» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 427 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299347 នាក់

តុលាការ​វៀតណាម​កាត់​ទោស​ដាក់គុក​ស្ត្រី​៦​នាក់​ពីបទ​ជួញដូរ​មនុស្ស​ទៅ​ស្រុក​ចិន​

​ប្រទេស​វៀតណាម ៖ តុលាការខេត្ត​បាក​​លាវ​( Bac Lieu) ប្រទេស​វៀតណាម បាន​កាត់ទោស​ស្ត្រី​ចំនួន​៦​នាក់ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣០ ឆ្នាំ​ពាក់​ព​ន្ធ័​ការជួញដូ​មនុស្ស​ទៅ​ប្រទេស​ចិន ។​យោងតាម​សារព័ត៌មាន VN Express ចេញផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២៣ បាន​ផ្សាយ​ឱ្យដឹងថា ឈ្មោះ Luong Thi Hai អាយុ ៣១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត Nghe An ភាគ​កណ្តាល ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ថា​ជា​មេខ្លោង​។​a vn sell girl 

​ឈ្មោះ​នេះ​ត្រូវ​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធ​នា ៣០ ឆ្នាំ​ពីបទ “​ជួញដូរ​មនុស្ស ទិញ និង​លក់​មនុស្ស​អាយុ​ក្រោម ១៦​ឆ្នាំ រៀបចំ​ការចូល​ខុសច្បាប់​សម្រាប់​អ្នកដទៃ និង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​” ។ ឯ​ស្ត្រី​ចំនួន​៥​នាក់​ផ្សេងទៀត រួមមាន ឈ្មោះ Pham Thi Tu, Huynh Mong Linh, Nguyen Thi Ngoc Ha, Thach Thi Thu Nga, និង​ឈ្មោះ Nguyen Thi Tuyen ត្រូវបាន​គេ​កាត់ទោស​ពី ៥ ទៅ ២៩ ឆ្នាំ​ដោយ​ចោទប្រកាន់​ដូចគ្នា​។​

​សាលក្រម​តុលាការ​បាន​ឲ្យ​ដឹងថា ឈ្មោះ​ហាយ​( Hai) បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ចិន​កាលពី​ឆ្នាំ ២០១៥ បន្ទាប់មក​នាង​បាន​រៀបការ និង​តាំង​ទីលំនៅ​នៅក្នុង​ខេត្ត Henan ភាគ​កណ្តាល​របស់​ប្រទេស​ចិន ។ Hai បានដឹងថា មាន​បុរស​ជាច្រើន​នៅក្នុង​ប្រទេស​ចិន ចង់​រៀបការ​ជាមួយ​ស្ត្រី វៀតណាម ដើម្បី​មានកូន ដូច្នេះ​នាង​និង​ប្តី​របស់​នាង ដែល​មិន​ស្គាល់​អត្តសញ្ញាណ និង​អាសយដ្ឋាន ក៏​សម្រេចចិត្ត​បោក​បញ្ឆោត និង​លក់​ស្ត្រី​វៀតណាម ឱ្យ​បុរស​ចិន​ទាំងនោះ​៕