» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8527 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698698 នាក់

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចូល​មើល អតីត​មេដឹកនាំ​ខ្មែរក្រហម លោក ខៀវ សំផន នៅ​ពន្ធនាគារ​ខេត្តកណ្តាល​

​កណ្តាល​៖​លោក ខៀវ សំផន​ដែល​ស្ថិតក្នុង​វ័យ​ចំណាស់ អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា ប្រជាធិបតេយ្យ​ក្នុង​សំណុំរឿង ០០២/០២​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធ​នា​អស់​មួយជីវិត បច្ចុប្បន្ន កំពុងតែ​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​។ នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៣​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​.) បាន​ដឹកនាំ​ប្រតិភូ ចុះ​ពិនិត្យ​ពី​ស្ថានភាព​នៃ​ការឃុំ​ឃាំង ការអនុវត្ត​សិទ្ធិមនុស្ស និង​សួរសុខទុក្ខ លោក ខៀវ សំផន ផងដែរ ។a keo phorn 

​លោក កែវ រ៉េមី សរសើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ពន្ធនាគារ​ខេត្តកណ្តាល ធើ​ការ​បានល្អ បង្ក​ឱ្យ​ស្ថានភាព​នៃ​ការរស់នៅ​របស់​ជន​ជាប់ឃុំ​មាន​លក្ខណៈ​ល្អប្រសើរ និង​ទទួលបាន​នូវ​សិទ្ធិ​តាម​ការកំណត់​នៃ​ច្បាប់​ស្តីពី ពន្ធនាគារ​និង​បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធនាគារ​ឲ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត ជៀសវាង​ការប្រើ​អំពើហិង្សា និង​ការធ្វើ​ទារុណកម្ម ជាពិសេស​ប្រកាន់ខ្ជាប់ និង​គោរព​តាម​បទដ្ឋាន​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ​។

​សម្រាប់ លោក ខៀវ សំផន ត្រូវបាន​ដាក់​ឃុំ​នៅ​អគារ និង​បន្ទប់​ឃុំឃាំង​ដាច់ដោយឡែក​ពី​ជន​ជាប់ឃុំ​ផ្សេងទៀត និង​ទទួល​បានការ​មើលថែ​ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​អ្នក​មើលថែ គ្រូពេទ្យ និង​មន្ត្រី​ពន្ធនាគារ ដោយមាន​សុខភាព​ធម្មតា តាម​វ័យ​របស់គាត់​។​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក៏បាន​នាំយក​នូវ​អំណោយ​ជា​ឱសថ និង​អង្គរ​ចំនួន ២​តោន សម្រាប់​ប្រើប្រាស់​ក្នុង​ពន្ធនាគារ ផងដែរ​។​

សូមបញ្ជាក់ថា​បើតាម​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស​សុខា​បាន​ឲ្យ​ដឹងថា​នៅ​ទូទាំងប្រទេស​មាន​អ្នក​ជាប់ទោស​ជាង​៤២០០០​នាក់​។​ក្នុងនោះ​មាន​អ្នកទោស​ពាក់កណ្តាល​ជាប់​ដោយ​សារស​គ្រឿងញៀន​។​តាម​លោក​ស​សុខា​ក្នុង​១​ថ្ងៃៗ​មាន​អ្នកទោស​ថ្មិ​ពី​យ៉ាងតិច​៦០​នាក់​ត្រូវ​ចូល​ថែម​។​បើ​មិនមាន​វិធា​នា​កា​ដោះស្រាយ​ទេ​នៅ​ឆ្នាំ​២០២៤​អ្នកទោស​អាច​កើន​ដល់​ជាង​៥​ម៉ឺន​នាក់​ដែលជា​បន្ទុក​ដ៏​ធ្ងន់​ដល់​រាជរដ្ឋាភិបាល​។​a keo phorn2 a keo phorn4 

​