» កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ » ចិនជួយជាង១លានដុល្លារសម្រាប់កម្មវិធីមេគង្គឡានឆាងនិងយល់ព្រមបើកទីផ្សារឲ្យកម្ពុជានាំមៀនសម្ងួតចូលបន្ទាប់ពីចរចាច្រើនឆ្នាំ!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4178 នាក់

ម្សិលមិញ 6785 នាក់

សរុប 19427621 នាក់

ប្រសាសន៍​ខ្លីៗ​របស់ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ការវាយតម្លៃ​របស់​អគ្គ​លេខាធិការ​រង​អង្គ​គារ​សហប្រជាជាតិ​ឱកាស​សម្ពោធ​សមិទ្ធផល​នៅ​អគារ​អនុវត្ត​មុខងារ​សេសសល់​របស់ អ​.​វ​.​ត​.​ក​.


​ភ្នំពេញ​៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ ១១​កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៤​នេះ អញ្ជើញ​ទស្សនកិច្ច និង​សម្ពោធ​សមិទ្ធផល​នៅ​អគារ​អនុវត្ត​មុខងារ​សេសសល់ របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហៅ​កាត់​ថា អ​.​វ​.​ត​.​ក​.​។​a manet kr1 

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​មាន​សេចក្តីសោមនស្ស​ជា​អនេក ដែល​បានមក​ចូលរួម និង ថ្លែង​សុន្ទរកថា ក្នុង​ពិធី “​ទស្សនកិច្ច​និង​សម្ពោធ​សមិទ្ធផល​នៅ​អគារ​អនុវត្ត​មុខងារ​សេសសល់​របស់ អ​.​វ​.​ត​.​ក​.” ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី និង អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ កម្ពុជា​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា របប​ខ្មែរក្រហម បាន​បន្សល់ទុក​នូវ​ការខូចខាត​នឹកស្មាន​មិន​ដល់ និង​ទុក្ខវេទនា​ដែល​មិនអាច​បំភ្លេចបាន ដល់​ពលរដ្ឋ​ខ្មែរ​រហូតមក​ដល់ពេល​បច្ចុប្បន្ន​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទោះបីជា ពេលវេលា​បាន​កន្លងផុតទៅ​ជាច្រើន​ទសវត្សរ៍​ហើយក៏​ដោយ ក៏​ពលរដ្ឋ​ខ្មែរ​នៅ​បន្ត​ប្រយុទ្ធប្រឆាំង ទៅនឹង​ភាពឈឺចាប់​ទាំងនោះ​ដដែល​។ ជនរងគ្រោះ​ដែល​នៅ​រស់រានមានជីវិត ខិតខំ​តស៊ូ​ជម្នះ វិបត្តិ​ផ្លូវចិត្ត និង​ផ្លូវកាយ​ពី​ការបាត់បង់​សមាជិកគ្រួសារ និង​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​ជាប្រចាំ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​សូម​ឆ្លៀត​យក​ឱកាស​ដ៏​កម្រ​នេះ សូម​សំដែង​នូវ​ការគោរព​អរគុណ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត និង​សូម​ចងចាំ​ជានិច្ច​ចំពោះ​ស្នាដៃ និង​គុណូបការៈ​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បាន​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​រំដោះ​ប្រទេសជាតិ ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​បាន​នាំមក​នូវ​សុខសន្តិភាព​, ការបង្រួបបង្រួម​ជាតិ​, ឯកភាព​ជាតិ និង​ឯកភាព​ទឹកដី ក្នុង​ប្រវត្តិសាស្ត្រ ៥០០ ឆ្នាំ​របស់ខ្លួន តាមរយៈ​ការដាក់ចេញ​នូវ នយោបាយ ឈ្នះ​-​ឈ្នះ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នយោបាយ​ឈ្នះ​- ឈ្នះ គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការរក្សា​សន្តិភាព​យូរអង្វែង ដោយហេតុថា នយោបាយ​ឈ្នះ​-​ឈ្នះ​នេះ បាន​លុបបំបាត់​ការរើសអើង​ខាង​ជាតិ​សាសន៍ សាសនា និង​រវាង​ក្រុមមនុស្ស ព្រមទាំង​បានផ្ដល់ លទ្ធភាព​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​រួមរស់​សុខដុមរមនា​ក្នុងសង្គម​ជាមួយគ្នា​ថែម​ទៀតផង​។​​ស​ម្តេ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បង្កើត អ​.​វ​.​ត​.​ក​. ដោយ មាន​កិច្ចសហការ​ដ៏​ល្អប្រសើរ​ពី​អង្គការ​សហ​ប្រជា​តិ និង​ការឧបត្ថម្ភ​គាំទ្រ​ជា​ថវិកា​ពី​សហគមន៍ អន្តរជាតិ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​, ការផ្សះផ្សា​សង្គម​ដែល​បែកបាក់​,​ការលុបបំបាត់​វប្បធម៌​និ​ទណ្ឌ​ភាព និង​ជាការ​ផ្តល់​សារ​មួយ​សម្រាប់​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​​ទូទាំង​ពិភពលោក​អំពី​ផលវិបាក​នៃ​ការប្រព្រឹត្ត​អំពើ​សាហាវយង់ឃ្នង​ព្រៃផ្សៃ​របស់​ពួកគេ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អះអាងថា មនុស្សជាតិ​មិនត្រូវ​ការ​ឲ្យ​សង្គ្រាម​កើតឡើង​នោះទេ​។សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឲ្យ​រក្សាទុក​ឯកសារ ពាក់ព័ន្ធ​អ​.​វ​.​ត​.​ក ឲ្យ​បាន​ត្រឹមត្រូវ​
។​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា គោលនយោបាយ​កាប់សម្លាប់​ប្រជាពលរដ្ឋ មិនអាច​ទទួលយកបាន​ឡើយ ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​ត្រូវ​ចង់ចាំ​​។​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ទាំង​ជនបរទេស និង​ខ្មែរ ដែល​ចង់​សិក្សា​ស្រាវជ្រាវ​ឯកសារ​ដើម ពាក់ព័ន្ធ​របប​ប្រល័យពូជសាសន៍​​។ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ឯកសារ​នៅក្នុង​អគារ​អនុវត្ត​ការងារ​សេសសល់ អ​.​វ​.​ត​.​ក ជា​ប្រភព​ឯកសារ​ដើម​ទាំងអស់​​។

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឲ្យ​បង្កើន​ការរក្សា​ទុក​ឯកសារ​ជា​ឌីជីថល ដើម្បី​ការពារ​ការបាត់បង់ ខណៈ​ឯកសារ​ទាំងអស់នេះ មិនអាច​ត្រឡប់​មកកាន់​ក្ដី​១៦​ឆ្នាំ​ទៀត​បានទេ​​។​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រវត្តិសាស្ដ្រ​ដែល​កម្ពុ​ជាមាន មិនត្រូវ​ទុក​តែ​ខ្លួនឯង​នោះទេ ពោល​ត្រូវ​បើកឱកាស​ឲ្យ​បរទេស​ស្រាវជ្រាវ ពិសេស​តុលាការ​ដែលមាន​ច​រិ​ក​ប្រវត្តិសាស្ដ្រ​​។​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា ក្មេង​សម័យ​បច្ចុប្បន្ន​មិន​ជឿ​នូវ​អ្វីដែល​ចាស់ៗ​ជំនាន់​មុន​បាន​ឆ្លងកាត់​ក្នុងសម័យ​សង្គ្រាម ដូច្នេះ​ឯកសារ​ពាក់ព័ន្ធ​ត្រូវ​រក្សាទុក​ឲ្យ​បានល្អ​។​

​ឯកឧត្តម វ​ង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ការអនុវត្ត​មុខងារ​សេសសល់​របស់ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង អំពី​វឌ្ឍនភាព និង​សមិទ្ធផល​នានា​ពាក់ព័ន្ធ​នឹង​ការ​កាត់សេចក្តី របស់ អ​.​វ​.​ត​.​ក​. ក្រោយពី​បានបញ្ចប់​ប្រកបដោយ​ជោគជ័យ​កាលពី​ចុងឆ្នាំ​២០២២ ពោលគឺ​បាន ចាយ​អស់​អស់​រយៈពេល ១៦​ឆ្នាំ ជាមួយនឹង​ការគាំទ្រ និង​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ ដូចជា​(១). បណ្ណសារ​តុលាការ មាន​ចំនួន​សរុប ២៣៣ ៨៣៦ ឯកសារ ដែល​ស្មើនឹង​ជិត ២,៤ លាន​ទំព័រ ជា​បី​ភាសា (​ខ្មែរ អង់គ្លេស បារាំង​) ។

(២). កេរដំណែល​ដ៏​ល្អ​នៅក្នុង​សង្គម​កម្ពុជា ដោយបាន​ចូលរួមចំណែក​ពង្រឹង​សមិទ្ធផល​នៃ សន្តិភាព​, ការផ្សះផ្សា​ជាតិ​, ការស្វែងរក​ការពិត​, ការពង្រឹង​នីតិរដ្ឋ​, និង​ជាពិសេស ការ ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​បញ្ចប់​នូវ​វប្បធម៌​និ​ទណ្ឌ​ភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​សា ហាវ​យង់ឃ្នង ដែល​បានសម្លាប់​រង្គាល​នូវ​ជីវិត​ប្រជាជន​កម្ពុ​ជាជាង ៣ លាន​នាក់ ព្រមទាំង​ការលើកកម្ពស់​ដល់​ការចងចាំ និង​ការទប់ស្កាត់​ការវិល​ត្រលប់​មកវិញ​នៃ របប​ដ៏​សាហាវយង់ឃ្នង​នេះ និង (៣). បាន​ចូលរួមចំណែក​ដោយផ្ទាល់​ដល់​កំណែទម្រង់​វិស័យ​ច្បាប់​និង​យុត្តិធម៌ តាមរយៈ ការអភិវឌ្ឍ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​មន្ត្រី​តុលាការ​និង​មន្ត្រី​ច្បាប់ ដូចជា​ការ ផ្ទេរ​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធ​ជាច្រើន​ពី​អ​.​វ​.​ត​.​ក​. ទៅដល់​ប្រព័ន្ធ តុលាការជាតិ​និង​ទៅដល់​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។ ជាក់ស្តែង គំរូ​រដ្ឋបាល តុលាការ​របស់ អ​.​វ​.​ត​.​ក​. ត្រូវបាន​យកមក​បង្កើត និង​បាននិងកំពុង​ដាក់ឱ្យអនុវត្ត​នៅ ក្នុង​ប្រព័ន្ធ​តុលាការជាតិ​សព្វថ្ងៃ​។

​ឯកឧត្តម វ​ង្សី វិស្សុត បាន​ថ្លែងថា "​មជ្ឈមណ្ឌល​ធនធាន បាននិងកំពុង​ដាក់ឱ្យ​ដំណើរការ​សម្រាប់​សាធារណជន​ប្រើ ប្រាស់​ពាក់​នឹង​កិច្ចការ​ច្បាប់​និង​កិច្ចការ​ស្វែងរក​យុត្តិធម៌​នានា ដូចជា (​ទី​១). បណ្ណាល័យ​និង កន្លែង​ស្រាវជ្រាវ (​ទី​២). និ​ហិត​ដ្ឋា​ន​បណ្ណសារ (Archives Repository) (​ទី​៣). បន្ទប់​ប្រើ ប្រាស់​ពហុ​បំណង​សម្រាប់​រៀបចំ​សិក្ខាសាលា​និង​តុលាការ​ត្រាប់ (Moot Court) និង (​ទី​៤). គេហទំព័រ​ថ្មី​មាន​លក្ខណៈ​អន្តរ​សកម្ម (Interactive Features) ដែល​ផ្ទុក​ព័ត៌មាន​ស្តីពី​ការ​ស៊ើប​អង្ក​ត និង​អង្គហេតុ​ជំនុំ​ជម្រះក្តី​ទាំងអស់​។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌល​ធនធាន​នេះ​បាននិងកំពុង​បន្ត​អភិវឌ្ឍ និង​សាងសង់ ១). បន្ទប់​ពិគ្រោះ​យោបល់​សម្រាប់​ជនរងគ្រោះ នៃ​របប​ខ្មែរក្រហម និង​សាល​តាំង ពិព័រណ៍​អចិន្ត្រៃយ៍ ស្តីពី​ដំណើរការ​ជំនុំ​ជម្រះក្តី ដែល​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ផ្តល់​ក​ត្តិ​យស​ដ៏​ខ្ពង់ខ្ពស់​នឹង​បញ្ចុះបឋមសិលា​នា​ថ្ងៃនេះ​, និង ២). ឧទ្យាន​សម្រាប់​ការចងចាំ ដែល​គ្រោង​នឹង​បញ្ចប់​ការ សាងសង់​នៅ​ឆ្នាំ​២០២៥​។ សម្រាប់​ការសាងសង់​គម្រោង​ទាំងពីរ​ខាងលើនេះ​នឹង​ចំណាយ ថវិកា អស់ ប្រមាណ ៤៦០ ០០០ ដុល្លារ​អាម៉េរិក ហើយ​ភាគី​អន្តរជាតិ​នៃ អ​.​វ​.​ត​.​ក​. នឹង​ទទួល​រ៉ាប់រង​ចំណាយ ទាំងស្រុង​លើ​ការបំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា ឧបករណ៍ និង​សម្ភារ​ទាំងអស់ ដើម្បីឱ្យ​គម្រោង​ខាងលើ អាច​ដំណើរការបាន​ប្រកបដោយ​លក្ខណៈ​ស្តង់ដារ​"​។

​ឯកឧត្តម Miguel de Serpa Soares អគ្គលេខាធិការរង​ទទួលបន្ទុក​កិច្ចការ​ច្បាប់ និង ជាទី​ប្រឹក្សា​ច្បាប់ នៃ​អង្គការសហប្រជាជាតិ​បាន​ថ្លែង​កោតសរសើរ​កម្ពុជា​ថា "​អង្គជំនុំជម្រះ​វិសាមញ្ញ គឺជា​តុលាការ​គំរូ​ដ៏​ជោគជ័យ​តែមួយគត់ ដែលមាន​ភាពជា​ម្ចាស់​លើ​គម្រោង យុត្តិធម៌​អន្តរកាល​។ អ​.​វ​.​ត​.​ក គឺជា​តុលាការ​កម្ពុជា​ពិសេស​មួយ ដែល​ទទួលបាន​ជំនួយ​អន្តរជាតិ តាមរយៈ​អង្គការសហប្រជាជាតិ និង​ជា​ស្ថាប័ន​មាន​លក្ខណៈ​ខុសប្លែក​ជាច្រើន​ពី​គេ​"​។ ឯកឧត្តម អគ្គលេខាធិការរង​ទទួលបន្ទុក​កិច្ចការ​ច្បាប់ និង ជាទី​ប្រឹក្សា​ច្បាប់ នៃ​អង្គការសហប្រជាជាតិ​បាន​ថ្លែង​បាន​បញ្ជាក់ថា “​គំរូ​តុលាការ​នេះ ត្រូវបាន​ជ្រើសរើស​ឡើង ពីព្រោះ​ប្រជាជន​កម្ពុជា​ចង់បាន​នូវ​យុត្តិធម៌ ពុំមែន​អំពាវនាវ ឱ្យ​សហគមន៍​អន្តរជាតិ​ទទួល​ភារកិច្ច​ស្វែងរក​យុត្តិធម៌​ជំនួស​ខ្លួន​នោះទេ​។ ផ្ទុយទៅវិញ កម្ពុជា​បាន​អញ្ជើញ សហគមន៍​អន្តរជាតិ ឱ្យជួយ​កម្ពុជា​ក្នុង​ដំណើរ​ផ្លូវ​ស្វែងរក​យុត្តិធម៌ និង​ការផ្សះផ្សា​ជាតិ ខណៈ​រក្សា​ឱ្យបាន នូវ​អធិបតេយ្យភាព​ជាតិ និង​ឧត្តមភាព​នៃ​ច្បាប់​ជាតិ​”៕a manet kr