» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8743 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698914 នាក់

បង្ក្រាប់បាន​ក្រុម​ឧក្រឹដ្ឋ​ន​រំដោះ​ឈ្មួញ​គ្រឿងញៀន​បានតែ​មេ​គុគ​ធំ​ត្រូវបាន​ដូ​ចេញ​


​ភ្នំពេញ​៖​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ទ្រង់​បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់​តែងតាំង លោក ឈន សា​ណាត ឋានន្ដរស័ក្ដិ ឧ​ត្ត​ម​អគារ​នុ​រក្ស​ថ្នាក់​លេខ​១ ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ​។ ន​បើតាម​ព្រះរាជក្រឹត្យ​ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២៣​ឲ្យ​ដឹងថា ការតែងតាំង​លោក ឈន សា​ណាត ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៅពេលនេះ ជំនួស​លោក ឆែម សាវុធ ដែល​ត្រូវបានតែងតាំង​ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​វិញ​។​ទោះបីយ៉ាងណា​ការផ្លាស់ប្តូ​នេះ​គឺ​បន្ទាប់ពី​លោ​កឹ​ឆែម​សាវុធ​ផ្ទុះ​រឿងអាស្រូវ​ផ្ទួនៗ​ពិសេស​គឺ​សកម្មភាព​គុបគិត​គ្នា​បញ្ចេញ​អ្នកទោស​ឲ្យ​គេ​រំដោះ​ហើយ​ចាប់បាន​វិញ​ភ្លាមៗ​ខ្លាំង​ជាង​ក្រុមប៉ូលិស​សហ​ព​ន្ធ័​អាមេរិក​ទៅទៀត​។​a drug jita2 

​ជាក់ស្តែង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣ ចាប់បាន​ទណ្ឌិត​មេក្លោង គ្រឿងញៀន Chen Hsin Han ដែល​ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន​ប្រដាប់អាវុធ​រំដោះ​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៣ នៅ​គី្ល​និក​ព្យាបាល​ធ្មេញ​ក្នុង​ខេត្តសៀមរាប​បាន​វិញ​ហើយនៅ​ភូមិសាស្ត្រ​ខណ្ឌ​ជ្រោយចង្វារ​ភ្នំពេញ​។ អគ្គ​ស្នងការរង​នគរបាលជាតិ ទទួល​ផែន​បង្ក្រាប​បទល្មើស​គ្រឿងញៀន នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​ប្រាប់ឱ្យដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២៣​ថា ក្រុម​ឧក្រិដ្ឋជន​ដែល​ប្លន់​រំដោះ​អ្នកទោស​នេះ​ជា​ករណី​ដែល​មិន​ធ្លាប់មាន​ឡើយ​នៅ​កម្ពុជា​កន្លងមក​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​ថ្លែងថា «​ជាក់ស្តែង ជននេះ​បាន​បញ្ជា​មក​ក្រុម​វា​នៅក្រៅ​ដើម្បី​ធ្វើ​សកម្មភាព (​រំដោះ​) ហើយ​វា​មាន​ប្រពន្ធ​ដែលជា​ប្រភព​ទុន បញ្ជូន​លុយ​បញ្ជូន​កាក់​មក​បន្ត​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​»​។​​អគ្គ​ស្នងការរង​នគរបាលជាតិ បាន​អះអាងថា ករណីនេះ​មិនទាន់​ចប់​ជា​ស្ថាពរ​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​កំពុងតែបន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែល​ពាក់ព័ន្ធ​បន្ថែមទៀត ជាពិសេស​តាម​ចាប់​ជនល្មើស​ដែល​អ្នករៀបចំ​ប្រដាប់អាវុធ​ឱ្យ​ជនឧក្រិដ្ឋ​ធ្វើ​គម្រោង​ប្លន់​រំដោះ​អ្នកទោស​។​​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​គូសបញ្ជាក់ថា ក្នុងអំឡុង​អ្នកទោស​គ្រឿងញៀន​ជន​ជាតិចិន​រត់គេចខ្លួន​រយៈពេល​៥​ថ្ងៃ​ក្រោយពី​រំដោះ​បាន ទណ្ឌិត​ដែល​ជាប់ពន្ធនាគារ​ខេត្តសៀមរាប​បាន​ព្យាយាម​រត់គេច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ និង​ឡាវ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​កាត់ផ្តាច់​ខ្សែរយៈ និង​មធ្យោបាយ​ទាន់ពេលវេលា ទើប​អ្នកទោស​វិលវល់​មក​លាក់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​។​

​អ្នកទោស​នឹងត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឱ្យ​ធ្ងន់ធ្ងរ​បន្ថែមទៀត គឺអាច​ជាប់ទោស​លើស​មួយជីវិត​តែម្តង​។​នេះ​បើតាម​ការបញ្ជាក់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ ដែល​បន្ថែមថា ការជាប់​ទោស​លើស​មួយជីវិត​គឺ​មិន​គិតពី​ឆ្នាំ​នោះទេ ខណៈ​ទណ្ឌិត​ម្នាក់​នោះ​ត្រូវបាន​តុលាការ​កន្លងមក​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន​៥២​ឆ្នាំ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​។​​ឧក្រិដ្ឋជន​មេខ្លោង​គ្រឿងញៀន ដែល​ក្រុម​ប្រដាប់អាវុធ​រំដោះ នៅក្នុង​គ្លីនិក​ធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​មកវិញហើយ រួមទាំង​មេខ្លោង រៀបចំ​ផែនការ​រំដោះ និង​បក្ខពួក សរុប​ចំនួន ១១ នាក់ ក្នុងនោះ​មាន​ទាំង ជនជាតិ​ចិន ខ្មែរ អាមេរិក ហើយ សមត្ថកិច្ច​កំពុង​បន្ត​តាម​ចាប់ខ្លួន ក្រុម​ឧក្រិដ្ឋជន គ្រោះថ្នាក់​ចំនួន ៤ នាក់ បន្ថែមទៀត​។​

​ក្រុម​ប្រដាប់អាវុធ​ប្លន់​ទណ្ឌិត ដែល​ចាប់ខ្លួន មានដូចជា​៖១. ឈ្មោះ ក្លូ​អេ យេន​រ៉ុង ភេទ​ស្រី ជនជាតិ​ចិន កាន់​ប៉ាស្ព័រ​អាមេរិក​។២. ឈ្មោះ ផេង ប្រា​សិទ្ធ​សិទ្ធ (​ខ្មែរ​អាមេរិក​)។៣. ឈ្មោះ អុ​ិ​ន ចាន់​ធី (​ខ្មែរ​អាមេរិក​)
៤. ឈ្មោះ សា​វី សាវុធ (​ខ្មែរ​អាមេរិក​)។៥. ឈ្មោះ សំ ដេវីដ (​ខ្មែរ​អាមេរិក​)។៦. ឈ្មោះ រឹម សុផល (​ខ្មែរ​អាមេរិក​)។៧. ឈ្មោះ ហ្វ្រូ​ស សារ៉ាត់ សៀន (​ខ្មែរ​អាមេរិក​)។៨. ឈ្មោះ ស៊ឹម សឿន ហៅ ក្លូ​
៩. ឈ្មោះ ឆេន យូ​សេង​។១០. ឈ្មោះ អាល​សាំ​ម៉ា​រី សា​បា​ហា​ម៉ា​ដ​។១១. ឈ្មោះ ចិន សិន​ហាន (​ឧក្រិដ្ឋជន​មេខ្លោង​គ្រឿងញៀន ដែល​ក្រុម​ប្រដាប់អាវុធ រំដោះ កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៣)​។​a drug jita2a drug jita a drug jita a drug jita1  


​