» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12126 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702297 នាក់

អគ្គនាយក​បណ្តាញ​ពត៍​មាន​ហ្វ្រេស​នី​វ​គឺជា​អគ្គនាយក​របស់ CoolApp ដែល​ឡង់សេ​ដោយ​ប្រធាន​ព្រិ​ទ្ធ​សភា​


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ បណ្តាញ​ព័ត៌មាន​ដ៏​ល្បី​បំផុត​របស់​សហរដ្ឋអាមេរិក និង​លំដាប់​ពិភពលោក បានចេញ​ផ្សាយ​អំពី​ដំណឹង​ដ៏​ល្អ របស់​កម្ពុជា​នោះ​គឺថា «​ឥឡូវនេះ​កម្ពុ​ជាមាន​បណ្តាញ​ទំនាក់ទំនង​សង្គម​ឆាត​ផ្ទាល់ខ្លួន​ហើយ​គឺ CoolApp» ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​មេដឹកនាំ​បុរស​ខ្លាំង​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន​។​a cool app1 

CNN បានចេញ​ផ្សាយ​ថា «​កម្មវិធី​ផ្ញើ​សារ CoolApp ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ក្នុង​ខែមិថុនា ឆ្នាំ​២០២៤​នេះ ដើម្បី​ប្រជែង​ជាមួយ​កម្មវិធី WhatsApp និង Telegram និង​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​បរទេស​ចូល​ជ្រៀតជ្រែក​ព័ត៌មាន​របស់​យើង​»​។ នេះ​ជាការ​លើកឡើង​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះ​នៅលើ​ទំព័រ Facebook ផ្លូវការ​របស់​សម្តេច​ក្នុង​សប្តាហ៍​នេះ ជាមួយ​ការ​បន្ថែមថា រូបលោក​យកចិត្តទុកដាក់​បំផុត​ចំពោះ «​សន្តិសុខ​ជាតិ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា​៖ «​វា​ជា​កម្មវិធី​ដំបូង​គេ​មិន​ធ្លាប់មាន​របស់​កម្ពុជា និង​ដែល​ត្រូវ​បានដាក់​ឱ្យប្រើ​ក្នុង​ដែន​សន្តិសុខ​របស់​កម្ពុ​ជា​។ «​ប្រទេស​ដទៃទៀត​មាន​មធ្យោបាយ​ទំនាក់ទំនង​សង្គម​ផ្ទាល់ខ្លួន​ដូចជា WeChat របស់​ប្រទេស​ចិន Zalo របស់​វៀតណាម Kakao Talk របស់​កូរ៉េខាងត្បូង និង Telegram របស់​រុស្ស៊ី ... ដូច្នេះ​នៅ​កម្ពុជា​! យើង​ក៏មាន​ផលិតផល​ផ្ទាល់ខ្លួន​របស់​យើង​ផងដែរ​គឺ CoolApp»​។​នេះ​បើតាម​ការ​ការផ្សាយ​រប​ស់​សា​រព​ត័​មាន​ហ្វ្រេស​នី​វ​(fresh news).

​សារ​ព​ត័​មាន​ហ្វ្រេស​នី​វ​(fresh news)​បាន​ផ្សាយ​ថា​លោក លឹម ជា​វុត្ថា​បណ្តាញ​សារ​ពត៍​មាន​ហ្វ្រេស​នី​វ​គឺជា​អគ្គនាយក ស្ថាបនិក និង​ជា​អគ្គនាយក​បណ្តាញ​ទំនាក់ទំនង​សង្គម​ឆាត​ថ្មី​សម្រាប់​ស្រុក​ខ្មែរ​ឈ្មោះ CoolApp បាន​ថ្លែងប្រាប់ CNN ឲ្យ​ដឹងថា កម្មវិធី CoolApp ត្រូវបាន​ទាញយក (downloaded) ចំនួន​១៥០,០០០​ដង ហើយ CoolApp មិន​តាមដាន មិន​ប្រមូល ឬ​រក្សាទុក​ទិន្នន័យ​អ្នកប្រើប្រាស់​នោះឡើយ​។ លោក​អះអាងថា CoolApp ប្រើប្រាស់​មុខងារ end-to-end encryption ដើម្បី​ធានាថា​ទិន្នន័យ និង​ការហៅ​ចេញ​មាន​សុវត្ថិភាព​បំផុត​។​

​លោក លឹម ជា​វុត្ថា បាន​សង្កាត់​ច្បាស់ៗ​ថា «​មានតែ​អ្នក និង​មនុស្ស​ដែល​អ្នក​កំពុង​ទាក់ទង​ជាមួយ​តែប៉ុណ្ណោះ ដែល​អាច​អាន​សារ ឬ​ស្តាប់​សម្លេង​បាន ពោលគឺ​គ្មាន​អ្នកដទៃ​ឬ​ជន​ទី​៣ អាច​អាន​ឬ​ស្តាប់​កិច្ចសន្ទនា​នោះឡើយ សូម្បីតែ​ក្រុមហ៊ុន​ផ្ទាល់​ក៏​មិនអាច​ដែរ​»​។​CoolApp នឹង​ឈានដល់​ការទាញយក​រហូតដល់ ចំនួន ៥០០ ០០០ ឬ ១ ០០០ ០០០​ដង នៅពេល​ខាងមុខ ខណៈ​ក្រុមហ៊ុន WhatsApp របស់​ក្រុមហ៊ុន Meta ដែលជា​កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញនិយម​បំផុត​របស់​ពិភពលោក ត្រូវបាន​គេ​ប៉ាន់​ស្មានថា មាន​អ្នកប្រើប្រាស់​រាប់លាន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា​។​

សូមបញ្ជាក់ថា​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជាជន​អតីត​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា​ប៉ុន្មាន​ថ្ងៃនេះ​បាន​ជួយ​ឡង់សេ​ប្រពន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថ្មី​នៅ​ស្រុក​ខ្មែរ​ដែល​ហៅថា​Coola App​នេះ​។​ការឃោសនា​នេះ​ទោះបី​មិន​ចេញពី​រាជរដ្ឋាភិបាល​ក៏មាន​មន្ត្រីរាជការ​ជាច្រើន​ប្រកាស​គាំទ្រ​ទៅហើយ​។​តែ​គេ​មិនទាន់​ដឹងថា​តើ​ប្រជាពលរដ្ឋ​ទូទៅ​ស្ម​ក្រ័​ចិត្ត​ចូលរួម​គាំទ្រ​ដែរ​ឬ​អត់​នោះទេ​?​។​ព្រោះ​គេ​បារម្ភ​ពី​បញ្ហា​ឯកជន​ភាព​ពិសេស​បញ្ហា​ស្ន​តិ​សុខ​ផ្ទាល់ខ្លួន​ផងដែរ​៕a cool app 
​