» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5645 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618885 នាក់

មេបញ្ជាការរង​ប៉េអឹម​ខេត្តកំពង់ស្ពឺ​, មេស្រុក​ភ្នំស្រួច និង​មន្ត្រី​សរុប​៦​នាក់ ពាក់ព័ន្ធ​ទទួលផល​បទល្មើស​គ្រឿងញៀន​

​ខេត្តកំពង់ស្ពឺ​៖​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ម្នាក់ និង​មេស្រុក​ភ្នំស្រួច​ម្នាក់ និង​ម​ន្ត្រិ​អាវុធហត្ថ​សរុប​ចំនួន​៦​នាក់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ក្រោយ​រកឃើញ​ពាក់ព័ន្ធ​ករណី​ទទួលផល​បទល្មើស​គ្រឿងញៀន​។​a pm speu 

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៣​នេះ​ថា ប្រតិបត្តិការ​នេះ ធ្វើឡើង​ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្ដម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី​ដំបូង កាលពី​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានធ្វើការ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន និង​បានធ្វើការ​ស្រាវជ្រាវ​បន្ត​រកឃើញ​បុគ្គល​ពាក់ព័ន្ធ​មួយចំនួន​។ កម្លាំង​ជំនាញ ក៏បាន​ធ្វើការ​ពន្លាត​ដែន​សមត្ថកិច្ច​ដល់​ខេត្តកំពង់ស្ពឺ តាម​នីតិវិធី​ដោយ​រាយការណ៍​ជូន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​តាម​ឋានានុក្រម​។​

​នៅ​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៣ កម្លាំង​មន្ត្រីនគរបាល​យុត្តិធម៌ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានធ្វើការ​ស្តាប់​ចម្លើយ​បុគ្គល​ពាក់ព័ន្ធ​នឹង​បទល្មើស ចំនួន​៦​រូប ដែលជា​នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​។ តាម​ការសារភាព បុគ្គល​ទាំង​៦​រូប អាចពាក់ព័ន្ធ​នឹង​ករណី​ទទួលផល​ពីបទ​ល្មើស​គ្រឿងញៀន​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បន្ដថា តាម​លទ្ធផល​នៃ​ការធ្វើ​តេស្ត​សារធាតុ​ញៀន បុគ្គល​សង្ស័យ​ទាំង​៦​រូបនេះ ពុំមាន​ផ្ទុក​សារធាតុ​ញៀន ដូច​សារព័ត៌មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ​នោះទេ​។ មន្ត្រីនគរបាល​យុត្តិធម៌ បាននិងកំពុង​បន្ត​កសាង​នីតិវិធី​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​ការគោរព​នូវ​ប្បញ្ញត្តិ «​ការសម្ងាត់ នៃ​ការស៊ើបអង្កេត​»​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បាន​អះអាងថា ក្រោម​ការដឹកនាំ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បុគ្គល​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស ត្រូវតែ​អនុវត្តតាម​ច្បាប់​បញ្ជូន​ទៅ​តុលាការ គឺ​ដោយ​ប្រកាន់ខ្ជាប់​ខ្ជួន​នូវ​ទិស​ស្លោក «​ចំពោះ​ប្រទេស​ត្រូវតែ​ការពារ ចំពោះ​ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប​»​។​ នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដែល​ចាប់ខ្លួន​នោះ ទី​១៖ វរសេនីយ៍ឯក ទិ​ត្យ វណ្ណៈ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​, ទី​២៖ វរសេនីយ៍ត្រី យស ឌី​ណា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ភ្នំស្រួច ព្រមទាំង​អាវុធហត្ថ​ក្រោម​ឱវាទ​ចំនួន​៤​នាក់​ផ្សេងទៀត សរុប​ចំនួន​៦​នាក់​។​ចាំមើល​មើល​តើ​មានការ​បណ្តេញ​ចេញពី​ក្របខណ្ឌ​ដូច​ម​ន្ត្រិ​យោធា​ផ្សេងទៀត​តាម​បទបញ្ជារ​នាយករដ្ឋមន្ត្រី​អត់​?៕a pm speu1 a pm speu2 

​