» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10551 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700722 នាក់

ចាប់ខ្លួន​មេ​តុងទីន​ម្នាក់ រឿង​ស៊ីដាច់​លុយ​ជាង​៣០​ម៉ឺន​ដុល្លារ​ពី​កូន​តុងទីន​ជិត​៥០០​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​


​ភ្នំពេញ ៖ ស្ត្រី​ម្នាក់ ជា​មេ​តុងទីន ដែល​រត់ចោល​កូន​តុងទីន ភាគច្រើន​ជា​ក្រុមអាជីវករ​ផ្សារ​ឯករាជ្យ​១ និង​អាជីវករ​ផ្សារ​កាណាឌីយ៉ា ជិត​៥០០​នាក់ សរុប​ជា​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ ជាង​៥​ខែ​ត្រូវ​នគរបាល​ចាបខ្លួន បានធ្វើ​ឡើង​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ចំណុច​ផ្សា​រកា​ណា​ស៉ី​ធី ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយ​មាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ដែលជា​កូន​តុងទីន​។​a tong tin1 
​

ស្ត្រី​ដែលជា​មេ​តុងទីន​បោក​ខាងលើ​ឈ្មោះ ឆេង សា​រ៉ា អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​​កូន​តុងទីន​បាន បាន​ប្រាប់ថា ស្ត្រី​ដែលជា​មេ​តុងទីន​ខាងលើ ធ្លាប់​រកស៊ី​បោះ​ដុំ​ឥ​វ៉ាន់​ចាប់ហួយ នៅ​ផ្សារ​ឯករាជ្យ​១ និង​ផ្សារ​កាណាឌីយ៉ា រហូត​បាន​ស្គាល់គ្នា​ជិតដិត ក៏បាន​នាំគ្នា​លេង​តុងទីន ចាប់ពី​ក្បាល​២​ម៉ឺន​រៀល ដល់​ក្បាល​១០០​ដុល្លារ ។​ចំនួន​អ្នកលេង​តុង​ទីជិត​៥០០​នាក់ អ្នកខ្លះ​លេង​៣​ក្បាល និង​៨​ក្បាល​។ ពួកគាត់​មាន​អ្នកមាន​អ្នកខ្លះ​លេង​រយៈពេល​៦​ឆ្នាំ ខ្លះ​៣​ឆ្នាំ និង​ខ្លះទៀត​២​ឆ្នាំ ហើយ​ក្នុង​ម្នាក់ៗ​អ្នកខ្លះ​បង់​តិច​បំផុត​ជាង​១,០០០​ដុល្លា រីឯ​ខ្លះទៀត​រហូតដល់​ទៅ​ជាង​៣​ម៉ឺន​ដុល្លារ​ក៏មាន​។​

​រយៈពេល​ជាង​៦​ឆ្នាំ​មកនេះ ស្ត្រី​ជា​មេ​តុងទីន​ខាងលើ បាន​លេង​ជាមួយ​កូន​តុងទីន​យ៉ាង​ល្អប្រសើរ តែ​គិត​ត្រឹម​រយៈពេល​ជាង​៥​ខែ​មកនេះ មេ​តុងទីន​បាន​ព្យាយាម​មិន​ឲ្យ​កូន​តុងទីន​ផ្សេងៗ​ដេញ​យក តុងទីន​ដែល​ងាប់​នោះឡើយ ហើយ​ប្រុង​រត់ចោល​កូន​តុងទីន​ទាំងអស់ ដោយ​គេចវេស​មិន​ខ្ចី​លើក​ទូរស័ព្ទ​នោះឡើយ និង​រត់​គេចខ្លួនបាត់​តែម្តង​។ អស់​រយៈពេល​ជិត​៦​ខែ​មកហើយ ទើប​កូន​តុងទីន​ទាំងអស់នោះ​បានដឹងថា មេ​កំពុងតែ​វិច​បង្វិច​រត់គេចខ្លួន​នោះ ក៏បាន​រត់​មក​ដាក់ពាក្យ​បណ្តឹង នៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ជួយ​អន្តរាគមន៍ តែ​ចៃដន្យ​ក្រុម​កូន​តុងទីន បាន​ជួប​ស្ត្រី​ជា​មេ​តុងទីន​នោះ​នៅក្នុង​ផ្សា​រកា​ណា​ស៊ី​ធី ទើប​នាំគ្នា​ឃាត់ខ្លួន​ប្រគល់ ឲ្យ​នគរបាល​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង​៕a tong tin a tong tin2 a tong tin3 a tong tin4 

​