» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7785 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697956 នាក់

ឧ​ប ស សុខា ស្នើ​ឲ្យ​សិក្សា​ផ្លូវច្បាប់​រឿង អនុញ្ញាត​ឲ្យ​យានយន្ត​អាច​បត់​ស្ដាំ​ពេល​ភ្លើង​ក្រហម

​ភ្នំពេញ​៖ លោក​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានស្នើ​ឲ្យ​សិក្សា​ទិដ្ឋភាព​ច្បាប់​ដើម្បី​ចេញ​សេចក្ដីណែនាំ​ច្បាស់លាស់​ជាមួយ អនុញ្ញាត​ឲ្យ​មធ្យោបាយ​យានយន្ត​ទាំងអស់​អាច​បត់​ស្ដាំ​ពេល​ភ្លើងស្ដុប​ក្រហម ដោយ​មិន​ខុសច្បាប់ ហើយ​គ្មាន​ការផាកពិន័យ​។​លោក​ឧបនាយករដ្ឋមន្ដ្រី ស សុខា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ស្នើ​ឲ្យ​គ្រប់​ភ្លើងស្ដុប​ទាំងអស់ ដែលមាន​ភ្លើង​ក្រហម​អាច​បត់​ស្ដាំ​បាន​ដោយ​មិនមាន​ការផាកពិន័យ​។ កន្លងទៅ​មានការ​ណែនាំ​ខុសៗ​គ្នា សូម​ឲ្យ​ពិនិត្យមើល ប៉ុន្ដែ​អ្នក​ភ្លើង​ក្រហម​ត្រូវ​ឲ្យ​អាទិភាព​អ្នក​ភ្លើង​ខៀវ​ទៅមុន នេះ​ដើម្បី​បន្ថយ​ការកកស្ទះ​។ សូម​ឯកឧត្តម ហ៉ឺ​ម យ៉ាន សិក្សា​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ពិនិត្យ​ចេញ​គោលការណ៍​ណែនាំ​មួយ​ច្បាស់ ព្រោះ​ឥលូវ​ច្បាប់​ឲ្យ​ផាក ប៉ុន្ដែ​យើង​ឲ្យ​គាត់​ទៅ ព្រោះ​ហួស​ភ្លើងស្ដុប​ត្រូវតែ​ផាក ដូច្នេះ​សូម​កំណត់​ឲ្យ​មាន​ភាពច្បាស់លាស់​មួយ​លើ​រឿងនេះ​»​។​a him yan1 

ការណែនាំ ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​បន្ដ​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រោយ​លោក​រដ្ឋ​ម​ន្ត្រិ​មើលឃើញថា ការសម្រេច​ផាកពិន័យ ឬ​មិន​ផាកពិន័យ ចំពោះ​មធ្យោបាយ​ដែល​បត់​ស្ដាំ​ពេល​ភ្លើងស្ដុប​ក្រហម នៅមាន​ភាពមិនច្បាស់លាស់​?​។​​លោក ហ៉ឹ​ម យ៉ាន​អតីត​ប្រ​ធានា​ន​យក​ដ្ឋា​ន​នគរបាល​ចរាចរ​ផ្លូវគោក​បច្ចុប្បន្ន​ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ត្រូវ សហការ​សិក្សា​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ពិនិត្យ និង​រៀបចំ​សេចក្ដីណែនាំ​មួយ​ឲ្យ​បានច្បាស់លាស់​ចំពោះ​ករណីនេះ​។​​មូលហេតុ​សម្រាប់ ការអនុញ្ញាត​ឲ្យ​មធ្យោបាយ​ទាំងអស់​អាច​បត់​ស្ដាំ​នៅពេល​ភ្លើងស្ដុប​ក្រហម​នេះ គឺជា​ដំណោះស្រាយ​ម្យ៉ាង​ក្នុង​ការជួយ​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍ នៅពេល​បច្ចុប្បន្ននេះ​។ ប៉ុន្ដែ​ការបត់​ស្ដាំ​នៅពេល​ភ្លើងស្ដុប​ក្រហម​អ្នកបញ្ជា​យានយន្ដ​ទាំងអស់ ត្រូវ​ផ្ដល់​អាទិភាព​ឲ្យ​អ្នក​ដែល​បើកបរ​មកពី​ភ្លើងស្ដុប​ពណ៌​ខៀវ​ដដែល ពោល​អាច​បត់​បាន​នៅពេល​គ្មាន​មធ្យោបាយ​ផ្សេង​ឆ្លងកាត់​៕a him yan a him yan2 a him yan3 
​