» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5811 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695982 នាក់

លោក ញឹក ប៊ុនឆៃ អះអាងថា កងទ័ពកម្ពុជាពិតជាខ្លាំងក្លា ព្រោះអាចទប់ទល់ជាមួយភាគីថៃក្នុងសង្រ្គាម២លើកជាមួយគ្នាបានយ៉ាងល្អតែគាំទ្រការចរចារដើម្បីយកដីវិញ!

 

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានរំលឹកថា ក្នុងសង្គ្រាម ២លើកកន្លងទៅនេះ កងទ័ពកម្ពុជាពិតជាខ្លាំងក្លា ព្រោះអាចទប់ទល់ជាមួយភាគីថៃក្នុងសង្រ្គាម២លើកជាមួយគ្នាបានយ៉ាងល្អ។កិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព»  ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានការចូលរួមពីគណបក្សសម្ព័ន្ធភាពទាំង២៩ នៅវិមាន៧មករា ដែលជាទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។a nhik party  

 

ថៃបានផ្ទុះសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ចំនួនពីរលើក ដែលលើកទីមួយ បានកើតឡើងចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥ រីឯលើកទីពីរ ចាប់ពីថ្ងៃទី៧ ដល់ ២៧ ខែធ្នូ ឆ្នាំ២០២៥ករណីយ៍នេះ លោក ញឹក ប៊ុនឆៃ បានលើកឡើងថា កងយោធពលខេមរភូមិន្ទ ដែលជាកងទ័ពកម្ពុជា គឺជាកងទ័ពមួយ កើតចេញពីភាគីទាំងបី ខណៈភាគីទីមួយ គឺគណបក្សប្រជាជនកម្ពុជា ដែលមានចំនួនច្រើនលើសលប់ បន្ទាប់មកមានភាគីពីគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលជាកងទ័ពសីហនុនិយម និងភាគីទីបី គឺកងទ័ពលោក សឺន សាន ក្រោយមកមានកងទ័ពខ្មែរក្រហមចូលរួម។ អីចឹង កម្ពុជាមានកងទ័ពចាស់ដែលមានបទពិសោធន៍គ្រប់គ្រាន់។

លោកបានបន្តថា ទោះបីថៃមានយុទ្ធោបករណ៍ និងមានទាហានច្រើន បើប្រៀបធៀបទៅខុសគ្នាឆ្ងាយណាស់ពីកម្ពុជា។ បើនិយាយទៅ ថៃគួរតែគេអាចវាយរបើកព្រំដែន និងធ្លាយចូលដល់ក្រុង ប៉ុន្តែថៃមិនអាចធ្វើអីកម្ពុជាយើងបានទេ។លោកញឹកប៊ុនឆៃមិនបានលើកឡើងថាប្រសិនបើគ្មានការបង្កើតកិច្ចព្រមព្រៀងឈប់បាញ់លើកទី២ថ្ងៃទី២៧ធ្នូ២០២៥ទេតើសភាពការណ៍នឹងក្លាយទៅជាយ៉ាងណានោះទេ?។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលជាគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សសម្ព័ន្ធភាពទាំង២៩ បង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្ដិភាព ដោយសន្ដិវិធី និងបញ្ចៀសការប្រើប្រាស់កម្លាំង។

អតីតមេទ័ព ដែលអាចរត់គេចខ្លួនរស់ជិវីតពីព្រឹត្តិការណ៍ប្រយុទ្ធគ្នាក្នុងរាជធានីកាលពីថ្ងៃ៥និង៦កក្កដាឆ្នាំ១៩៩៧ទៅកទព័នៅជាយដែនអូរស្មាច់រូបនេះ បានអះអាងថា ផ្អែកតាមបទពិសោធន៍របស់បណ្ដាប្រទេសជាច្រើននៅលើពិភពលោក ការដោះស្រាយបញ្ហាជម្លោះ គឺមិនអាចបញ្ចប់ទៅបានដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះឡើយ ពោលចុងបញ្ចប់ គឺសុទ្ធតែបញ្ចប់ដោយការចរចា ដោះស្រាយគ្នាដោយសន្ដិវិធី។ សម្រាប់កម្ពុជា លោកក៏ជឿជាក់លើការដោះស្រាយបែបនេះដែរ។

លោក ញឹក ប៊ុនឆៃ ថា «ខ្ញុំនៅតែជឿជាក់ថា ការដោះស្រាយជម្លោះនេះបើយើងមើលទៅលើបទពិសោធន៍កន្លងមកនៅលើសកលលោក ច្រើនតែបញ្ចប់ទៅដោយកម្លាំងយោធាទេ គឺបញ្ចប់ដោយការចរចា ការដោះស្រាយគ្នាដោយសន្ដិវិធីគ្រប់កន្លែង។ យើងពេលនេះគាំទ្រដល់ជំហររបស់រាជរដ្ឋាភិបាល គណបក្សក្នុងសម្ព័ន្ធភាពគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានការចង្អុលបង្ហាញពី សម្ដេចតេជោ ហ៊ុន សែន យើងគាំទ្រឲ្យមានការដោះស្រាយជាមួយភាគីថៃ ដោយសន្ដិវិធី»។

លោកមានជំនឿថា បើទោះបីយោធាថៃ វាយដណ្ដើមកាន់កាប់ទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែនជាច្រើនកន្លែង រហូតឈានទៅដាក់របងលួស កុងទឺន័រជាដើមនោះ គឺមិនអាចគ្រប់គ្រងទឹកដីកម្ពុជាបានរហូតនោះទេ ព្រោះនៅពេលដោះស្រាយបញ្ចប់ ការគ្រប់គ្រងនោះក៏នឹងត្រូវបញ្ចប់ដូចគ្នាដែរ។ លោកសន្និដ្ឋានបែបនេះ ដោយផ្អែកតាមបទពិសោធន៍របស់លោក ដែលធ្លាប់ធ្វើជាកងទ័ពនៅជាយដែន៕a party consultan