» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9541 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699712 នាក់

នាយករដ្ឋមន្ត្រីថៃទៅមើលជនជាតិ​វៀតណាម​៦​នាក់​ដេកស្លាប់​ក្នុង​សណ្ឋាគារ​ប្រណីត​មួយ​កណ្តាល​ក្រុង​បាង​កក


​ប្រទេស​ថៃ ៖ មាន​ហេតុ​ការ​ណ៌​ភ្ញាក់ផ្អើល​កណ្តាល​ទីក្រុង​បាងកក​កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ ដោយសារ​ព័ត៌មាន​ថៃ​រាយការណ៍​ថា ជន​វៀតណាម​ចំនួន​៦​នាក់ ដេកស្លាប់​ក្នុង​បន្ទប់​សណ្ឋាគារ​ប្រណីត​នៅ​តំបន់​រ៉ា​ជ​ប្រា​ស៊ុ​ង រកឃើញ​ដោយ​បុគ្គលិក​សណ្ឋាគារ ហើយ​ក្នុងចំណោម​នោះ សាកស​_​ព ២​នាក់ មាន​សញ្ជាតិ​អាមេរិក​ផងដែរ ។​a thai die 

​នៅក្នុង​បន្ទប់​កើតហេតុ សាកសព​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់ បាន​ស្លាប់​នៅ​បរិវេណ​តុ​អាហារ រីឯ​សាកសព​២​នាក់​ទៀត​ស្លាប់​ក្នុង​បន្ទប់​សម្រាក ។ ជំហាន​ដំបូង សមត្ថកិច្ច​ថៃ​សន្និដ្ឋានថា មូលហេតុ​នៃ​ការស្លាប់ គឺមាន​បុគ្គល​ផ្សេងទៀត​លួច​ដាក់​ថ្នាំ​បំពុល​ពួកគេ​ក្នុង​ភេសជ្ជៈ ពីព្រោះ​គ្មាន​ស្លាកស្នាម​ការ​វាយតប់​គ្នា ឬ​អំពើហិង្សា​ក្នុង​បន្ទប់​ស្នាក់​នៅទេ ។​​សមត្ថកិច្ច​បានបង្ហាញ​អត្តសញ្ញាណ​សាកសព​ជនជាតិ​វៀតណាម​ទាំង​៦​នាក់ រួមមាន ៖

១-​អ្នកស្រី SHERINE CHONG អាយុ​៥៦​ឆ្នាំ សញ្ជាតិ​អាមេរិក​២-​លោក HUNG DANG VAN អាយុ​៥៥​ឆ្នាំ សញ្ជាតិ​អាមេរិក​៣-​អ្នកស្រី THI NGUYEN PHUONG LAN អាយុ​៤៧​ឆ្នាំ សញ្ជាតិ​វៀតណាម​៤-​លោក HONG PHAM THANH អាយុ​៤៩​ឆ្នាំ សញ្ជាតិ​វៀតណាម​៥-​លោក DINH TRAN PHU អាយុ​៣៧​ឆ្នាំ សញ្ជាតិ​វៀតណាម និង​៦-​អ្នកស្រី THI NGUYEN PHUONG សញ្ជាតិ​វៀតណាម ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ធិ​ទិ ស៊ែ​ង​សា​វ៉ាង ស្នងការ​នគរបាល​ប្រចាំ​ក្រុង​បាងកក និយាយថា តាមរយៈ​ការត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​ឃើញថា គ្មាន​ស្លាកស្នាម​ការ​វាយតប់​គ្នា​ទេ ហើយ​ជនជាតិ​វៀតណាម​ទាំងនេះ​បាន​ស្លាប់​ក្នុង​បន្ទប់​តែមួយ ។ ពួកគេ​មាន​គម្រោង Check out ចេញពី​បន្ទប់​សណ្ឋាគារ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ ព្រមទាំង​បានរៀបចំ​អីវ៉ាន់​ដាក់​វ៉ាលិស​រួចរាល់​ហើយ ។ ជំហាន​បន្ទាប់ សមត្ថកិច្ច​នឹងធ្វើ​ការ​ពិសោធន៍​សាកសព​ឱ្យបាន​លម្អិត និង​ត្រួតពិនិត្យ​ភស្តុតាង​ពាក់ព័ន្ធ​ទាំងអស់ ។​

​បើតាម​បុគ្គលិក​ផ្នែក​បោសសម្អាត​សណ្ឋាគារ​ខាងលើ​និយាយថា ដោយសារ​សង្ស័យ ខ្លួន​ក៏​មក​ពិ​និត្យនៅ​បន្ទប់​កើតហេតុ ពីព្រោះ​ជនជាតិ​វៀតណាម​ទាំងនេះ​ដល់ពេល​វេលា Check out ចេញពី​បន្ទប់​សណ្ឋាគារ​ហើយ ប៉ុន្តែ​ខ្លួន​ពុំ​ឃើញ​ពួកគេ​ចាកចេញ​សោះ ។​នាយករដ្ឋមន្ត្រី​ថៃ លោក ស្រេ​ត​ថា ថា​វី​ស៊ីន ក៏បាន​ធ្វើដំណើរ​មកកាន់​សណ្ឋាគារ​កើតហេតុ​នៅ​តំបន់​រ៉ា​ជ​ប្រា​ស៊ុ​ង ព្រមជាមួយ​មន្ត្រី​រដ្ឋាភិបាល​មួយចំនួនទៀតដើម្បីពិនិត្យករណីយ៍ផ្ទាល់។​

​លោក​នារករដ្ឋមន្ត្រីថៃថ្លែងថា បើ​ពិ​និត្យនៅ​ទីតាំង​កើតហេតុ​នេះ គឺ​គ្មាន​អំពើ​ប្លន់​ទ្រព្យសម្បត្តិ ឬ​អំពើហិង្សា​កើតឡើង​ទេ ។ ការសន្និដ្ឋាន​ជំហាន​ដំបូង គឺ​អាស្រ័យ​លើ​ការពិនិត្យ​សាកសព​ទាំងអស់ ព្រមទាំង​ពិនិត្យ​ភស្តុតាង​ផ្សេងៗ​ដើម្បី​សន្និដ្ឋានថា តើ​ពួកគេ​បាន​បរិភោគ​អ្វី​ដែរឬទេ​? ទោះយ៉ាងណា យើង​សូមបញ្ជាក់ថា ហេតុការណ៍​នេះ​ពុំ​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​ធ្វើបាប​រាងកាយ​ទេ ។​​លោកនាយក​រដ្ឋមន្ត្រី​ថៃ​បន្តថា បើតាម​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា គឺ​អាចមាន​ជនជាតិ​វៀតណាម​ម្នាក់ទៀត​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ ហើយ​សមត្ថកិច្ច​ពុំទាន់​រកឃើញ​នៅឡើយ ។ ដូច្នេះ វា​នឹង​ពុំ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ប្រទេស​ថៃ​ទេ ហើយ​មុននេះ លោក​ក៏បាន​ជជែក​ជាមួយ​មន្ត្រី​ទូត​វៀតណាម​រួចហើយ និង​បាន​ជម្រាប​ព័ត៌មាន​នេះ​ទៅ​មន្ត្រី​ទូត​វៀតណាម ។​​ក្រោយមក សមត្ថកិច្ច​ក៏បាន​រកឃើញ​ភស្តុតាង​បន្ថែមទៀត និង​បង្ហាញ​ម្ហូបអាហារ​នៅលើ​តុ​ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​ជនជាតិ​វៀតណាម​ទាំងនេះ​កុម្ម៉ង់​មក​បរិភោគ ប៉ុន្តែ​ពួកគេ​ពុំទាន់​បាន​បរិភោគ​អាហារ​នៅឡើយ​ទេ មុនពេល​ស្លាប់ ។

តាម​ការចុះផ្សាយ​របស់ Bangkok Post នៅ​ថ្ងៃ​ពុធ​ទី​១៧​ខែកក្កដា​ឆ្នាំ​២០២៤, ប៉ូលិស​ថៃ​ជឿជាក់ថា មនុស្ស​៦​នាក់ ពិតជា​ត្រូវបាន​បំពុល​ស្លាប់ ក្នុង​បន្ទប់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មែន ហើយ​ប៉ូលិស​ទទួល​តម្រុយ​ថា ក្នុងចំណោម​នោះ មាន​ស្ត្រី​ម្នាក់ គឺជា​អ្នក​ដាក់​ថ្នាំ​បំពុល រួច​ក៏​ធ្វើអត្តឃាត​តាម​ក្រោយ​។​​ប៉ូលិស​បញ្ជាក់ថា ក្រោយ​ការសាកសួរ​សាក្សី​, ករណីនេះ គឺ​លាតត្រដាង​យ៉ាងច្បាស់​ថា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​រឿង​ចំពាក់​លុយកាក់ ហើយ​ស្ត្រី​ឈ្មោះ Sherine Chong គឺជា​អ្នក​ដាក់​ថ្នាំ​បំពុល​មនុស្ស​៥​នាក់​ទៀត រួច​ក៏​ធ្វើអត្តឃាត​តាម​ក្រោយ​។

ក្នុងចំណោម​អ្នក​ទាំង​៦ គឺមាន​ម្ចាស់​លុយ អ្នក​ខ្ចី និង​អ្នកធានា ហើយ​បើ​និយាយ​ពី​ទំហំ​ទឹកប្រាក់​វិញ គឺមាន​ចំនួន ១០​លាន​បាត (​ជិត ២៨០ ០០០​ដុល្លារ​អាមេរិក​)​។ អគ្គ​ស្នងការរង​ប៉ូលិស​ក្រុង​បាងកក លោក Noppassin Poonsawat និយាយថា អ្នក​ទាំង​៦ បាន Check in សណ្ឋាគារ​ខុសពេល​គ្នា ហើយ​ស្នាក់​នៅក្នុង​បន្ទប់​ចំនួន​ប្រាំ ពោលគឺ​បួន​បន្ទប់​នៅ​ជា​ន់ទី​ប្រាំពីរ និង​មួយ​បន្ទប់​នៅ​ជាន់​ទី​ប្រាំ​។ លុះ​មកដល់​ថ្ងៃ​ចន្ទ Chong បាន​ល្បួង​ទាំងអស់គ្នា​ឲ្យ​មក​ចូល​បន្ទប់​លេខ​៥០២ នៅ​ជា​ន់ទី​ប្រាំ រួច​ក៏​ធ្វើ​សកម្មភាព​តែម្តង​។ បច្ចុបន្ននេះ ប៉ូលិស​ថៃ កំពុង​បន្ត​ការស៊ើបអង្កេត ហើយ​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​បន្តបន្ទាប់​បើ​ទទួលបាន​ព័ត៌មាន ឬ​តម្រុយ​ថ្មីៗ​៕
​a thai die1 a thai die2 a thai die4 a thai die5 

​