» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11505 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701676 នាក់

បារាំង​និង​អាល្លឺម៉ង់​សន្យាថា​នឹង​បន្ត​ជួយ​អ៊ុយ​ក្រែ​ន​បើទោះបី​មិន​ទាន់ឲ្យ​រថក្រោះ

​​បារាំង​៖ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី​២២ ខែមករា​កន្លងទៅនេះ​ថា ប្រទេស​របស់លោក​នឹងមិន​ច្រានចោល​នូវ​លទ្ធភាព​ក្នុងការ​បញ្ជូន​រថក្រោះ​ប្រយុទ្ធ​ប្រភេទ​Leclerc​ទៅឱ្យ​អ៊ុយ​ក្រែ​ន​ក្នុងពេលដែល​ចំ​បាច់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​នោះទេ ។ ​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់ពី​កិច្ចប្រជុំ​រំលឹក​ខួប​ទី ៦០​ឆ្នាំ នៃ​សន្ធិសញ្ញា​មិត្តភាព​រវាង​បារាំង​អាឡឺម៉ង់ ជាមួយនិង​លោក​អធិការបតី​អាឡឺម៉ង់ Olaf Scholz នៅឯ​ទីក្រុង​ប៉ារីស លោក Macro បាន​បញ្ជាក់ថា ការផ្តល់​នូវ​សព្វាវុធ​ធុន​ធ្ងន់​ទៅឱ្យ​អ៊ុយ​ក្រែ​ន​ដើម្បី​ប្រើប្រាស់​ប្រឆាំង​ទៅនឹង​រុស្ស៊ី​គឺជា​រឿង​ដ៏​រសើប​និង​គ្រោះថ្នាក់​បំផុត​មួយ ដែល​នឹង​អាច​ធើ្វ​បញ្ហា​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​កាន់តែ​រីក​រាលដាល​ខ្លាំង​ថែមទៀត​។a army france alemanh1

​មេដឹកនាំ​បារាំង​រូបនេះ​បាន​បន្ដថា រដ្ឋាភិបាល​របស់លោក​នឹងមិន​បំបាត់ចោល​នូវ​លទ្ធភាព​ក្នុងការ​ប​ញ្ចូ​ន​រថក្រោះ​របស់ខ្លួន​ទៅ​ជួយ​អ៊ុយ​ក្រែ​ន​នោះទេ ប្រសិនបើ​មានការ​ផ្តល់ឱ្យ​នោះ នឹងមិន​ធើ្វ​ឱ្យ​បញ្ហា​សង្គ្រាម​មួយ​នេះ​កាន់តែ​អាក្រក់​ឡើង និង​នៅពេល​ដែលមាន​ការចូល​រួម​ពី​ក្រុម​ប្រទេស​ដែលជា​សម្ព័ន្ធមិត្ត​ធំៗ ដូចជា​សហរដ្ឋ​អាម៉េរិក អាឡឺម៉ង់​និង​ចក្រភព​អង់គ្លេស​ជាដើម​។​ដោយឡែក​មន្ត្រី​គណៈប្រតិភូ​ជាន់ខ្ពស់​អាឡឺម៉ង់​វិញ​ក៏បាន​លើកឡើង​កាលពី​ថ្ងៃអាទិត្យ ទី​២២ ខែមករា​ដែរ​ថា រដ្ឋាភិបាល​អាឡឺម៉ង់​នឹងមិន​ជំទាស់​ទៅ​និង​បំណង​របស់​ប្រទេស​ប៉ូឡូញ​ក្នុងការ​ប​ញ្ចូ​ន​រថក្រោះ​ប្រយុទ្ធ​ប្រភេទ Leopard 2 ដែល​ផលិត​ដោយ​ប្រទេស​អាឡឺម៉ង់​ទៅឱ្យ​យោធា​អ៊ុយ​ក្រែ​ន​នោះឡើយ​។

​នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយនឹង​ភ្នាក់ងារ​សារព័ត៌​មានបារាំង (LCI) លោកស្រី​រដ្ឋមន្ត្រីការបរទេស​អាឡឺម៉ង់ Annalena Baerbock បាន​បញ្ជាក់ថា រដ្ឋាភិបាល​ប៉ូឡូញ​នៅ​មិនទាន់​ដាក់សំណើ​ជា​ផ្លូវការ​ណាមួយ​មកកាន់​អាឡឺម៉ង់​ពាក់ព័ន្ធ​ទៅនឹង​បំណង​ក្នុងការ​ប​ញ្ចូ​ន​រថក្រោះ Leopard 2 របស់ខ្លួន​ទៅឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅឡើយ​ទេ​។​លោកស្រី Annalena Baerbock បាន​ថ្លែង​ទទួលស្គាល់​អំពី​សារៈសំខាន់​នៃ​ស្ថានការណ៍​យោធា​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ពេលបច្ចុប្បន្ន​ដែល​ជំរុញ​ឱ្យ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ចង់ឱ្យមាន​ការផ្តល់​ជា​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់​សម្រាប់​ជួយ​ទៅដល់​រដ្ឋាភិបាល​ទីក្រុង​គី​វ​ដើម្បី​ប្រយុទ្ធ​ការពារ​ខ្លួន​ពី​ការបន្ដ​ឈ្លានពាន​របស់​រុស្ស៊ី និង​ជា​អ្វីដែល​រដ្ឋាភិបាល​អាឡឺម៉ង់​កំពុងតែ​ខិតខំ​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ជាមួយនឹង​បណ្ដា​ប្រទេស​ជា​ដៃគូ​សំខាន់ៗ​ដូចជា សហរដ្ឋ​អាម៉េរិក បារាំង និង​ចក្រភព​អង់គ្លេស​ដើម្បី​ស្វែងរក​ការឯកភាព​គ្នា​មួយ​ដែល​នឹង​ធានា​ដល់​ការរក្សា​សន្ដិភាព​និង​ស្ថេរភាព​នៅក្នុង​តំបន់​អឺរ៉ុប​នៅ​ថ្ងៃ​ខាងមុខ និង​ចៀសវាង​ការ​ធើ្វ​ឱ្យ​បញ្ហា​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​កាន់តែ​រីក​រាលដាល​ធំ​ថែមទៀត​។​

​គួរ​បញ្ជាក់ថា ប៉ូឡូញ រួមជាមួយ​នឹង​ហ្វាំ​ង​ឡង់ ធ្លាប់បាន​លើកឡើង​អំពី​គម្រោង​ចង់​បញ្ជូន​រថក្រោះ​ជាច្រើន​គ្រឿង​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ដោយមិនខ្លាចចិត្តរុស្ស៊ីឡើយ។ ក៏ប៉ុន្តែ រថក្រោះ​ទាំងនេះ ជា​រថក្រោះ​ដែល​ទិញ​ពី​អាល្លឺម៉ង់ ដូច្នេះ ប៉ូឡូញ ក៏ដូចជា​ហ្វាំ​ង​ឡង់​ដែរ ត្រូវការ​ជា​ចាំបាច់​នូវ​ការឯកភាព​ពី​សំណាក់​រដ្ឋាភិបាល​អាល្លឺម៉ង់​ជាមុន ទើប​អាច​បញ្ជូន​រថក្រោះ​ទាំងនេះ​បន្តទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​បាន​។​​គិត​រហូតមក​ទល់នឹង​ពេលនេះ លោក​អូ​ឡា​ហ្វ ស្ហុ​លស៍ តែងតែ​ប្រកាន់​នូវ​ជំហរ​មួយ​ថា អាល្លឺម៉ង់​នឹងមិន​ធ្វើ​អ្វី​តែឯង​នោះទេ គឺ​ចាំបាច់​ត្រូវតែ​ធ្វើ​រួមគ្នា​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេងទៀត​។ ជាពិសេស អាល្លឺម៉ង់​ចង់​ឲ្យ​អាមេរិក​បញ្ជូន​រថក្រោះ​ធុន M1 Abrams ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ដែរ ទើប​អាល្លឺម៉ង់​សុខចិត្ត​បញ្ជូន​រថក្រោះ ធុន Leopard របស់ខ្លួន​ទៅ​ជាមួយគ្នា​។​

​ការសម្រេច​អនុញ្ញាត ឬ​មិន​អនុញ្ញាត​ឲ្យ​បញ្ជូន​រថក្រោះ​អាល្លឺម៉ង់​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន គឺជា​សិទ្ធិអំណាច​របស់លោក​អូ​ឡា​ហ្វ ស្ហុ​លស៍ ដែលជា​ប្រមុខ​រដ្ឋាភិបាល​។ ក៏ប៉ុន្តែ ការលើក​ឡើងជា​សាធារណៈ​របស់លោក​ស្រី អាណា​ឡេ​ណា ប៊ែ​របុក អាចជា​តម្រុយ​មួយ​នៃ​ជំហរ​ចម្រូងចម្រាស​គ្នា នៅក្នុង​ចំណោម​រដ្ឋាភិបាល​អាល្លឺម៉ង់ ហើយ​វា​អាចជា​សម្ពាធ​មួយ​បន្ថែមទៀត ទៅលើ​លោក​អូ​ឡា​ហ្វ ស្ហុ​លស៍ ពីព្រោះថា លោកស្រី អាណា​ឡេ​ណា ប៊ែ​របុក មកពី​គណបក្ស​ដ៏​សំខាន់​មួយ ដែលមាន​សំឡេង​ច្រើន​លំដាប់​ទី​ពីរ នៅក្នុង​ចំណោម​គណបក្ស​ទាំងបី នៅក្នុង​រដ្ឋាភិបាលចម្រុះ ដឹកនាំ​ដោយ​អូ​ឡា​ហ្វ ស្ហុ​លស៍ បច្ចុប្បន្ន​។​

​មេដឹកនាំ​នៃ​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពីរ​បាន​ប្តេជ្ញា​ថា​នឹង​បន្ដ​ជួយ​ដល់​អ៊ុយ​ក្រែ​ន​រហូតដល់​ទីបញ្ចប់ ដើម្បី​ជាការ​រួមចំណែក​គាំពារ​ទៅលើ​គោលការណ៍​ច្បាប់​អន្តរជាតិ ក៏ដូចជា​អនាគត​របស់​សហភាព​អឺរ៉ុប​ទាំងមូល​ចេញពី​ការ​គំរាម​គំហែង​របស់​ក្រុម​ជន​ផ្ដាច់ការ​។ ហើយ​ជំនួយ​ទាំងនោះ​ទៀតសោត គឺ​នឹងត្រូវ​ផ្តោតទៅលើ​វិស័យ​យោធា​រួម​និង​សេដ្ឋកិច្ច ដើម្បី​ជួយ​ឱ្យ​អ៊ុយ​ក្រែ​ន​អាចមាន​លទ្ធភាព​ការពារ​ខ្លួន រួម​និង​ការកសាង​ប្រទេសជាតិ​ឡើងវិញ​នៅ​ថ្ងៃ​ខាងមុខ​៕​ប្រភព​៖ Reuters Connect​ប្រភព​៖ APa army france alemanh a army france alemanh2 a army france alemanh3 a army france uy2 


​