» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7994 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698165 នាក់

ក្រុមបាតុករនៅនេប៉ាល់និងយោធា កំពុងចរចាគ្នាដើម្បីសម្រេចថាតើ នរណានឹងឡើងជាមេដឹកនាំបណ្តោះអាសន្ន

 

ប្រទេសណេប៉ាល់៖ នាថ្ងៃព្រហស្បតិ៍ទី១១កញ្ញា ក្រុមបាតុករនៅប្រទេសនេប៉ាល់ នឹងបន្តពិភាក្សាជាមួយកងទ័ព ដើម្បីសម្រេចថា តើនរណានឹងក្លាយជាមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេស បន្ទាប់ពីការផ្ទុះបាតុកម្មក្លាយជាកុប្បកម្មដែលបានសម្លាប់មនុស្សយ៉ាងហោច៣០នាក់ ហើយបង្ខំឱ្យនាយករដ្ឋមន្រ្តីចុះចេញពីអំណាច។a nepa army 

បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថានាពេលនេះ កងទ័ពនេប៉ាល់ កំពុងបន្តល្បាតតាមដងផ្លូវនៃរដ្ឋធានីកដ្ឋមណ្ឌូ ក្រោយការផ្ទុះបាតុកម្មដ៏អាក្រក់បំផុតមួយ ដែលបង្កឡើងដោយការសម្រេចចិត្តបិទបណ្តាញទំនាក់ទំនងសង្គម កាលពីចុងសប្តាហ៍មុន ដោយរដ្ឋាភិបាលនេប៉ាល់។ ក្រោយមក រដ្ឋាភិបាលក៏បានយល់ព្រមលុបបម្រាមនោះចោលវិញ ក្រោយមនុស្ស១៩នាក់បានស្លាប់ ក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅពេលប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ បាញ់បង្រ្កាបហ្វូងបាតុករ។

បើតាមក្រសួងសុខាភិបាលនេប៉ាល់ តួលេខចុងក្រោយនៃអ្នកស្លាប់ក្នុងបាតុកម្មនោះ បានកើនដល់៣០នាក់ និងរបួស១០៣៣នាក់។ អំឡុងបាតុកម្ម ក្រុមអ្នកតវ៉ាដែលសុទ្ធតែជាយុវជន បាននាំគ្នាដុតបំផ្លាញអគាររដ្ឋាភិបាល និងទ្រព្យសម្បត្តិផ្សេងៗរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៃរដ្ឋាភិបាលដែលក្នុងមានសេចក្តីរាយការណ៍ថាអគ្គីភ័យបានសម្លាប់ភរិយាអតីតនាយករដ្ឋមន្ត្រីណេប៉ាល់ា។ សកម្មភាពតវ៉ា បានថយចុះកម្តៅទៅវិញ បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក KP Sharma Oli លាលែងពីតំណែង ក្នុងសប្តាហ៍នេះ។

ករណីយ៍នេះលោកខៀវកាញ៉ារិទ្ធសមាជិករដ្ឋសភាបានសសេរក្នុងហ្វេសប៊ុកថានៅក្នុងការបះបោររបស់យុវជននេប៉ាល់ប្រឆាំងនឹងការបិទប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកន្លងមកនេះ បាតុករបានដុតវិមានតុលាការកំពូល វិមានរដ្ឋសភា វិមានគណបក្សកាន់អំណាច «បក្សសមាជនេប៉ាល់» ដុតផ្ទះនាយករដ្ឋមន្ត្រី និង ផ្ទះអតីតនាយករដ្ឋមន្ត្រី ៣ នាក់ទៀត ដុតគេហស្ថានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ហេតុអីបានជាការបះបោរមានភាពខ្លាំងក្លាបែបនេះ​ ? នៅនេប៉ាល់ ប្រព័ន្ធផ្សព្វផ្សាយសង្គមមានតួនាទីសំខាន់ក្នុងការគាំទ្រសេរីភាពនៃការ បញ្ចេញមតិ រិះគន់អំពើពុករលួយ រិះគន់ការសម្ញែងទ្រព្យរបស់កូនៗមន្រ្តី និង អ្នកនយោបាយ ។ មួយចំណែកទៀត ពលរដ្ឋនេប៉ាល់មួយចំនួនចេញទៅធ្វើការនៅក្រៅប្រទេសហើយបញ្ជូនលុយមកចិញ្ចឹមគ្រួសារនៅក្នុងស្រុក ។ បិទប្រព័ន្ធផ្សព្វផ្សាយសង្គម គឺ ដូចបិទទងសុកដែលភ្ជាប់អ្នកនៅក្រៅប្រទេសជាមួយអ្នកនៅក្នុងប្រទេសអញ្ចឹងដែរ ។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យយោធានេប៉ាល់ កិច្ចពិភាក្សាជាមួយក្រុមបាតុករស្តីពីមេដឹកនាំស្តីទីថ្មី នឹងបន្តនាពេលថ្ងៃព្រហស្បតិ៍នេះ ខណៈកងទ័ពកំពុងព្យាយាមស្តារស្ថានការណ៍ ឱ្យវិលត្រឡប់ទៅរកភាពប្រក្រតីវិញដោយសន្សឹមៗ។ ក្រុមបាតុករត្រូវគេរាយកាណ៍ថា មានបំណងចង់ឱ្យអតីតប្រធានតុលាការកំពូលនេប៉ាល់ លោកស្រី Sushila Karki ធ្វើជានាយករដ្ឋមន្រ្តីស្តីទី៕a nepal army2 a nepal army3 a nepal army4