានធ្វើ​របង​បិទផ្លូវ​សាធារណៈ​រុះរើ​ចេញ​ដោយ​ទុក​ពេលវេលា​អោយ​រយៈពេល​១​ខែ​ចាប់ពី​ថ្ងៃទី​០៩​ខែមករា​ឆ្នាំ​២០២០​ដល់​ថ្ងៃទី​០៩​ខែកុម្ភៈ​ឆ្នាំ​២០២០​បើ​ម្ចាស់ផ្ទះ​ទាំង​៣​គ្រួសារ​ខាងលើ​មិន​រុះរើ​របង​ដែល​ធ្វើ​បិទផ្លូវ​សាធារណៈ​នោះ​ចេញ​ទេ អាជ្ញា​និង​បង្កើត​គណៈ​ការ​ចម្រុះ​ចុះ​រុះរើ​ចេញ​ជូន​ប៉ុន្តែ​បើ​មាន​ខូចខាត​អាជ្ញាធរ​មិន​ទទួលខុសត្រូវ​ក្នុង​ការចេញ​សំណង​ឡើយ​។​

​ចំណែក​ម្ចាស់ផ្ទះ​ទាំង​គ្រួសារ​ដែល​ធ្វើ​របង​បិទផ្លូវ​នោះបាន​លើកឡើងថា​ដំបូង​ពួកគាត់​គ្រោងទុក​ផ្លូវ​អោយ​ប៉ុន្តែ​ទុក​វៀង​តាម​ព្រុំដី​រវាង​ម្ចាស់ផ្ទះ​៣​គ្រសារ​ខាងក្រោយ​និង​រោង​ម៉ាស៊ីនកិនស្រូវ​ខាងមុខ ប៉ុន្តែ​ឮថា​ខាង​ប្រជាពលរដ្ឋ​មិន​ព្រម​ចង់បាន​ត្រង់​។​ចំណែក​ខាង​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​៖​ពួកគាត់​មិន​ទាម​យក​ត្រង់​ឬ​មិន​ត្រង់​នោះទេ​សំខាន់​អោយតែបាន​ផ្លូវ​ប្រើប្រាស់​ព្រោះ​សព្វថ្ងៃ​ពួកគាត់​ជួប​ផល​ពិបាក​ក្នុងការ​ធ្វើដំណើរ​ខ្លាំងណាស់​។​
​តើ​រឿងរ៉ាវ​ទំនាស់​បិទផ្លូវ​ដ៏​រ៉ាំ​រៃ​នៅ​ភូមិ​ដើម​ពពេល​នេះ​អាជ្ញា​អាចជួយ​រក​ដំណោយ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​បានដែរ​ឬ​យ៉ាងណា​នោះ​សូម​តាមដាន​ជាមួយ​អ្នកយកព័ត៌មាន​យើង​ដូចតទៅ​។​a block a block1 
​