» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6408 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696579 នាក់

លោក តូ ឡឹម ប្រធានរដ្ឋនៃសាធារណ រដ្ឋសង្គមនិយមវៀតណាម បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាក្នុងបេសកកម្មពង្រឹង នូវកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី

 

ភ្នំពេញ៖ លោក តូ ឡឹម ប្រធានរដ្ឋនៃសាធា រណរដ្ឋសង្គមនិយម វៀតណាម នៅល្ងាចថ្ងៃទី១៣ខែកក្កដានេះ បានមាតុភូមិនិវត្តន៍ ទៅកាន់ប្រទេសវៀតណាម វិញហើយ បន្ទាប់ពីបញ្ចប់ដំណើរទស្សន កិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១២-១៣ខែកក្កដា ឆ្នាំ២០២៤ ។a tolem4 

អំឡុងពេលនៃទស្សនកិច្ចរយៈពេល២ថ្ងៃ នៅកម្ពុជាលោក តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាមបាន ចូលក្រាបបង្គំគាល់និងព្រះរាជសវនា ជា មួយ ព្រះករុណាព្រះបាទសម្តេច ព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា និង សម្តេចព្រះមហា ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។


នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤លោកប្រធានរដ្ឋ តូ ឡឹម បានជួបជា មួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាមួយនិងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម មកកាន់ប្រទេសកម្ពុជានាថ្ងៃនេះ និងបានអបអរសាទរជាថ្មីចំពោះការតែងតាំង ជាប្រធានរដ្ឋ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់ចំពោះការដឹកនាំរបស់លោក។សម្តេចតេជោ បានកត់សម្គាល់ដោយរីករាយចំពោះទំនាក់ទំនងដ៏ល្អ និងជិតស្និទ្ធិរវាងប្រទេសកម្ពុជា និងវៀតណាម ដែលឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ លោកប្រធានរដ្ឋវៀតណាម បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួប សម្តេចសាជាថ្មី ដែលកាលពីខែមករាកន្លងទៅនេះ លោកទើបតែបានអញ្ជើញមកបំពេញទស្សនកិច្ចមកកម្ពុជា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងនគរបាល។

លោក តូ ឡឹម បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ជឿនលឿន និងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន សម្តេចតេជោ និងនាពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ លោកប្រធានរដ្ឋ មានជំនឿជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបានគូសបញ្ជាក់ថា ប្រទេសវៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អ និងទំនាក់ទងប្រវត្តិសាស្តដែលបានប្រឆាំងនឹងសត្រូវរួមគ្នា ហើយប្រទេសវៀតណាម ប្រកាន់គោលនយោបាយមិនងាករេចំពោះចំណងមិត្តភាព ទំនាក់ទំនងទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។ លោកប្រធានរដ្ឋ ក៏បានលើកឡើងពីសារៈសំខាន់ នៃយន្តការទ្វេភាគី និងកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេសការជំរុញ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនបន្ថែមទៀត។

សម្តេចតេជោ បានឯកភាពចំពោះការលើកឡើងរបស់លោកប្រធានរដ្ឋ ស្តីពីទំនាក់ទងនៃប្រទេសទាំងពីរ និងបានលើកឡើងថា ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់បក្សកុម្មុយនីស្តវៀតណាម ប្រទេសវៀតណាម នឹងសម្រេចគោលដៅ ឧស្សាហូបនីយកម្ម និងទំនើបកម្មនៅឆ្នាំ២០៣០ ដូចកម្ពុជាក្នុងការក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។ វៀតណាមនឹងឈានដល់ក្រុមប្រទេស G20 ជាប្រទេសរីកចម្រើន និងអភិវឌ្ឍន៍ ដែលផ្តល់បច្ច័យល្អសម្រាប់ប្រទេសជិតខាង ដូចកម្ពុជា និងឡាវ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សភាពការណ៍ពិភពលោកមានការប្រែប្រួល និងវិវត្តន៍ទៅមុខពិបាកស្មាន ការធ្វើការរួមគ្នាជារឿងសំខាន់ ជាពិសេសការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំង៣ពោលគឺ៖ កម្ពុជា ឡាវ និងវៀតណាម, ដើម្បីជំរុញកិច្ចសហការជាអ្នកជិតខាងល្អបន្តទៀត។សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា កម្ពុជាមិនភ្លេចពីការជួយរបស់វៀតណាម ក្នុងការផ្តួលរំលំរបបប៉ុលពត ដែល ខែមុននេះ យើងបានប្រារព្ធខួបលើទី៤៧ នៃការធ្វើដំណើររបស់សម្តេចទៅវៀតណាមនៅតំបន់ X១៦ ហើយថ្នាក់ដឹកនាំវៀតណាម បានរំលឹកពីជំនួយរបស់កម្ពុជា ក្នុងការជួយបង្រួបបង្រួមជាតិវៀតណាមផងដែរ។

 

ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម តូ ឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានពិភាក្សាគ្នាលើការជំរុញទំនាក់ទំនងការទូត និងសេដ្ឋកិច្ចដើម្បីជំរុញទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ។ ការពិភាក្សាគ្នាដើម្បីផលប្រយោជន៍ដល់ជាតិ និងប្រជាជន នៃ ្រទេសទាំងពីរធ្វើឡើងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម តូ ឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។


សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមប្រធានរដ្ឋវៀតណាម បានពិភាក្សាលើចំណុចសំខាន់ៗ ដែលរួមមាន៖ (១) កិច្ចសហប្រតិបត្តិការការទូត និងនយោបាយ ដោយភាគីទាំងពីរនឹងបង្កើននូវការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាកម្រិតជាន់ខ្ពស់បន្ថែមទៀត (២) កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងថាមពល តាមរយៈការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យអស់សក្តានុពល និងខិតខំជំរុញបន្ថែមទៀតនូវសកម្មភាពសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និងវិស័យឯកជន (៣) កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែករក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងកិច្ចសហការ និងការចែករំលែកព័ត៌មានគ្នា ក្នុងការទប់ស្កាត់បទល្មើសតាមព្រំដែន ដូចជាការជួញដូរមនុស្ស គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធអនឡាញ

(៤) ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការតភ្ជាប់ ដោយផ្តោតលើការបន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមជានិស្សិត និងមន្ត្រីរាជការ ការជំរុញវិស័យទេសចរណ៍ និងការពង្រីកជើងហោះហើរផ្ទាល់ ក៏ដូចជាការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និង ហូជីមិញ-ម៉ុកបៃ)និង (៥) កិច្ចការព្រំដែន ដោយភាគីទាំងពីរនៅតែចាត់ទុកការបោះបង្គោលព្រំដែនគោក ជាកិច្ចការអាទិភាព និងបន្តពិភាក្សាដើម្បីឈានទៅសម្រេចបាននូវការបោះបង្គោលព្រំដែនគោក ដែលនៅសេសសល់១៦% តាមរយៈការធ្វើការរួមគ្នាដោះស្រាយលើតំបន់ព្រំដែនគោក ៦%ជាមុន និង១០% បន្តបន្ទាប់ទៀត។

ឯកឧត្តមប្រធានរដ្ឋ ក៏បានអបអរសាទរចំពោះកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ ក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថាប្រទេសកម្ពុជានឹងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឈានដល់ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ឯកឧត្តមប្រធានរដ្ឋ ក៏បានបញ្ជាក់ជូនសម្តេចធិបតី ថាវៀតណាម និងកម្ពុជានឹងបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅមុខឱ្យបានកាន់តែរឹងមាំបន្ថែមទៀត ដោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អ និងវប្បធម៌ប្រហាក់ប្រហែលគ្នា ព្រមទាំងប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជា ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយលោក តូ ឡឹម ( To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែល លោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។សម្តេចប្រធានរដ្ឋសភា និង លោកប្រធានាធិបតីវៀតណាម បានសម្តែងការពេញចិត្តចំពោះ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងភាពជាដៃគូដ៏ស្អិតល្មួតរវាងប្រទេសទាំងពីរ ដែលបានស្តែងឱ្យឃើញនូវភាពធន់ រឹងមាំ និងយូរអង្វែង ផ្អែកលើការជឿទុកចិត្តគ្នា សំដៅជំរុញការអភិវឌ្ឍ ដើម្បីផលប្រយោជន៍រួមជូនប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវការអបអរសាទរជូន លោក តូ ឡឹម ដែលទទួលបានការតែងតាំងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើដល់ប្រធានរដ្ឋ ជួយជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទំាងពីរ ដើម្បីឈានទៅសម្រេចបាននូវគោលដៅរបស់យើង គឺទំហំពាណិជ្ជកម្មឱ្យបានលើសពី ១០ ពាន់លានដុល្លារក្នុងឆ្នាំនេះ ឬឆ្នាំបន្ទាប់។

 លោក តូ ឡឹម ប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ពីការរីកចម្រើនគួរឱ្យកត់សម្ពាល់របស់កម្ពុជា ហើយមានសុទិដ្ឋិនិយមថា កម្ពុជាអាចនឹងឈានទៅសម្រេចបានគោលដៅឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

សូមគូសបញ្ជាក់ថា ភាគីទំាងពីរ បានផ្តល់សារៈសំខាន់ជាខ្លំាងដល់ទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជា វៀតណាម និងឡាវ ប្រៀបដូចជាមុំចង្រ្កាន ដែលមិនអាចខ្វះបាន ហើយដែលបានពួតដៃគ្នា ជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ។ នៅក្នុងនោះ លោកប្រធានរដ្ឋវៀតណាម បានថ្លែងអំណរគុណដល់កម្ពុជា ក្រោមបូនីយកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានជួយគំាទ្រដល់ប្រទេសវៀតណាមនៅក្នុងការដណ្តើមឯករាជ្យជាតិ និងការបង្រួបបង្រួមទឹកដី កាលពីអតីតកាល។ សម្តេចមហារដ្ឋសភាធិបតី ក៏បានថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបានជួយរំដោះប្រទេសនិងប្រជាពលរដ្ឋកម្ពុជាចេញពីរបបប៉ុលពត និងបានបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យរហូតមក។ សម្តេចរដ្ឋសភាធិបតីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល បក្ស និងរដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនួយសាងសង់អគាររដ្ឋបាលថី្មនៃរដ្ឋសភាកម្ពុជា ដែលសំណង់នោះគ្រោងនឹងបញ្ចប់ហើយអាចនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាចុងឆ្នាំ២០២៤នេះ៕a tolem a tolem1 a tolem2 a tolem3 a tolem5