វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8196 នាក់
ម្សិលមិញ 6412 នាក់
សរុប 3520751 នាក់
តួគី៖សារពត៍មានដេលីម៉េល(DailyMail)ចេញផ្សាយនៅថ្ងៃពុធទី៩ ខែតុលានេះបានឲ្យដឹងថាយោធាតួគីបានបើកការវាយប្រហារតាមអាកាសប្រឆាំងទៅនឹងក្រុមឧទ្ទាមឃឺដដែលស្ថិតនៅក្នុងប្រទេសស៊ីរីក្បែរព្រំដែនអ៊ីរ៉ាក់។
ការវាយប្រហារនេះត្រូវបានធ្វើឡើងភ្លាមក្រោយមួយថ្ងៃដែលប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ(Donald Trump)ប្រកាសដកទ័ពអាមេរិកចេញពីប្រទេសស៊ីរីនិងទុកឲ្យតួកគីគឺជាអ្នកទទួលខុសត្រូវបន្តក្នុងការប្រយុទ្ធប្រឆាំងទៅនឹងក្រុមជ្រុលនិយមISISនៅប្រទេសស៊ីរី។
ក្រុមឧទ្ទាមឃើដ YPG គឺជាសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី ជាទីដែលក្រុមឧទ្ទាមមួយនេះបាន ជួយទីក្រុងវ៉ាស៊ីនតោន ក្នុងការវាយកម្ចាត់ពួក ISIS ខណៈតួកគីបានចាត់ទុកពួក YPG ជាក្រុមអង្គការភេរវករ។ ជុំវិញការសម្រេចចិត្តដកកងទ័ពអាមេរិកនេះដែរ ក្រុមឧទ្ទាមឃើដបានចោទថានេះជាទង្វើលួចចាក់ សម្ព័ន្ធមិត្តពីក្រោយខ្នង។
សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា ប្រធានាធិបតីតួកគី លោកតាយិបអេដូហ្កាន់( Tayyip Erdogan) បានប្រកាសនៅក្នុងពិធីបើកជំរុំគណបក្ស AK Party ថា ប្រតិបត្តិការដែនអាកាសនិងជើងគោក នៅខាងកើតទន្លេ Euphrates ក្នុងប្រទេសស៊ីរី អាចនឹងចាប់ផ្តើមពេលណាមួយក៏បាន។
គួរជម្រាបថា ការប្រកាសដកទ័ពអាមេរិកចេញពីតំបន់ភាគខាងជើងប្រទេសស៊ីរី ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយសេតវិមាន កាលពីថ្ងៃអាទិត្យ (ម៉ោងវ៉ាស៊ីនតោន) បានចេញសេចក្ដីថ្លែងការណ៍មួយថា តួកគី នឹងធ្វើប្រតិបត្តិការយោធា ដើម្បីបង្កើតតំបន់សុវត្ថិភាពនៅភាគខាងជើងប្រទេសស៊ីរី ក្នុងពេលឆាប់ៗនេះ ហើយ កងទ័ពអាមេរិកនឹងមិនគាំទ្រ ឬក៏លូកដៃចូលក្នុងប្រតិបត្តិការយោធានេះឡើយ។
សេចក្តីថ្លែងការណ៍របស់តួកគីដែលបានផ្សាយនៅលើបណ្តាញព័ត៌មានកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩បញ្ជាក់ថា «ប្រធានាធិបតីរបស់យើងបានសន្ទនាតាមទូរស័ព្ទជាមួយលោកដូណាល់ ត្រាំ ។ បន្ថែមពីលើបញ្ហាផ្សេងៗនោះ គឺទាក់ទងទំនាក់ទំនងជាឧបតោភាគី, ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ទៅវិញទៅមក លើគម្រោងការបង្កើតតំបន់សុវត្ថិភាពស្ថិតនៅភាគខាងជើងស៊ីរី, ភាគខាងកើតដងទន្លេ Euphrates ។ការសន្ទនាតាមទូរស័ព្ទជាមួយលោកដូណាល់ ត្រាំ នោះ លោក Erdogan បានសង្កត់ធ្ងន់ថា តំបន់សុវត្ថិភាពគឺចាំបាច់ត្រូវតែបង្កើតឡើងដើម្បីប្រឆាំងការគំរាមកំហែងពីក្រុមភេរវកម្ម ដែលមកពីគណបក្ស PKK ឃើដ និងមកពីកងកម្លាំង YPG ឃើញដក្នុងទឹកដីស៊ីរី ហើយនិងអនុញ្ញាតឲ្យដល់ការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរីផងដែរ ។
លោក Erdogan បានទទួលការអញ្ជើញរបស់លោក ត្រាំ បំពេញទស្សនកិច្ចនៅទឹកដីអាមេរិកនៅដើមខែវិច្ឆិកាឆ្នាំ២០១៩នេះ។នេះបើតាមខុទ្ទកាល័យរបស់ប្រធានាធិបតួកគីដែលបានចេញផ្សាយ ។ប្រទេសតួគីនិងអាមេរិកមានភាពកករល្អក់ជាមួយគ្នាតាំងពីមានរដ្ឋប្រហារមិនានសម្រេចកាលពីប៉ុន្មានឆ្នាំកន្លងមកដើម្បីតម្លាក់លោកតាយិបអេដូហ្កាន់( Tayyip Erdogan)ចេញពីប្រធានាធិបតីតែបរាជ័យ។បន្ទាប់មកគឺប្រទេសទួគីទិញប្រពន្ធយអាវុធការពារដែនអាកាសអេស៤០០(S400)ពីប្រទេសរុស្ស៊ី។អាមេរិកបានដាក់ទណ្ឌកម្មដោយបញ្ឈប់ការលកយន្តហោះប្រដេញទំនើបF35ឲ្យតួគី។