» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6708 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671348 នាក់

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅតែផុយស្រួយ និងត្រូវការការចរចាបច្ចេកទេសជាបន្ទាន់

 

សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៦បានផ្សាយ ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កងទ័ពថៃនៅតែបន្តមានវត្តមាននៅក្នុងផ្នែកខ្លះនៃទឹកដីកម្ពុជា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្របសម្រួលដោយលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ក៏ដោយ។ សម្តេចបានក្រើនរំឭកថា ស្ថានភាពនៅតាមបណ្តោយព្រំដែននៅតែមានភាព «ផុយស្រួយ» ហើយត្រូវការការចរចាបច្ចេកទេសជាបន្ទាន់ដើម្បីដោះស្រាយបញ្ហានេះ ។a manet reuter 

ក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មាន Reuters ខណៈកំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យភាគីថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួម (JBC) បន្តការងារកំណត់ខណ្ឌសីមានៅតំបន់មានវិវាទឡើងវិញ។ សម្ដេចបានសង្កត់ធ្ងន់ថា អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ត្រូវតែគោរពតាមកិច្ចព្រមព្រៀង និងសន្ធិសញ្ញាដែលមានជាធរមាន ។

សម្តេចធិបតីបានលើកឡើងថា កងទ័ពថៃនៅតែមានវត្តមានចូលជ្រៅក្នុងទឹកដីកម្ពុជានៅតំបន់ជាច្រើន ហើយបានបញ្ជាក់ទៀតថា ភាគីថៃបានដាក់ទូរកុងតឺន័រ និងរបងលួសបន្លានៅក្នុងតំបន់ដែលមានការទទួលស្គាល់ជាអន្តរជាតិថាជាអធិបតេយ្យភាពរបស់កម្ពុជា។ សម្ដេចធិបតីបញ្ជាក់ដែរថា នេះគ្រាន់តែជាការលើកឡើងពីស្ថានភាពជាក់ស្តែងប៉ុណ្ណោះ មិនមែនជាការចោទប្រកាន់ឡើយ ។
ដោយឡែក ភាគីថៃបានឆ្លើយតបថា ការដាក់ពង្រាយកងទ័ពគឺជាវិធានការដើម្បីកាត់បន្ថយភាពតានតឹង ហើយបានបដិសេធចំពោះការកាន់កាប់ទឹកដីកម្ពុជា។ ចំណែកឯក្រសួងការបរទេសថៃឯណោះវិញ នៅមិនទាន់មានការឆ្លើយតបជាផ្លូវការចំពោះសេចក្តីថ្លែងការណ៍ចុងក្រោយនេះនៅឡើយទេ ។

រដ្ឋមន្ត្រីការបរទេសថៃប្រកាសក្តែងៗថានឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស និងទីក្រុងហ្សឺណែវ ដើម្បីទប់ទល់នឹងព័ត៌មានមិនពិតរបស់កម្ពុជា ខណៈដែលទីក្រុងបាងកកកំពុងបង្កើនការប្រយុទ្ធប្រឆាំងនឹងបណ្តាញ បោកប្រាស់តាមអ៊ីនធឺណិត និងពង្រឹងការចូលរួមរបស់មីយ៉ាន់ម៉ា។ក្រសួងការបរទេសថៃ (MFA) កាលពីថ្ងៃពុធ ទី១៧ ខែកុម្ភ: បានផ្តល់ព័ត៌មានថ្មីៗយ៉ាងទូលំទូលាយអំពីស្ថានភាពព្រំដែនថៃ-កម្ពុជា ដោយប្រកាសថា ស្ថានភាពតាមបណ្តោយព្រំដែននៅតែមានស្ថេរភាពជិតពីរខែបន្ទាប់ពីសេចក្តីថ្លែងការណ៍រួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។

នៅក្នុងសន្និសីទសារព័ត៌មាននេះដឹកនាំដោយលោក Panidone Pachimsawat អគ្គនាយកស្តីទីនៃនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យរងក្រសួងការបរទេស នៅក្នុងបន្ទប់សន្និសីទសារព័ត៌មាននៃក្រសួងការបរទេស បានបញ្ជាក់ថា ព្រំដែនថៃ-កម្ពុជា បទឈប់បាញ់គឺនៅតែបន្ត ប៉ុន្តែភាពតានតឹងផ្នែកការទូតក៏នៅតែបន្តដូចគ្នា។

ទោះជាយ៉ាងណាក៏ដោយ លោក Panidone បានកត់សម្គាល់ថា ការឯកភាពចុងក្រោយលើការគ្រប់គ្រងតំបន់នៅតែមិនទាន់សម្រេច ហើយការចរចាព្រំដែនដីគោកជាផ្លូវការតាមរយៈគណៈកម្មការព្រំដែនរួម (JBC) នឹងបន្តឡើងវិញបានលុះត្រាតែមានការបង្កើតរដ្ឋាភិបាលថៃថ្មី។

គួររំឭកដែរថា ជម្លោះព្រំដែននេះ បានក្លាយទៅជាការប៉ះទង្គិចដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយ កាលពីខែកក្កដា ឆ្នាំ ២០២៥ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់សែននាក់ត្រូវភៀសខ្លួន និងប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មតាមបណ្ដោយព្រំដែនប្រវែង ៨១៧ គីឡូម៉ែត្រ។ កិច្ចព្រមព្រៀងសន្តិភាពដំបូងដែលបានចុះហត្ថលេខានៅខែតុលា ឆ្នាំ ២០២៥ ក្រោមការសម្របសម្រួលពីប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបរាជ័យក្នុងរយៈពេលត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏មានកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីមួយផ្សេងទៀតនៅថ្ងៃទី ២៧ ខែធ្នូ ដែលអាចបញ្ឈប់ការប៉ះទង្គិចបានជាបណ្តោះអាសន្ន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា កន្លងមក ភាគីថៃបានយកការបោះឆ្នោតជាតិថ្ងៃទី ៨ ខែកុម្ភៈ ជាមូលហេតុក្នុងការពន្យារពេលកំណត់ព្រំដែន។ បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ កម្ពុជាកំពុងជំរុញឱ្យថៃចាប់ផ្តើមការវាស់វែង និងកំណត់ព្រំដែននៅតំបន់មានវិវាទឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋដែលភៀសខ្លួនអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន។a manet reuter2 a vice sey hasak