» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6156 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696327 នាក់

ព្រួត​វាយ​ជនបរទេស​ម្នាក់​ស្លាប់​ព្រោះ​ខឹង​ទម្លាក់​កន្ទុយបារី​ត្រូវ​អ្នក​កំពុង​អង្គុយ​ផឹកស៊ី​

​ភ្នំពេញ​៖​បុរស​ជនបរទេស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​ម្នា​ក់មួយ​ដៃ​ម្នា​ក់មួយ​ជើង​បណ្តាល​ឱ្យស្លាប់​នៅ​បន្ទប់​ជួល ខណៈ​ជនបរទេស​រូបនេះ​អង្គុយ​ជក់បារី​នៅក្នុង​បន្ទប់ ហើយ​ទម្លាក់​ចាន​មកក្រោម​ត្រូវ​បុរស​ជា​ម្ចាស់ផ្ទះ​ដែល​កំពុង​អង្គុយ​ផឹកស៊ី​នៅ​ខាងក្រោម​ផ្ទះ​កាលពី​វេលា​ម៉ោង​១២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៦​ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​ក្បែរ​ផ្សារ​សូរិយា​ម៉​ល ផ្លូវ​លេខ​៥១ ក្នុងភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​សមត្ថកិច្ច​បានឱ្យដឹង​ថា សព​ជនរងគ្រោះ​មានឈ្មោះ UFUK ONTURK អាយុ ៥៣​ឆ្នាំ ជនជាតិ​ទួរគី ។​a kill turky1 

​ប្រភពព័ត៌មាន​ពី​ស្ត្រី​ជា​ប្អូនថ្លៃ​ម្ចាស់ផ្ទះ​ម្នាក់​បានឱ្យដឹងថា មុនពេល​កើតហេតុ​បុរស​ជា​បងថ្លៃ​និង​ជា​ប្តី​ម្ចាស់ផ្ទះ​ម្នាក់​បាន​អង្គុយ​ហូប​អី​តិចតួច​នៅ​ខាងក្រោម​ផ្ទះ​។ ក្រោយមក​ក៏​ឃើញ​បុរស​ជនបរទេស​(​ជនរងគ្រោះ​) បាន​អង្គុយ​ជក់បារី​នៅ​ខាងលើ​ក្បែរ​បន្ទប់​ជួល​។ បន្ទាប់មក​ពុំ​ដឹងថា​បុរស​ជនបរទេស​រូបនោះ​មានរឿង​អ្វី​នោះទេ ក៏បាន​ទម្លាក់​ចាន​ចុះមក​ក្រោម ប៊ិះ​ត្រូវ​បុរស​ជា​កូន​ម្ចាស់ផ្ទះ​។ ពេលនោះ​ក៏មាន​ស្ត្រី​ជា​ម្ចាស់​បន្ទប់​ជួល​ឡើងទៅ​មើល​និង​សួរនាំ​បែរជា​បុរស​ជនបរទេស​រូបនោះ​ទាញ​ញញួរ​វាយ​ទៅលើ​ស្ត្រី​រូបនោះ​រងរបួស​តិចតួច ហើយ​បុរស​ជា​ប្តី​ក៏​ឡើងទៅ​ជួយ​ក៏ត្រូវ​ជនបរទេស​រូប​នោះ​វាយ​នឹង​ញញួរ​ឲ្យ​របួស​។

ទង្វើ​បែបនេះ​ធ្វើឱ្យ​អ្នកភូមិ​មាន កំហឹង​យ៉ាងខ្លាំង ក៏បាន​នាំគ្នា​ឡើងទៅ​វាយ​បុរស​ជនបរទេស​រូបនោះ​ដល់​ក្នុង​បន្ទប់​ជួល​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង បណ្ដាលឱ្យ​ដេកស្លាប់​ក្នុង​ថ្លុកឈាម រួច​ក៏បាន​នាំគ្នា​រត់គេច​ចេញ​ពី​ចំណុចកើតហេតុ​បាត់ស្រមោល​អស់​ទៅ​។​​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​យក​ខ្សែ​ព័ទ្ធជុំវិញ​ទីតាំង​កើតហេតុ រួច​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យ​ចុះមក​ពិនិត្យ​។​​ក្រោយ​ពិនិត្យ​រួច​បាន​ដឹក​សព​ទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ទំនាក់ទំនង​រក​សាច់ញាតិ​នៅពេល​ក្រោយ​។​​ចំណែក​ក្រុម​ឃាតក សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​ឃាត់ខ្លួន​យកមក​ចាត់ការ​តាម​នីតិវិធី​ព្រោះថាត្ងវ្ើបែបនេះក្រៅពីការខុសច្បាប់វាបង្កឥទ្ធីពលអាក្រក់ដល់វិស័យទេសចរណ៍នៅស្រុកខ្មែរថាមិនមានសុវត្ថិភាព៕a kill turky a kill turky2 

​