» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11998 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702169 នាក់

ឯកអគ្គរាជទូត​ជប៉ុន​ចូលជួប​ពិភាក្សា​ជាមួយ​លោក​កឹម​សុខា​នៅ​គេហដ្ឋាន​!

 

​ភ្នំពេញ​៖​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ ពុធ ទី​០៥ ខែមករា នេះ បាន​ជួបពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ជាមួយ​លោក​ម៉ាសា​ហ៊ី​រ៉ូ​មិ​កា​មិ​(Masahiro Mikami​ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ស្ថានទូត​ជប៉ុន រាជធានី​ភ្នំពេញ​។a kem japan

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក កឹម សុខា បាន​អះអាង​ឲ្យ​ដឹងថា លោក និង​លោក Masahiro Mikami ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន បាន​ជជែក​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​ជុំវិញ​ស្ថានភាព​នានា​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ជប៉ុន​។ ជាមួយគ្នានេះ លោក Masahiro Mikami ក៏បាន​សួរនាំ​លោក កឹម សុខា អំពី​សវនាការ​របស់​លោក​ដែល​នឹង​បើក​បន្ត​នាពេល​ខាងមុខនេះ​ផងដែរ​។​នេះ គឺជា​ជំនួប​ទី​១​ហើយ​របស់លោក កឹម សុខា ជាមួយ​ទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា​នៅក្នុង​ឆ្នាំ​ថ្មី ២០២២​មុនពេល​ដែល​លោក​កឹម​សុខា​ត្រូវ​ឡើង​សវនាកា​កាត់ទោស​។​

សូមបញ្ជាក់ថា តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បើក​បន្ត​សវនាការ​លោក កឹម សុខា ឡើងវិញ​ហើយ គឺ​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២២​ខាងមុខ វេលា​ម៉ោង ៨ និង​៣០​នាទី​ព្រឹក​។ តា ម​ដី កោះ ហៅចូល​សវនាការ​បន្ត​នេះ គឺ​សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៅក្នុង​សវនាការ រួមមាន លោក កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក សេង លាង ចៅក្រម​ប្រឹក្សា លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ប្រឹក្សា និង​លោក ប្លង់ សុផល ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

តុលាការ​បានសម្រេច​ផ្អាក​កា​ធ្វើ​សវនាការ​ករ​ណិ​យ៍​លោក​កឹម​សុខា​ជិត​២​ឆ្នាំ​មកហើយ​តាំងពី​ក្នុង​ខែមីនា ឆ្នាំ​២០២០​មក​ម្លេះ ដោយ​សមអាងថា​មកពី​ការឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​១៩​។ លោក កឹម សុខា ត្រូវបាន តុលាការ ចោទប្រកាន់​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែល​ការចាប់ខ្លួន​នេះ​បណ្តាល​ឲ្យ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល​រំលាយចោល​កាលពី​ថ្ងៃទី​១៦​វិច្ឆិកា​ឆ្នាំ​២០១៧​។​
​