» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3348 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054577 នាក់

សារព័ត៌ថៃ៖ យោធាថៃ គ្រោងនឹងដោះលែងយោធាកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា

 

ប្រទេសថៃ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod ជាភាសាអង់គ្លេសរបស់ថៃនៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា យោធាគ្រោងនឹងប្រគល់យោធារបស់កម្ពុជាទាំង១៨រូបមកឱ្យកម្ពុជាវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។កាសែត Khaosodថៃ បានឱ្យដឹងថា ការដោះលែងនឹងធ្វើឡើងនៅច្រកព្រំដែន បាន ផាកកាត (ទល់មុខជាមួយច្រកព្រំខេត្តប៉ៃលិន) ស្ថិតក្នុងចន្ទបុរី ប្រទេសថៃ។a army pow 

សូមបញ្ជាក់ថា យោធាខ្មែរទាំង១៨រូបនេះ ត្រូវបានយោធាថៃចាប់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មួយថ្ងៃបន្ទាប់ពីកម្ពុជា និងថៃ បានព្រមព្រៀងលើបទឈប់បាញ់។ ទាហា​ន​កម្ពុជា​​ចំនួន​២០រូប​​​ត្រូវ​បាន​​ទាហា​​នថៃ​​ចូល​មក​ចាប់ខ្លួន​នៅ​ច្រក​អានសេះ​​​ស្រុក​ជាប់ក្សាន្ត​ខេត្តព្រះវិហារ​ ក្រោយ​បទ​ឈប់បាញ​ប្រកាស​ចូលជាធរមាន​ជាច្រើនម៉ោង​កាលពីយប់ថ្ងៃទី​២៨ខែ​កក្កដា ហើយ នៅព្រឹកថ្ងៃទី​២៩​ នៅពេលដែលអនុវត្តបទ​ឈប់បាញ់។

ក្រោយ​ចាប់ខ្លួន​​ទាហាន​ទាំង​២០​រូប នៅថ្ងៃទី​៤ខែ​សីហា​​ ភាគី​​ថៃ​​បាន​ដោះលែងយោធា​​​​២រូប​​​ ដោយ​មានអាការៈ​ខុស​ប្រក្រតី​មាន​ធ្លាក់​ខ្លួន​ពិការ និង​វង្វេងស្មារតី ដែល​​ប្រជាជន​កម្ពុជា​បានថ្កោលទោស​​ទង្វើ​​​របស់​យោធា​ថៃ​ប្រព្រឹត្ត​មក​លើ​​ទាហាន​កម្ពុជា។

 

ការដោះលែងយោធាខ្មែរទាំង១៨រូប គឺជាលក្ខខណ្ឌមួយដែលបានបញ្ជាក់នៅក្នុងចំណុចទី៥ នៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានការចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ, ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

សូមបញ្ជាក់ថាមុននឹងមានពត័ាមានដោះលែងនេះថ្នាក់ដឹកនាំប្រទេសថៃបាននិយាយាថានឹងមិនដោះលែងទេប្រសិនបើការចរចារមិនត្រូវគ្នានិងកម្ពុជាមិនឲ្យប្រាសាទតាក្របីឥ្យថៃ។ប្រតិកម្មករណីយ៍នេះអ្នកនាំពាក្យរាជរដ្ឋាភិបាល​កម្ពុជា​លោក ប៉ែន បូណា បាន​លើក​ឡើង​ថា​ថៃ​កំពុង​បង្ហាញ​សកម្មភាព​បំពាន​លើ​កិច្ច​ព្រមព្រៀង​សន្ដិភាព​ជាមួយ​កម្ពុជា​ បង្ក​ឱ្យ​បាត់បង់​ទំនុក​ចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី។ លោក​បាន​ទទូច​ឱ្យ​ភាគី​ថៃ​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​អ្វីដែល​ខ្លួន​បាន​សន្យា​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​ទី​ក្រុង​គូឡាឡាំពួរ។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថ្ងៃទី​៥ ខែ​វិច្ឆិកា លោក​ ប៉ែន បូណា បាន​លើក​ឡើង​ថា មន្ត្រី​ថៃ​កំពុង​យក​ចំណុច​ដែល​ព្រមព្រៀង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​ធ្វើ​ជា​លក្ខខណ្ឌ​ដោះលែង​ទាហាន​ខ្មែរ និង​បង្កើត​លក្ខខណ្ឌ​ថ្មីៗ​បន្ថែម​ទៀត​ដូច​ជា​ការ​ចង់​ប្រើ​កម្លាំង​យោធា​ដណ្ដើម​ប្រាសាទ​តាក្របីជា​ដើម។

លោក​ថា៖ «ការ​អត្ថាធិប្បាយ​ទាំង​នេះ​ផ្ទុយ​ទៅ​នឹង​ខ្លឹមសារ​ចំណុច​ទី៤ ដែល​ចែង​ថា​ ភាគី​ទាំង​ពីរ​បាន​​ឯកភាព​គ្នា​ជៀសវាង​ការ​ចែក​ចាយ​ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ការ​ចោទ​ប្រកាន់ ការ​អះអាង​ដោយ​គ្មាន​ភស្ភុតាង​ និង​វោហាសាស្ត្រ ដែល​បង្ក​គ្រោះ​ថ្នាក់​ទាំង​តាម​បណ្ដាញ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល ឬ​វេទិកា​ក្រៅ​ផ្លូវ​ការ​ដើម្បី​បន្ថយ​ភាព​តាន​តឹង​ កាត់​បន្ថយ​សតិ​អារម្មណ៍​អវិជ្ជមាន​របស់​សាធារណជន​ និង​លើក​កម្ពស់​បរិយាកាស​អំណោយ​ផល​ដល់​ការ​សន្ទនា​ដោយ​សន្ដិវិធី»a army pow1 a pen bona