» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10697 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700868 នាក់

ឆ្នាំ​២០១៩​គ្រោង​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​កើន​យ៉ាងគំហុក​!

 

​ភ្នំពេញ​៖ ចាប់តាំងពី​ឆ្នាំ​២០១៦ មកដល់​ខែសីហា ឆ្នាំ​២០១៩​នេះ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ចំនួន ៨៣១​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជាង ២២,៥​ប៊ី​លាន​ដុល្លារ​អាមេរិក​។​a chea vuthy 

​នៅក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដីពី «​សក្តានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា​» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​នៅ​ថ្ងៃទី ១០​តុលា​នេះ ដើម្បី​បង្ហាញ​ពី​សក្ដានុពល​លើ​ការវិនិយោគ​គ្រប់​វិស័យ​នៅក្នុង​ប្រទេស​កម្ពុជា​លោក ជា វុទ្ធី អគ្គលេខាធិការ​ង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​បាន​ថ្លែងថា នៅក្នុង​វិស័យ​វិនិយោគ កម្ពុជា​សម្រេចបាន​នូវ​លទ្ធផល​យ៉ាង​ល្អប្រសើរ ដោយ​គិត​ត​ចាប់តាំងពី​ឆ្នាំ​២០១៦ មកដល់​ខែសីហា ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ឯកភាព​លើ​គម្រោង វិនិយោគ​ចំនួន ៨៣១​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជាង ២២,៥​ប៊ី​លាន​ដុល្លារ​អាមេរិក​។​

​ជាក់ស្ដែង ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ឯកភាព​លើ​គម្រោង​វិនិយោគ​ចំនួន ១៧១ គម្រោង ដែលមាន​ទុនវិនិយោគ​ប្រមាណ ៣,៦​ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៦, ១៨៣​គម្រោង​ដែលមាន​ទុនវិនិយោគ ៦,៣​ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៧, និង ២៥៥​គម្រោង​ដែលមាន​ទុនវិនិយោគ ៦,៤ ប៊ី​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រីជាន់ខ្ពស់​រូបនេះ​ថ្លែងថា គិត​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ខែសីហា ឆ្នាំ​២០១៩ ការវិនិយោគ​មកពី​ប្រទេស​ចិន នៅតាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ ដូចជា ខេត្តកោះកុង ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត មាន​ទុនវិនិយោគ​ប្រមាណ ២.៦​ពាន់​លាន​ដុល្លារ ក្នុងនោះ​នៅ​ខេត្តកោះកុង ទទួលបាន​ទុនវិនិយោគ​ប្រមាណ​ជា ៤៧០​លាន​ដុល្លារ​អាមេរិក​, ខេត្ត​ព្រះសីហនុ ទទួលបាន​ទុនវិនិយោគ​ប្រមាណ​២​ពាន់​លាន​ដុល្លារ និង​ខេត្តកំពត ទទួលបាន​ទុនវិនិយោគ​ប្រមាណ​ជា ១០០​លាន​ដុល្លារ​។​

​សម្រាប់​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០១៩ វិញ​គម្រោង​វិនិយោគ​មាន​ចំនួន ២២២​គម្រោង ដែលមាន​ទុនវិនិយោគ​ប្រមាណ​ជាង ៦​ប៊ី​លាន​ដុល្លារ​អាមេរិក ពោលគឺ​មានការ​កើនឡើង​ចំនួន ៨១​គម្រោង និង​ទុន វិនិយោគ​ប្រមាណ ១,៨៨ ប៊ី​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​២០១៨​។ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស គម្រោង​វិនិយោគ​មាន​ចំនួន ៧១​គម្រោង ដែលមាន​ទុនវិនិយោគ​ប្រមាណ ៥៧៨​លាន​ដុល្លារ​អាមេរិក ពោលគឺ​មានការ​កើនឡើង​ចំនួន ២៦​គម្រោង និង​ទុនវិនិយោគ​ប្រមាណ ១៩​លាន​ដុល្លារ​អាមេរិក​។​

​លោក​ជា​វុទ្ធី​បាន​ឲ្យ​ដឹង​ពី​វិស័យ​ផ្សេងៗ​ដែល​ទទួលបាន​ការវិនិយោគ​ថា ក្នុង​រយៈពេល ៨​ខែ​ដើមឆ្នាំ​២០១៩ ចំនួន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​មានការ​កើនឡើង​ខ្លាំង ខណៈ​ទុនវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ មានការ​កើន​ឡើងជា​គំហុក ប្រមាណ​ជាង ៩៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១​។ ដោយឡែក តួលេខ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ផ្សេងៗ មានការ​ថយចុះ​៕a chea vuthy 

​