» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9073 នាក់

ម្សិលមិញ 8227 នាក់

សរុប 14135954 នាក់

ប្រវត្តិ​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​

 

​អ៊ីស្រាអែល​៖​សង្គ្រាម​វាយប្រហារ​គ្នា​រវាង​អ៊ីស្រាអែល និង​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន បានកើត​ឡើងជា​ច្រើនលើក​មកហើយ បើទោះបី​អង្គការសហប្រជាជាតិ ខិតខំ​ស្វែងរក​ដំណើ​ស្រាយ​សន្តិភាព​ឲ្យ តែ​មិន​ទទួលបាន​ជោគជ័យ ។ ចាប់តាំងពី​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០២១ មកទល់ពេលនេះ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​បាន​វាយប្រហារ​គ្នា ដោយ​មី​ស៊ី​ល​រាប់ពាន់​ដើម​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ជាង​១០០​នាក់​និង​របួស​ជាច្រើន​។a israel

មូលហេតុ​ឈានដល់​ការវាយប្រហារ​គ្នា គឺ​ដោយសារតែ​អំពើហិង្សារ​ដោយសារ​កម្លាំង​ប៉ូលិស​អ៊ីស្រាអែល​ហាមឃាត់​មិន​ឲ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន នៅ​ជេ​រ៉ូ​សា​ឡឹម​ចូល​វិ​ហ៊ា​សាសនា​ក្រុង​ទិវា​បុណ្យ​រា​ម៉ា​ឌា​ន់​។​ទាំងនោះ​ហើយ​បានធ្វើ​ឲ្យ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ខឹង​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​របស់​អ៊ីស្រាអែល​មកលើ​ដី​កេរ​ដូនតា​របស់ខ្លួន​។​​នៅ​ព្រឹក​ថ្ងៃទី ១៦​ខែឧសភា អ៊ីស្រាអែល​បាន​វាយប្រហារ​ដោយ​ទម្លាក់​គ្រាប់បែក ទៅលើផ្ទះ​មេដឹកនាំ​ក្រុម​ហា​ម៉ាស់​នៅ​ហ្គា​ហ្សា ។ ក្រុម​ហា​ម៉ាស ក៏បាន​បើក​ការវាយប្រហារ ទៅលើ​ទីតាំង​ក្នុង​រដ្ឋធានី Tel Aviv ។សង្គ្រាម​វាយប្រហារ​គ្នា​រវាង​ប្រទេស​ទាំងពីរ​ឈានចូល​ថ្ងៃទី ៧​ហើយ​។ មកទល់ពេលនេះ​សង្គ្រាម​វាយប្រហារ​គ្នា​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​កើនឡើង​១៤៩​នាក់ នៅ​ហ្គា​ហ្សា និង​របួស​ជាង ១​ពាន់​នាក់ ក្នុងចំណោម​អ្នកស្លាប់​មាន​កុមារ ៤១ នាក់​។​

​ប្រវត្តិសាស្ត្រ​ឯករាជ្យ​និង​ការធ្វើ​សង្គ្រាម ក្នុងការ​បង្កើត​ទឹកដី​៖ នៅ​ឆ្នាំ​១៩៤៨ សង្គ្រាម​បាន​កើតមានឡើង​ជាច្រើន​លើក រវាង​អ៊ីស្រាអែល និង​បណ្តា​ប្រទេស​អារ៉ាប់ ដែល​ប្រឆាំងនឹង​ការបែងចែក​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ជា​ពីរ​រដ្ឋ គឺ​រដ្ឋ​អ៊ីស្រាអែល សម្រាប់​ក្រុម​ជនជាតិ​ជ្វី​ហ្វ និង​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន សម្រាប់​ក្រុម​ជនជាតិ​អារ៉ាប់ ទៅតាម​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​។​​សង្គ្រាម​លើក​ទី​១ ដែល​អ៊ីស្រាអែល​ហៅថា “​សង្គ្រាម​ឯករាជ្យ​” បាន​កើតមានឡើង​នៅ​ឆ្នាំ​១៩៤៨ មួយថ្ងៃ​ក្រោយពី​អ៊ីស្រាអែល​ប្រកាស​បង្កើត​រដ្ឋ​ឯករាជ្យ ។​ពេលនោះ កងទ័ព​អារ៉ាប់​មកពី​ប្រទេស​អេ​ហ្ស៊ី​ប ហ្សកដានី លី​បង់ ស៊ី​រី និង​អ៊ីរ៉ាក់ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​របស់​ប៉ា​ឡេ​ស្ទី​ន បាន​រួមដៃគ្នា​បើក​ការវាយប្រហារ​ទៅលើ​អ៊ីស្រាអែល​។

នៅក្នុង​សង្គ្រាម​នេះ អ៊ីស្រាអែល​ថ្វីដ្បិតតែ​មានតែ​ម្នាក់ឯង ក៏ប៉ុន្តែ មាន​កម្លាំង​ទ័ព​ខ្លាំង​ជាង​ប្រទេស​អារ៉ាប់ ។​ក្រោយពី​បាន​វាយ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ជាង ៩​ខែ បណ្តា​ប្រទេស​អារ៉ាប់​ក៏​សុខចិត្ត​ចុះចាញ់ ហើយ​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម នៅ​ឆ្នាំ​១៩៤៩​។ កិច្ចព្រមព្រៀង​នេះ​បានកំណត់​នូវ​ព្រំដែន​បណ្តោះអាសន្ន​មួយ ដែល​ក្រោយមក​ត្រូវបាន​អ​.​ស​.​ប​ទទួលស្គាល់​ជា​ព្រំដែន​ស្របច្បាប់​របស់​រដ្ឋ​អ៊ីស្រាអែល​។ ខ្សែបន្ទាត់​ព្រំដែន​នេះ ដែល​គេ​តែងតែ​ហៅថា “​បន្ទាត់​បៃតង​” (Green Line) បាន​កាត់​យក​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ជាច្រើន​។​

​តាំងពី​ពេលនោះ​មក អ៊ីស្រាអែល​ពង្រីក​ទឹកដី​បាន​កាន់តែ​ធំ​លើសពី​អ្វីដែល​បានកំណត់​នៅក្នុង​សេចក្តីសម្រេច​របស់​អ​.​ស​.​ប កាលពី​ឆ្នាំ​១៩៤៧​ទៅទៀត​។​
​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​វិញ រដ្ឋ​ឯករាជ្យ​ក៏​មិនអាច​បង្កើតឡើងបាន ដោយ​ទឹកដី​មួយផ្នែក​ត្រូវ​អ៊ីស្រាអែល​កាត់​យក ចំណែកឯ​ទឹកដី​ដែល​នៅ​សេសសល់​ត្រូវ​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ប្រទេស​អារ៉ាប់​គ្នាឯង គឺ​តំបន់​ហ្កា​ហ្សា​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អេ​ហ្ស៊ី​ប ចំណែក​តំបន់ West Bank ឬ Cisjordanie ត្រូវ​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ហ្សកដានី​។ ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាង ៧០​ម៉ឺន​នាក់ ដែល​រត់​ភៀសខ្លួន​ក្នុងអំឡុង​សង្គ្រាម ក៏​មិនអាច​វិលត្រឡប់​ទៅផ្ទះ​សម្បែង​វិញ​បាន ដោយ​ស្រុកភូមិ​របស់​ពួកគេ​ត្រូវ​ក្លាយជា​ទឹកដី​អ៊ីស្រាអែល​។​

​នៅ​ឆ្នាំ​១៩៥៦ (៧​ឆ្នាំ​ក្រោយពី​សង្គ្រាម​ទី​១​ត្រូវ​បញ្ចប់​) សង្គ្រាម រវាង​អ៊ីស្រាអែល និង​ប្រទេស​អារ៉ាប់​បាន​ផ្ទុះឡើង​សាជាថ្មី​ម្តងទៀត គឺ​សង្គ្រាម​ទល់នឹង​អេ​ហ្ស៊ី​ប ក៏ប៉ុន្តែ លើក​នេះ គឺ​អ៊ីស្រាអែល ដែល​បាន​ចូល​ដៃ​ជាមួយ​បារាំង និង​អង់គ្លេស ចូល​ឈ្លានពាន​ទឹកដី​អេ​ហ្ស៊ី​ប នៅក្នុង​វិបត្តិ​ព្រែកជីក​ស៊ុយ​អេ (Suez)​។​
​នៅក្នុង​សង្គ្រាម​នេះ បើ​និយាយ​ខាង​ផ្នែក​យោធា អ៊ីស្រាអែល អង់គ្លេស និង​បារាំង គឺជា​អ្នកទទួល​ជោគជ័យ ដោយ​អាច​វាយ​ដណ្តើម​កាន់កាប់​ទីតាំង​សំខាន់ៗ​របស់​អេ​ហ្ស៊ី​ប ជាពិសេស អ៊ីស្រាអែល​បាន​វាយ​ដណ្តើម​កាន់កាប់​តំបន់​ស៊ី​ណៃ​។ ក៏ប៉ុន្តែ ខាង​ផ្នែក​នយោបាយ និង​ការទូត​វិញ ប្រទេស​ទាំង ៣​នេះ​ត្រូវ​ទទួលរង​នូវ​ការរិះគន់​ពី​គ្រប់ទិសទី​។​

​នៅ​ខែឧសភា ឆ្នាំ​១៩៦៧ នៅក្នុង​ពេលដែល​ទំនាក់ទំនង រវាង​អ៊ីស្រាអែល និង​ប្រទេស​អារ៉ាប់​ជិតខាង​កំពុងតែ​ស្ថិតក្នុង​សភាព​តានតឹង​ខ្លាំង​ស្រាប់ អេ​ហ្ស៊ី​ប​បានទទួល​ព័ត៌មាន​ខុសពី​ទីភ្នាក់ងារ​ចារកិច្ច​សូ​វៀត​ថា អ៊ីស្រាអែល​កំពុង​ប្រមូល​កម្លាំង​ទ័ព​យ៉ាងច្រើន​សន្ធឹកសន្ធាប់ នៅក្បែរ​ព្រំដែន​ស៊ី​រី​។ អេ​ហ្ស៊ី​ប ដែល​បាន​ចុះសន្ធិសញ្ញា​ការពារជាតិ​ជាមួយ​ស៊ី​រី ក៏បាន​ប្រមូល​កម្លាំង​ទ័ព​ឲ្យ​ចូលមក​ក្បែរ​ព្រំដែន​អ៊ីស្រាអែល ព្រមទាំង​បាន​បណ្តេញ​កងកម្លាំង​មួក​ខៀវ​របស់​អ​.​ស​.​ប​ឲ្យ​ចេញពី​តំបន់​ស៊ី​ណៃ និង​ហ្កា​ហ្សា​។​

​នៅ​ថ្ងៃទី​៥ ខែមិថុនា សង្គ្រាម​ក៏បាន​ផ្ទុះឡើង រវាង​ម្ខាង​អ៊ីស្រាអែល និង​ម្ខាង​ទៀត អេ​ហ្ស៊ី​ប ស៊ី​រី និង​ហ្សកដានី​។ សង្គ្រាម​អ៊ីស្រាអែល​-​អារ៉ាប់ លើក​ទី​៣​នេះ​មាន​រយៈពេល​តែ ៦​ថ្ងៃ​ប៉ុណ្ណោះ​។ ហេតុដូច្នេះ​ហើយ​បានជា​គេ​ច្រើន​ហៅថា “​សង្គ្រាម​៦​ថ្ងៃ​”​។ ជាថ្មី​ម្តងទៀត គឺ​អ៊ីស្រាអែល​ជា​អ្នកទទួល​ជោគជ័យ ដោយបាន​វាយ​ដណ្តើម​កាន់កាប់​ទឹកដី​ហ្កា​ហ្សា និង West Bank​របស់​ប៉ា​ឡេ​ស្ទី​ន តំបន់​ស៊ី​ណៃ​របស់​អេ​ហ្ស៊ី​ប និង​តំបន់​ខ្ពង់រាប Golan របស់​ស៊ី​រី​។ និយាយ​ជារួម អ៊ីស្រាអែល​បាន​ពង្រីក​ទឹកដី​របស់ខ្លួន​មួយ​ជា​បី​។ ក៏ប៉ុន្តែ ទឹកដី​ដែល​អ៊ីស្រាអែល​ទើបនឹង​ដណ្តើម​កាន់កាប់​ថ្មី​នេះ មិនត្រូវ​បានទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​នោះទេ​។​

​នៅ​ថ្ងៃទី​២២ វិច្ឆិកា ១៩៦៧ ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​បានចេញ​សេចក្តីសម្រេច​មួយ (​សេចក្តីសម្រេច​លេខ ២៤២) ទាមទារ​ឲ្យ​អ៊ីស្រាអែល​ដកថយ​ចេញពី​ដែនដី ដែល​ខ្លួន​ទើបនឹង​ដណ្តើម​កាន់កាប់ ក្នុង​សង្គ្រាម ៦​ថ្ងៃ ដោយ​វិលត្រឡប់​ទៅរក​បន្ទាត់​ព្រំដែន​ចាស់ (​បន្ទាត់​បៃតង​) ដែល​កំណត់ដោយ​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ​១៩៤៩​។ ជា​ថ្នូរ​មកវិញ ប្រទេស​អារ៉ាប់​ដែលជា​ប់​ជម្លោះ​ត្រូវ​ចុះសន្ធិសញ្ញា​សន្តិភាព​ជាមួយ​នឹង​អ៊ីស្រាអែល​។​​លើកលែងតែ​ប្រទេស​ស៊ី​រី​មួយ​ចេញ ប្រទេស​ជាប់​ជម្លោះ​ទាំងអស់ ដោយ​រួមទាំង​អ៊ីស្រាអែល​ផង សុទ្ធតែ​សុខចិត្ត​ទទួលយក​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​។

ក៏ប៉ុន្តែ ការបកស្រាយ​ផ្សេងគ្នា​បានធ្វើ​ឲ្យ​ការអនុវត្ត​សេចក្តីសម្រេច​នេះ​ត្រូវ​ជាប់គាំង ដោយ​ប្រទេស​អារ៉ាប់​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ដកទ័ព​ចេញពី​ទឹកដី​របស់គេ​ជាមុន ទើប​សុខចិត្ត​បើក​ការចរចា​លើ​សន្ធិសញ្ញា​សន្តិភាព ចំណែក​អ៊ីស្រាអែល​វិញ​ទាមទារ​ឲ្យ​ប្រទេស​អារ៉ាប់​ទទួលស្គាល់​រដ្ឋ​អ៊ីស្រាអែល និង​ចុះសន្ធិសញ្ញា​សន្តិភាព​ជាមួយ​គ្នា​ជាមុន ទើប​សុខចិត្ត​ដកទ័ព​។​

​ក្នុង​រយៈពេល​៥០​ឆ្នាំកន្លងមក អ៊ីស្រាអែល បាន​បង្កើន​ការសាងសង់​លំនៅឋាន ក្នុង​ទឹកដី​ដែល​ខ្លួន​ដណ្តើម​គ្រប់គ្រង​បាន បើទោះបី​សហគមន៍​អន្តរជាតិ​មិនទាន់​ទទួលស្គាល់​ក្តី ។ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​បានចាត់ទុក​សកម្មភាព​សាងសង់​លំនៅដ្ឋាន​របស់​អ៊ីស្រាអែល​គឺជា​រឿង​ខុសច្បាប់ និង​រារាំង​ដល់​សកម្មភាព​សន្តិភាព ក្នុង​តំបន់​។​

​ការសម្រេចចិត្ត​របស់​អ៊ីស្រាអែល​ក្នុងការ​ដកខ្លួន​ចេញពី​តំបន់​ហ្គា​ហ្សា​​តំបន់​ហ្គា​ហ្សា​គឺជា​ដែនដី​ឆ្នេរសមុទ្រ​តូចចង្អៀត​មួយ​នៅតាម​បណ្តោយ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ដី​ជាមួយ​អេ​ហ្ស៊ី​ប​នៅ​ទិសនិរតី​និង​អ៊ីស្រាអែល​នៅ​ខាងជើង​និង​ខាងកើត​។ វា​ជា​ទឹកដី​ដែលមាន​ប្រជាជន​ច្រើន​បំផុត​នៅលើ​ផែនដី​ដែលមាន​ប្រជាជន​ប្រមាណ ១,៥​លាន​នាក់​រស់នៅក្នុង​តំបន់​៣៦០​គីឡូម៉ែត្រ​ក្រឡា​។​តំបន់​ហ្គា​ហ្សា​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អ៊ីស្រាអែល​ក្នុង​ឆ្នាំ​១៩៦៧​បន្ទាប់ពី​សង្គ្រាម​៦​ថ្ងៃ​រវាង​អ៊ីស្រាអែល​និង​រដ្ឋ​អារ៉ាប់​។

ទោះបីជា​ជនជាតិ​អ៊ីស្រាអែល​ខ្លះ​បាន​ផ្លាស់​ទៅ​រស់នៅ​តំបន់​ហ្គា​ហ្សា​ដើម្បី​ដោះស្រាយ​ក្តី​ក៏​អ្នកនយោបាយ​អ៊ីស្រាអែល​ជាច្រើន​នៅពេលនោះ​មិន​ចាប់អារម្មណ៍​ក្នុងការ​គ្រប់គ្រង​តំបន់​នោះទេ​។​នៅពេលនោះ​លោក Yitzhak Rabin នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បានប្រកាសថា​”​ខ្ញុំ​ចង់អោយ​តំបន់​ហ្គា​ហ្សា​លិច​ចូលក្នុង​សមុទ្រ​។ ប៉ុន្តែ​បញ្ហា​នេះ​នឹងមិន​កើតឡើង​ទេ​ដូច្នេះ​យើង​ចាំបាច់​ត្រូវ​រក​ដំណោះស្រាយ​” ។​បន្ទាប់ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​និង​អង្គ​ការរំដោះ​ប៉ា​ឡេ​ស្ទី​ន​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​Oslo​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ឆ្នាំ​១៩៩៣​តំបន់​ហ្គា​ហ្សា​ភាគច្រើន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ប៉ា​ឡេ​ស្ទី​ន​ដែល​ទើប​បង្កើត​ថ្មី​។​ប៉ុន្តែ​តំបន់​នោះ​ត្រូវបាន​គេ​ឃើញ​មាន​អំពើហិង្សា​រីក​រាលដាល​បន្ទាប់ពី​ចលនា​ប្រឆាំងនឹង​អ៊ីស្រាអែល (Intafada) លើក​ទី​២​ដែល​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​បានចាប់ផ្តើម​នៅ​ឆ្នាំ​២០០០ ។​

នៅ​ឆ្នាំ ២០០៥​ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ArielSharon​ប្រទេស​អ៊ីស្រាអែល​បានសម្រេច​ចិត្ត​ដក​កម្លាំងយោធា​ទាំងអស់​និង​ប្រជាជន​អ៊ីស្រាអែល​ចំនួន​៨,០០០​នាក់​ដែល​មក​តាំងទី​លំនៅ​ពី​តំបន់​ហ្គា​ហ្សា​និង​ធ្វើ​សម្បទាន​នៅ​តំបន់ West Bank ។​ហា​ម៉ាស​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៨៧ – ពេលវេលា​នៃ​ចលនា Intafada ដំបូង​។ វា​គឺជា​ការបើក​ដំណើរការ​នៃ​ក្រុម​ភាតរភាព​មូស្លីម​សកម្ម​នៅ​ប៉ា​ឡេ​ស្ទី​ន​។ ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​របស់ខ្លួន Sheikh Ahmed Yassin,​ហា​ម៉ាស​បាន​បញ្ចេញ​ឥទ្ធិពល​យ៉ាងខ្លាំង​ជាមួយ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​និង​ប្រជាជន​ម៉ូ​ស្លី​ម​។​

នៅ​ឆ្នាំ ២០០៦​ហា​ម៉ា​សបាន​ចូលរួម​ក្នុងការ​បោះឆ្នោត​សភា​ប៉ា​ឡេ​ស្ទី​ន​ជា​លើកដំបូង​ក្រោម​ឈ្មោះ​គណបក្ស​កំណែទម្រង់​និង​ទទួលបាន​ជ័យជម្នះ​គួរឱ្យកត់សម្គាល់​។​ប្រការនេះ​នាំឱ្យមាន​ការតស៊ូ​អំណាច​រវាង​ចលនា​ហា​ម៉ាស​និង​ចលនា​ហ្វា​តា​ហារ​ដែល​បង្កើតឡើង​ដោយ​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក Yasser Arafat​។ នៅ​ឆ្នាំ ២០០៧​សង្គ្រាម​រវាង​ហ្វា​តា​និង​ហា​ម៉ា​សបាន​ផ្ទុះឡើង​នៅ​តំបន់​ហ្កា​ហ្សា​ដែលជា​ហេតុ​ធ្វើឱ្យ​ក្រុម​ហា​ម៉ាស​កាន់កាប់​អំណាច​ទាំងស្រុង​ខណៈពេល​ពួក​ហ្វា​តា​កាន់កាប់​តំបន់​វ៉េ​សបែង​។​a israela a israel netan a israel a israel2 a israel2