» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10266 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700437 នាក់

រដ្ឋមន្ត្រីក្រសួង​ការងារ និង​ប្រធាន​គណៈកម្មាធិការ​រួបរួម​ជាតិ​នៃ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​បញ្ជូន និង​ទទួល​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅប្រទេស​កូរ៉េ

​ភ្នំពេញ​៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានទទួល​ជួប ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សាធារណ​រដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​លោក គីម ហាន​គី​ល (Kim Han-Gil) ប្រធាន​គណៈកម្មាធិការ​រួបរួម​ជាតិ​នៃ​ការិយាល័យ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​កូរ៉េ នា​រសៀល​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៤​។a heng sour korea

​ជំនួប​ដែល​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នាពេលនេះ​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​បញ្ជូន និង​ទទួល​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ រួម​និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ TVET នៅ​កម្ពុជា​។​លោក Kim Han-Gil បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ មាន​គោលនយោបាយ​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​បរទេស​កាន់តែច្រើន ជាពិសេស​កម្លាំង​ពលកម្ម​ជំនាញ​ខ្ពស់​។​ចំណុច​នេះ លោក រំពឹងថា កម្ពុជា នឹង​អាច​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​កាន់តែច្រើន ដើម្បី​ចូលរួម​បំពេញតម្រូវការ​ទៅតាម​កូតា​របស់​សាធារណរដ្ឋ​កូរ៉េ​។ លោក ក៏បាន​លើកទឹកចិត្ត​ដល់​ពលករ​កម្ពុជា ដែល​កំពុង​បំពេញការងារ​នៅ​ប្រទេស​កូរ៉េ រៀន​ភាសា​កូរ៉េ​បន្ថែមទៀត​ផងដែរ​។​

 

​លោក ហេង សួរ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ជួយ​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​កម្ពុជា តាមរយៈ​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េ ជាពិសេស​រដ្ឋាភិបាល​កូរ៉េ បាន​ជួយ​កសាង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ដែល​ភាគច្រើន​ស្គាល់​ថា សាលា​កូរ៉េ ដែល​បាននិងកំពុង​បណ្តុះបណ្តាល​ធនធានមនុស្ស​ជាច្រើន លើ​ជំនាញ​បច្ចេកទេស វិជ្ជាជីវៈ ភាសា​កូរ៉េ ដោយមាន​កិច្ចសហការ​ជាមួយ​សាកលវិទ្យាល័យ​នៃ​ប្រទេស​កូរ៉េ ផងដែរ​។

​ទន្ទឹមនេះ វិទ្យាស្ថាន NPIC ក៏​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ លើ​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​ជំនាញ​យានយន្ត ដែលជា​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ទៀតផង​។​លោក​រដ្ឋមន្ត្រី ក៏បាន​គូស​បញ្ជាក់ដែរថា សាធារណរដ្ឋ​កូរ៉េ បាន​ក្លាយជា​ទិសដៅ​ដែល​ពលករ​កម្ពុជា ចង់ទៅ​ធ្វើការ ដោយសារ​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ មានការ​គាំពារ​ពី​រដ្ឋាភិបាល​កូរ៉េ និង​អាច​ទទួលបាន​ជំនាញ​ខ្ពស់​ពេល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។a heng sour korea1 

 

​